ប្រទេសថៃ ៖ អ្នកវិភាគនៅប្រទេសថៃបានវាយតម្លៃស្ថានការណ៍បច្ចុប្បន្នថា ទំនាក់ទំនងថៃជាមួយកម្ពុជានឹងឈានទៅរកភាពល្អប្រសើរក្រោយពីលោក អនុថីន ឆាន់វីរៈគូន ប្រធានគណបក្សភូមិចៃថៃ ត្រូវបានសមាជិកសភាបោះឆ្នោតឱ្យកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី បើទោះជាលោកមានរយៈពេលត្រឹមតែ៤ខែ ដើម្បីដោះស្រាយវិបត្តិផ្សេងៗដែលប្រទេសថៃកំពុងជួបប្រទះក្តី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgyx2dqQ-pB_yBRcsHS7I7zNJPrKiS747wgqm5YxZwEGoDG99qroXebpv1lXX4kIYCyN7dOeXhVWO81Mvjj6_fOOPiZ0LDiPkvbgLm7ghepIyp7Lu7cZaqXaX6ZvnxtXjpRdfJxS0Bgt3Lo_alnqz2j2wkyF8pBq-zXRosguU7ZgQ0W7p0UIbePT53G4AvE/s1000/image_2025-09-11_13-10-46.png
លោក អនុថីន ឆាន់វីរៈគូន នាយករដ្ឋមន្ត្រីថ្មី ទី៣២ បានថ្លែងមកកាន់សាធារណជនជាលើកដំបូងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៥ ថា បញ្ហាសន្តិសុខ ជាពិសេស ជម្លោះព្រំដែនរវាងកម្ពុជា-ថៃ គឺជាបញ្ហា១ក្នុងចំណោមបញ្ហាចំនួន៤ ដែលរដ្ឋាភិបាលថ្មីត្រូវដោះស្រាយជាបន្ទាន់ ។ លោកនឹងប្រកាន់យកផលប្រយោជន៍របស់ប្រទេសថៃជាចម្បង ដើម្បីឱ្យពលរដ្ឋរស់នៅមានសេចក្តីសុខ និងកាត់បន្ថយការខាតបង់របស់ពលរដ្ឋប្រទេសទាំងពីរ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjKixlponSyfWOV2W0I3WrxzhnPlKllet3lZhHi4Rc_bh8yDcUHtmCYNIYzWLpQpBj5JgeuNFFfcXuB5SZDfhsNJ-dtXS83LUVtwHYQLTBaBKRZEhofApWTG5oFBblfjod_25Z3FJdsxQ3oLgepwA37gZZMMI43HttDUQ7bWRbLGTfzXTF-E9Ii8a-Ycl8e/s1500/image_2025-09-11_13-10-47.png
តាមការលើកឡើងរបស់អ្នកវិភាគថៃ គឺវាជាឱកាសដែលប្រទេសកម្ពុជា និងថៃអាចស្តារទំនាក់ទំនងជាមួយគ្នា ក្រោយពីសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហោះលិខិតបង្ហាញក្តីរីករាយមកកាន់លោក អនុថីន ដែលឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី ហើយសម្តេចបញ្ជាក់ថា នឹងធ្វើការជិតស្និទ្ធជាមួយលោក អនុថីន ដើម្បីស្តារទំនាក់ទំនងជាមួយថៃជាប្រទេសជិតខាងត្រឡប់មកភាពប្រក្រតីឡើងវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfy_Spbfbb6SRa0VUCGFbB_He_KvKDyyNGYuAQ5xu6U0qabsR8As7E_b15WtnhJvFM4rReHY-2GTNJ7AKj3V80McsXJQ9JVaRvUnqIQ8fUsgNd3g3_Sqagpdvd9aqrT56D2DqjfwjSzppnNV8yFBn77j9yCXuzBgJ7HYYJZD9dE_iK5_JtJHSC45srcuzc/s1280/photo_2025-09-10_13-02-31%20(2).jpg
លោក ឆាវ៉ារុង លីមប៉ាត់ថាប៉ានី នាយកសារព័ត៌មានជាតិ និងជាទីប្រឹក្សាសមាគមអ្នកសារព័ត៌មានថៃ ដែលបានធ្វើការយ៉ាងជិតស្និទ្ធជាមួយប្រព័ន្ធផ្សព្វផ្សាយអាស៊ានជាច្រើនឆ្នាំមកហើយ និយាយថា ការបង្ហាញក្តីរីករាយពីមេដឹកនាំប្រទេសជិតខាងពេលថៃមាននាយករដ្ឋមន្ត្រីថ្មី គឺជាការទូតដែលប្រទេសនានាតែងតែបង្ហាញក្តីរីករាយបែបនេះ ។ នេះអាចមិនមែនជាសញ្ញាផ្លាស់ប្តូរអាកប្បកិរិយារបស់មេដឹកនាំប្រទសជិតខាងទេ ប៉ុន្តែក៏ពុំអាចបដិសេធថា វាជាឱកាសដែលប្រទេសទាំងពីរត្រូវស្តារទំនាក់ទំនងជាមួយគ្នា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEioKyPuDMdk2oSERvrpok0iZ-2oe2h0p5r5RtIL_He5c4EmNx-2ewn8gkN-5yU79q-4NKOZ0o9s5wmBnQTbeQf0_gu0U1YnwJUByA7B2moDZ_g0Ff2yhEkiFKzDYcIIlcJiRAITKxfikcyIH8zdmU9D2-B9JjdF6CTnm-SyZw9L0TC1oZCmJZBpC18-UMn-/s1140/image_2025-09-11_13-10-47%20(2).png
អ្នកវិភាគរូបនេះសន្និដ្ឋានថា ទំនាក់ទំនងថៃជាមួយកម្ពុជានឹងឈានទៅរកភាពល្អប្រសើរក្រោយពីថៃមាននាយករដ្ឋមន្ត្រីថ្មី ហើយមេដឹកនាំរដ្ឋាភិលថ្មីរបស់ថៃពុំមែនមកពីគណបក្សភឿថៃ ដែលស្ថិតក្រោមការគ្រប់គ្រងរបស់លោក ថាក់ស៊ីន ស៊ីណាវ៉ាត្រា អតីតនាយករដ្ឋមន្ត្រីថៃ ។ ដូច្នេះ ការផ្លាស់ប្តូរមេដឹកនាំរដ្ឋាភិបាលថ្មីលើកនេះនឹងធ្វើឱ្យទំនាក់ទំនងប្រទេសទាំងពីរល្អប្រសើរ និងងាយក្នុងការជជែកគ្នាដោយសន្តិវិធី ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhad29osx4baHlmdQeqGJJJicje0pYIwwfZc3fhHAgdPPSsKYA6reiMKtbPAKUSi8k1F8ZU6ilruhvUrBJLStI-veonWa2kRWrrPk0FjuyM00cLIbm2VM94Vf3fF1NVzygv-f56rHvh9FMBX9lrgCcnvGBNUvjJTi6cp0H6pSBM8u51ychrccWE_cbRlRyf/s686/photo_2025-09-10_13-02-31.jpg
គួរដោះស្រាយបញ្ហាជម្លោះព្រំដែនកម្ពុជា-ថៃជាបន្ទាន់ ដោយសារទំនាក់ទំនងល្អនឹងក្លាយជាប្រយោជន៍ទាំងសងខាង ជាពិសេស កាត់បន្ថយផលប៉ះពាល់សេដ្ឋកិច្ច និងកម្លាំងពលកម្ម ស្របពេលពាណិជ្ជកម្មព្រំដែនរាំងស្ទះ ។ ពលករខ្មែរធ្វើការផ្នែកសំណង់ និងកសិកម្មបានធ្វើដំណើរត្រឡប់ទៅប្រទេសវិញ ដែលធ្វើឱ្យថៃខ្វះខាតពលករ ។ អ្នកវិភាគថៃជឿថា លោក អនុថីន ជាអ្នកជំនួញនឹងព្យាយាមដោះស្រាយបញ្ហាដើម្បីឱ្យប្រទេសទាំងពីរត្រឡប់មកធ្វើពាណិជ្ជកម្ម សហការគ្នា និងធ្វើឱ្យស្ថានការណ៍ទូទៅល្អប្រសើរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhn5JGetj5u-TwnmFPTZQAqOmXTEQBp3xKnhDdMbdrIo6LjGgM49tQKzBmcvoXBJ68R5DikhCC-9QEUiIf2A11uzatFGX7s4qf9c-w4qedYZjaPa9nUd1e47fRXrLT8nLoLG659rLY_HutQoELrKCpU7j_-3oSusFHC2nOcPKoqz7ye3VFvWvQSnFB6yHl1/s990/image_2025-09-11_13-10-48.png

ចំណែកសាស្ត្រាចារ្យសាកលវិទ្យាល័យជូឡាឡុងកន លោក ពិទិ ស្រ៊ីស៊ែងង៉ាម ជឿថា ទោះជាទំនាក់ទំនងកម្ពុជា-ថៃល្អប្រសើរក្តី ប៉ុន្តែជម្លោះព្រំដែនរវាងប្រទេសទាំងពីរពុំអាចបញ្ចប់ដោយងាយទេក្នុងអាណត្តិលោក អនុថីន ដោយសារមូលហេតុជាច្រើន រួមមាន ៖ ការបែកបាក់កាន់តែខ្លាំងរវាងពលរដ្ឋ, បញ្ហាពុំទាន់ដោះស្រាយ និង Scammer ៕