ប្រទេសថៃ ៖ ក្រៅពីក្រុងបាងកក និងបណ្តាខេត្តរបស់ថៃជួបគ្រោះធម្មជាតិទឹកជំនន់ ខ្យល់ព្យុះ និងបាក់ដី ថៃបានជួបគ្រោះផ្ទួនៗផ្សេងទៀត ដូចជា ៖ ក្រពើបង្ហាញខ្លួនតាមផ្លូវក្នុងខេត្តរ៉ាក់យ៉ងក្រោយភ្លៀងធ្លាក់ខ្លាំងធ្វើឱ្យពលរដ្ឋថៃភ័យស្លន់ស្លោពុំហ៊ានចេញពីលំនៅឋាន និងជំងឺឆ្កែឆ្កួ.តឆ្លងរាលដាលនៅក្រុងបាងកក និងខេត្តមួយចំនួន ដែលអាជ្ញាធរត្រូវរកវិធីទប់ស្កាត់បន្ទាន់ ។ លើសពីនេះ ថៃបាត់បង់ទំនុកចិត្តពីភ្ញៀវទេសចរបរទេសក្រោយកើតហេតុការណ៍តោជាច្រើនក្បាលត្របាក់ភ្នាក់ងារសួនសត្វក្នុងសួនសត្វដ៏ល្បីនៅក្រុងបាងកករហូតរបួសធ្ងន់ធ្ងរមុខភ្ញៀវទេសចរ ។
សារព័ត៌មានថៃរាយការណ៍ថា នៅថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ ហេតុការណ៍គួរឱ្យតក់ស្លុតបានកើតឡើងនៅសួនសត្វល្បីមួយកន្លែងក្នុងតំបន់រ៉ាមអ៊ីនដ្រា ទីក្រុងបាងកក ប្រទេសថៃ គឺតោជាច្រើនក្បាលបានត្របាក់បុរសជាភ្នាក់ងារសួនសត្វ រហូតដល់១៥នាទីនៅមុខភ្ញៀវទេសចរបណ្តាលឱ្យរងរបួសធ្ងន់ធ្ងរ ។ ភ្ញៀវទេសចរបានចុចស៊ីប្លេរថយន្តខ្លាំងៗដើម្បីបណ្តេញតោ ប៉ុន្តែពួកវានៅតែត្របាក់ បន្តិចក្រោយមក ជនរងគ្រោះត្រូវបានជួយសង្គ្រោះពីមាត់តោ និងស្លា.ប់ពេលបន្ទាប់ ។
បុរសជាភ្នាក់ងារសួនសត្វរូបនេះបានដឹងហើយថា ពេលស្ថិតនៅក្នុងសួនសត្វដែលមានតោជាច្រើនក្បាលហាមចុះពីលើរថយន្តដាច់ខាត ប៉ុន្តែគេពុំដឹងថា ហេតុអ្វីបានជាគាត់ចុះពីរថយន្ត ខណៈដឹងថាមានគ្រោះថ្នាក់ ។ ភ្ញៀវទេសចរដែលស្ថិតនៅក្នុងសួនសត្វដែរនោះព្យាយាមចុចស៊ីប្លេដើម្បីជួយជនរងគ្រោះ ប៉ុន្តែពុំអាចជួយអ្វីបាន។.jpg)
ភ្នាក់ងារសួនសត្វដែលត្រូវតោជាច្រើនក្បាលត្របាក់រហូតដល់១៥នាទី ឈ្មោះ ជៀន អាយុ៥៨ឆ្នាំ បានរងរបួសធ្ងន់ និងស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ ។ បើតាមអ្នកឃើញហេតុការណ៍ឱ្យដឹងថា មុនកើតហេតុ លោក ជៀន បានធ្វើជ្រុះរបស់ ទើបចុះពីរថយន្ត ដែលមានចម្ងាយពីតោ ប្រមាណ១០ម៉ែត្រ ។ ភ្លាមនោះ តោក៏ដើរមកត្របាក់ជនរងគ្រោះពីក្រោយ និងអូសចុះពីរថយន្ត បន្ទាប់មក ក៏មានតោ៣ក្បាល ទៅ៤ក្បាលទៀតមកត្របាក់ជនរងគ្រោះបន្ថែមទៀត ។
ហេតុការណ៍គួរនេះកើតឡើងនៅមុខភ្ញៀវទេសចរជាច្រើននាក់ដែលមកលេងសួនសត្វ និងធ្វើឱ្យភ្ញៀវទេសចរស្រែកទ្រហ៊ោយំ ចុចស៊ីប្លេរថយន្តខ្លាំងៗសុំការជួយសង្គ្រោះបន្ទាន់ ភ្ញៀវទេសចរបានឃើញតោត្របាក់ជនរងគ្រោះដោយផ្ទាល់ភ្នែក ប៉ុន្តែពុំដឹងជួយតាមវិធីណា មានតែស្រែកសុំជំនួយ ។ ពីដំបូង ភ្ញៀវទេសចរគិតថា តោទាំងនេះស្និទ្ធស្នាលជាមួយភ្នាក់ងារសួនសត្វ វាគ្រាន់តែឱបប៉ុណ្ណោះ មិននឹកស្មានថា មានហេតុការណ៍អាក្រក់កើតឡើង ។
.jpg)
ជនរងគ្រោះត្រូវបានជួយសង្គ្រោះចេញពីមាត់តោ និងបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ប៉ុន្តែបានស្លាប់នាពេលបន្ទាប់ ។ ហេតុការណ៍នេះធ្វើឱ្យភ្ញៀវទេសចរភ័យតក់ស្លុតយ៉ាងខ្លាំង ដោយសារជនរងគ្រោះធ្វើការក្នុងសួនសត្វជាច្រើនឆ្នាំមកហើយ និងមានបទពិសោធន៍ផ្នែកថែទាំសត្វសាហាវផងដែរ ។.jpg)
គួរបញ្ជាក់ថា តោជាច្រើនក្បាលដែលចិញ្ចឹមក្នុងសួនសត្វនេះគ្មានការដាក់ទ្រុងទេ បើភ្ញៀវទេសចរមកមើលសត្វសាហាវ គឺត្រូវជិះរថយន្តបិទកញ្ចក់ជិត ហាមចុះពីរថយន្តដាច់ខាតដើម្បីសុវត្ថិភាព ។ ហេតុការណ៍តក់ស្លុតនេះពិតជាធ្វើឱ្យភ្ញៀវទេសចរថៃ និងបរទេសភ័យខ្លាចយ៉ាងខ្លាំង ពុំហ៊ានមកលេងសួនសត្វនៅប្រទេសថៃ ដោយសារការធ្វេសប្រហែស និងពុំអាចគ្រប់គ្រងសត្វសាហាវ ៕










