ថ្មីៗនេះវេទិកា Xiaohongshu បានប្រកាសថា Zhao Lusi គឺជាតារាដែលមានប្រជាប្រិយបំផុតនៅក្នុងខែសីហា។ គណនីរបស់នាងបានកើនឡើងចំនួនអ្នកតាមដានចំនួន ៤.៣១ លាននាក់ ប្រធានបទពិភាក្សាឈានដល់ ១.៤៥ លាននាក់ និងការស្វែងរកដែលពាក់ព័ន្ធឈានដល់ ៦៤.២៩លាននាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQudamel6zhBAUoLB7-2cuyZDSnCMjJaULtEeSSx4V3b1yRVkG6C6glQTG-qPnOzebU4H98cmzo1Tee3GWsvwpe8zb_CP-Iz9uvR589rcQMhdVheCSOq4HVipDulDcUVQJ3012CW3nIUv3pjLUww2gTDTRjp3ChusmP-kyzTnZws2O_GQBhp-P5aGqhmjk/s1560/image_2025-09-13_11-35-43%20(3).png

ទោះបីជានាងដកឃ្លាពីវិស័យសិល្បៈជាបណ្ដោះអាសន្ន មិនបានចូលរួមសម្តែងភាពយន្ត និងមិនមានភាពយន្តថ្មីៗចាក់ផ្សាយក៏ដោយ ក៏ Zhao Lusi នៅតែជាតារាសម្ដែងដែលទទួលបានការចាប់អារម្មណ៍ជាពិសេសនៅលើបណ្ដាញសង្គម។ បច្ចុប្បន្នគណនី Xiaohongshu របស់នាងមានអ្នក Follow ដល់ទៅ ១៩ លាននាក់ ដែលជាចំនួនខ្ពស់បំផុតក្នុងចំណោមតារាចិន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0WoLqxy16UpRhwRveMqOdCuhof2EnzJrYlOEvRM15_O9pjrDQag2Ca2sXQcg_O6D9QjBQneDv4FdWwGYfzblUixCfPkGUA4ewE4ACzVLl96eajz0gJ7wZmV9QOoP050Hu6suOkdhivyBlN9yp1wLYaraS8pkLTCGiPl0QljF76HfIXNZxmI5amgrHrJXT/s1079/image_2025-09-13_11-35-43.png
លើសពីនេះ គណនី Douyin របស់នាងមានដល់ទៅ ៤៦.៤ លាននាក់ ហើយ Instagram របស់នាងមានអ្នក Follow ដល់ទៅ ៦.១ លាននាក់ បើទោះបីជាមិនឧស្សាហ៍បង្ហោះរូបញឹកញាប់ក៏ដោយ។ ការបង្ហោះរបស់តារាស្រីរូបនេះ ផ្តោតសំខាន់ទៅលើសកម្មភាពប្រចាំថ្ងៃ ដូចជាដើរលេងក្នុងសួន ដើរទិញអីវ៉ាន់ ដើរលេងជាមួយមិត្តភ័ក្តិ… ប៉ុន្តែនៅតែត្រូវបានគេស្រឡាញ់ចំពោះសម្រស់ដ៏លេចធ្លោ ការរួមផ្សំសម្លៀកបំពាក់ និងការតុបតែងខ្លួនប្លែកៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgSijNNgmP7d2OeRbMyVNteRxha00uQqT2DqL-6Oy-QTWXCvO5MVpbwJsSxZPS16pyHY1fIE0VY8YfOo4xkOU2EF6j8p84XzEBzkXFRAXUcGxYIjTP4n4AoHR9ON6ls6YrVgQ57aqYp0EeXmHg6cMw0cfUStx444Q3rv4EZ2D_uBWR5h1mfbQrYzsRu0717/s2048/image_2025-09-13_11-35-44.png

កាលពីមុន Zhao Lusi បានធ្វើឱ្យគ្រប់គ្នាភ្ញាក់ផ្អើលនៅពេលដែលនាងសម្រេចចិត្តលុបគណនី Weibo របស់នាងដែលមានអ្នកតាមដានច្រើនជាង ៣១ លាននាក់។ នេះត្រូវបានគេមើលឃើញថាជាការតវ៉ាយ៉ាងខ្លាំងពីតារាស្រីប្រឆាំងនឹងក្រុមហ៊ុនគ្រប់គ្រងរបស់នាង គឺ Galaxy Cool Entertainment ។ នាងក៏បានបញ្ជាក់ដែរថា នាងចង់ស្វែងរកសន្តិភាព ជាជាងត្រូវគេប្រឌិតឥតឈប់ឈរ និងបង្ខូចកេរ្តិ៍ឈ្មោះតាមអ៊ីនធឺណិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi9iTLb_IgZKdPPbD1y79uHDx27hxmvY11-W_SJijB1jEN0midav9xyBXKxqI_idsOLJ8udoasMrd2jLs8uOoqOvYzNAwc3hG9BH43TtpAcR6f0xEPWqWj2fIirfoB0oHSxn5CLvcpurw57zlCSlbPM-pVV-hxWT3AGjQUyn8GK2HUi7JCSScaoRw1gQQs1/s1440/image_2025-09-13_11-35-40%20(2).png
នៅដើមខែសីហា Zhao Lusi បានធ្វើឱ្យមានការជជែកវែកញែកយ៉ាងច្រើន នៅពេលនាងនិយាយចោទប្រកាន់ក្រុមហ៊ុនគ្រប់គ្រងរបស់នាងថាបានគាបសង្កត់ និងបង្កគ្រោះថ្នាក់ដល់សុខភាព និងហិរញ្ញវត្ថុរបស់នាង។ នៅពេលដែល Zhao Lusi បានធ្លាក់ខ្លួនឈឺក្នុងខែធ្នូ ឆ្នាំ ២០២៤ ក្រុមហ៊ុនបានសន្យាថានឹងទទួលខុសត្រូវ ប៉ុន្តែនៅទីបញ្ចប់រូបនាងខ្លួនឯងត្រូវសងសំណងសម្រាប់កិច្ចសន្យាផ្សាយពាណិជ្ជកម្មដែលត្រូវបានលុបចោល និង ភាពយន្តដែលមិនទាន់បញ្ចប់។ សិទ្ធិរបស់ Zhao Lusi ក្នុងដំណើរការស្ទូឌីយ៉ូផ្ទាល់ខ្លួនរបស់នាងក៏ត្រូវបានដកហូតដោយក្រុមហ៊ុនផងដែរ។ តារាស្រីរូបនេះបានស្នើម្ដងហើយម្ដងទៀតឱ្យដោះស្រាយបញ្ហាកិច្ចសន្យា ប៉ុន្តែមិនបានទទួលចម្លើយដែលពេញចិត្ត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgg1eg403AES6mOKdGRcjM6xJ9wY7NIq6APB_6D-oQiqV9maTUc7gQ_gkUQbecGocnGkuNikGUTtSwEhEdhgE4cqahkMuJ1qlpKc2I0WoQeDnBFqqzkY_6y4HmN7-ZZNCWsWUuiwRqrjXwN3HK0W3ySAUSjr6b-2JR3s4QOPfvhEiiWkaJ1LP89HIdBiRNh/s1440/image_2025-09-13_11-35-40.png

Zhao Lusi ជឿជាក់ថា ចេតនារបស់ក្រុមហ៊ុនគឺចង់បង្ខំនាងឱ្យបញ្ចប់កិច្ចសន្យាដោយស្ម័គ្រចិត្ត ដើម្បីទទួលបានសំណងដ៏ច្រើនសន្ធឹកសន្ធាប់។ អ្នកខាងក្នុងឧស្សាហកម្មប៉ាន់ប្រមាណថា ប្រសិនបើ Zhao Lusi បញ្ចប់កិច្ចសន្យាមុន៥ឆ្នាំ នាងអាចប្រឈមនឹងសំណងរហូតដល់ ៤០០ លានយន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhCW2Mdjcfa7UqP2ungLukEzFbdEnI7xU_W_xPo8cv5xGg5cyZM10TJwdSdXJ8eJ1T_J5s_le_sitXjej_AuN4bbqPqPIghYqh2_Xhkti23HqXEXAWlGjUNG9FGS44GOll3CmQPkZC0ByTB3yqCOgZWAT9TFDLD9N_VYKsBWwiT7a1y89lIptY9vK0xL8aH/s1921/image_2025-09-13_11-35-41.png

ថ្មីៗនេះ Zhao Lusi បានបើកក្រុមហ៊ុន Chengdu Ma Ning Enterprise Management Co., Ltd. ដោយមានដើមទុនធម្មនុញ្ញចំនួន ១០០,០០០ យន់។ វិស័យប្រតិបត្តិការរួមមាន អាជីវកម្មអនឡាញ ការលក់រាយសម្លៀកបំពាក់ គ្រឿងបន្លាស់ម៉ូត ការលក់រាយស្បែកជើង និងទំនិញមួយចំនួនទៀត។ អ្នកតំណាងស្របច្បាប់គឺជាឪពុករបស់តារាសម្តែងរូបនេះខណៈដែល Zhao Lusi កាន់កាប់ភាគហ៊ុន ៩០% ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiZfex8WhDhfQvUla4CJS42ybOOeOZo_1hjmk1kzx9wrLaaeKlqBfWFJoFsQXexVmo4XppfffXohaRexH7c118g_xOzaYAV3wyB5gztvcRa54kE0hEf5aTGkO9uJjikaxY0lDJal01trG8ZhAvridQlHqOBroRiHnTiGgFkSxP2BiSWxxvX3SaCMOMxApAW/s1440/image_2025-09-13_11-35-39.png
យោងតាមក្រុមហ៊ុន Tencent ភាពយន្ត «Love’s Ambition» របស់ Zhao Lusi និងជាមួយតារាប្រុស William Chan ត្រូវបានគេរំពឹងថានឹងចាក់ផ្សាយនៅខែកញ្ញា បន្ទាប់ពីផ្អាកអស់រយៈពេលជាងកន្លះឆ្នាំ។ បន្ទាប់ពីជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវជាច្រើនអ្នកគាំទ្រជឿថាអាជីពរបស់ Zhao Lusi កំពុងបង្ហាញសញ្ញានៃការប្រសើរឡើង៕