បាងកក៖ ភាពយន្តឯកសាររបស់ទូរទស្សន៍ BBC ថ្មីមួយដែលមានចំណងជើងថា “Thailand: The Dark Side of Paradise” ឬដែលមានន័យថា «ប្រទេសថៃ: ផ្នែកខ្មៅងងឹតនៃស្ថានសួគ៌» បានបង្កឱ្យមានភាពចម្រូងចម្រាស និងទាក់ទាញមតិរិះគន់យ៉ាងខ្លាំងពីសំណាក់ជនជាតិថៃ ក្រោយភាពយន្តនេះបានឆ្លុះបញ្ជាំងពីប្រទេសនៅក្នុងផ្លូវអវិជ្ជមាន។ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មាន The Nation។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg20wNZnReHslqtp-RBqMmxwJJHiJvhhHaif4JE2U1VxNizZPTwMqGyHYyMEWqWuXJ87PuKENZaXEqm1hNEqbJ0GEzeRDEpmkb8dB8pQyQ8o_gCSeZUFapYOgSXS1D2XBj8_rLoc4qzIFpJxQnIjOj7kKJThluGYsrT_qxr5wu0SZsa65J7rU4M7nLYnlgt/s1280/photo_2025-09-13_14-58-02%20(3).jpg

នៅថ្ងៃទី12 ខែកញ្ញា ឆ្នាំ2025 ប្រភពខាងលើនេះបានឲ្យដឹងថា កម្មវិធីដែលបានចាក់ផ្សាយនាពេលថ្មីៗនេះរបស់ BBC នៅក្នុងចក្រភពអង់គ្លេសបានលាតត្រដាងពីបញ្ហាចាក់ស្រេសជាច្រើនដូចជាឧ.ក្រិដ្ឋ.កម្ម ការកេ.ងប្រវ័ញ្ច អំពើពុ.ករលួយ អំពើពេ.ស្យាចា.រ និងជីវិតពេលរាត្រីនៅក្នុងតំបន់ទេសចរណ៍ដ៏ពេញនិយមរបស់ថៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiucjyM8Ps2AkDp8SzgRZgDdxS_T52XR9_96WZAeaehlcLtFGzNzW5n34O3ncXHbalPC97sLIHaCKs3WOcLEoAIVQhFENtaDhpZDPvhL9TYrvABaG0wLiqKwHQGm4wkCZ4lEkE_wUHPkOz_KcoytmRb8kWOiavH_AkPfI9QhOJjLKf2roq_j9Fn_enA_nXa/s1280/photo_2025-09-13_14-58-02%20(2).jpg

ទស្សនិកជនដែលជាជនជាតិថៃជាច្រើននាក់បានសម្តែងការខកចិត្តតាមប្រព័ន្ធអ៊ីនធឺណេត ដោយចោទប្រកាន់ភាពយន្តឯកសារនេះថាបំផ្លើសបញ្ហា និងមិនបានបង្ហាញពីទិដ្ឋភាពវិជ្ជមានរបស់ប្រទេសថៃ។ អ្នករិះគន់ទាំងនោះបាននិយាយថា កម្មវិធីនេះអាចប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់ប្រទេសថៃនៅលើឆាកអន្តរជាតិ ជាពិសេសនៅក្នុងពេលដែលប្រទេសពួកគេកំពុងធ្វើការដើម្បីស្តារឧស្សាហកម្មទេសចរណ៍របស់ខ្លួនឡើងវិញ បន្ទាប់ពីមានវិបត្តិនៃជំងឺរាតត្បាតអស់រយៈពេលជាច្រើនឆ្នាំ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgCs_uXEyV3Smsb8s52hYBFlPL4TH3T0WyBNZ2F_6XKLf9g8bw635Ry-84LPWjVSZwUHfKqnXN5hfqW20Rl7mT-d5uSeHfpIMyEIWPdHFL1eqQOOL29QcPc0wAVwNoCb0Y7a7_DleqDGtwXE6mphJSEPtt4DlwRTLbhghPV7Vc9pW_cpUgpRJgWENqi7o0Q/s640/photo_2025-09-13_14-58-02.jpg

ទោះជាយ៉ាងណាក៏ដោយ អ្នកគាំទ្រភាពយន្តឯកសារបានចេញមកការពារការរាយការណ៍របស់ BBC ដោយនិយាយថា បញ្ហាដែលBBC បានបង្ហាញទាំងឡាយ រាប់ចាប់ពីការជួញដូរមនុស្សរហូតដល់ការបោកប្រាស់ដែលផ្តោតលើភ្ញៀវទេសចរ គឺជាក្ដីបារម្ភពិតប្រាកដដែលសមនឹងទទួលបានការយកចិត្តទុកដាក់ពីអន្តរជាតិ។ ពួកគេបានអះអាងទៀតថា ការទទួលស្គាល់បញ្ហាទាំងនេះ គឺជារឿងចាំបាច់ប្រសិនបើថៃចង់ដោះស្រាយវាឲ្យមានប្រសិទ្ធភាព។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhiKnD0xvaY5IT2xh5v0XRWBwBepPTnAgHa39B2VbMDT6dqhXdj11WEmUDPmWlf8CrpkBge8Zhqn8bwUTGQbChslfRFhiQ43VGvbblrjndHS1iII5U1sg3bX5wCeAQjjGgXrLlRLOLR4hhZBSQj3JGPEKHQ6tSVWSl8Hxk9qtm2W3M2QZmKx318uAT4YA0r/s1280/photo_2025-09-13_14-58-03%20(2).jpg
ទន្ទឹមនឹងនេះ ការជជែកវែកញែកអំពីរបៀបដែលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិបង្ហាញពីប្រទេសថៃនេះក៏កំពុងបន្តយ៉ាងក្ដៅគគុក ដោយមន្ត្រីនិងអ្នកតស៊ូមតិផ្នែកទេសចរណ៍ថៃបានសង្កត់ធ្ងន់ឲ្យមានការរាយការណ៍ និងប្រមូលទិន្នន័យប្រកបដោយតុល្យភាព។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjJEQFdUwTLnnrKhvMrN5RQ_0vnHJzixnzpEDkU9vIUN9tiGUXNzvuX1QOkYV4rXZIFqWk7Zh0FBZakR7yT1SatpIcD6SfiNSKWtDcgOU7cIWKqD_BVC44X18L1tWfsalJ1-0DhFqN5Rau3MgLWpp8gQ3NmGK-275LP0_tjF57OzW1iC8P6-jSuCrkyxmXD/s960/photo_2025-09-13_14-58-03.jpg

យ៉ាងណាមិញ បើទោះបីជាមានការរិះគន់ខ្លាំងៗពីសំណាក់ពលរដ្ឋថៃយ៉ាងណាក៏ដោយ ក៏ BBC មិនបានឆ្លើយតបជាសាធារណៈចំពោះការទាមទារនេះដែរ ចំពេលដែលការពិភាក្សាអំពីផលប៉ះពាល់នៃឯកសារនេះនៅតែបន្តផ្សព្វផ្សាយទាំងតាមអ៊ីនធឺណិត និងក្នុងប្រព័ន្ធផ្សព្វផ្សាយរបស់ថៃ៕