វ៉ាសុីនតោន៖ បន្ទាប់ពីមនុស្សជំនិតរបស់ខ្លួនលោក Charlie Kirk ត្រូវបានខ្មាន់កាំ.ភ្លើងអនាមិកបា.ញ់ប្រហា.របណ្ដាលឲ្យស្លា.ប់ភ្លាមៗ ប្រធានាធិបតីអាមេរិកលោក Donald Trump បានប្ដេជ្ញាតាមប្រមាញ់ឃា.តករ រួមជាមួយការថ្កោលទោសក្រុមជនជ្រុលនិយម ដោយអះអាងថាវោហាសាស្ត្ររបស់ពួកគេបានចូលរួមចំណែកជំរុញឱ្យមានការធ្វើឃាតសកម្មជនស្ដាំនិយម ដ៏មានប្រជាប្រិយភាពរូបនេះ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAAL2xNTpFO7hc5pXSB0sR6mhwwE8WUG8w6G2PlNvSE-xMv0t4o5Tlf89qnMTUlJqblEWokliMJw_o8ZwJ0WRFZeMtJzmKDLHZEsr1-wzwQ3Zj3bg57uEVz4Eg6vZQ0Ba7HfwDsvMyjlXNuD-tdtHn4QEz8qq28gyyIxeIhJZzefwjFzrcLbGej1OWKhly/s700/image_2025-09-11_11-48-30.png

យោងតាមការចេញផ្សាយដោយទីភ្នាក់ងារ Reuters នៅថ្ងៃទី10 ខែកញ្ញា ឆ្នាំ2025 នេះបានឲ្យដឹងថា សកម្មជនស្ដាំនិយមអាមេរិក និងជាអ្នកអត្ថាធិប្បាយដ៏មានប្រជាប្រិយភាពម្នាក់ លោក Charlie Kirk ដែលជាមនុស្សជំនិតម្នាក់របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លា.ប់ក្នុងពិធីសំណេះសំណាលនៅម៉ោងប្រហែល ១២៖២០នាទី ថ្ងៃត្រង់នៅឯសាកលវិទ្យាល័យមួយក្នុងរដ្ឋ Utah សហរដ្ឋអាមេរិក។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgNzE80OT2XSzn-MjOvj6XKbwSb_xZd_ewkZGKinlqsx8Xy2t6bSA__j-NTiVEXz2y5YcFr2A2kRintKA2AcTBOHRlnTZZMooG0MG_CB9qmX02UsGWP2Lh2EmZJcR7pjk3KNlI3TbE65k04cSvSUJBEL77ylRPYgDWl7HLF6bN0RT1nr75IEdiDCPbJZM36/s1280/photo_2025-09-11_10-17-14.jpg
ជុំវិញករណីលបបា.ញ់ប្រ.ហារលោក Charlie Kirk នេះផងដែរ អភិបាលរដ្ឋ Utah លោក Spencer Cox បានលើកឡើងក្នុងសន្និសីទសារព័ត៌មានថាប៉ូលិសកំពុងសួរចម្លើយជនសង្ស័យម្នាក់ ដោយមិនបាន បញ្ជាក់អ្វីលម្អិតនោះទេ ហើយលោកបានចាត់ទុកថាសកម្មភាពនេះ មានបង្កប់ចេតនានយោបាយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg5jiaD0QwB8dt5gFzZjtIg8zctpZ78bmSNYYZ2wLBRUzI81gC-S5xpbeflQDAft7Ry6DPOeD0ICpo-Oyr3bP8VyTB36EwElotfM_-ACQKQJ7Z2NdgVUj-TV9b5cJ-jX-6fS2hbu5Kc2dAG4Lpo4L9azmnAV8Li2UHinnRFuqC4zMk_TiPe_QU7iImAvvv8/s1041/photo_2025-09-11_10-17-14%20(2).jpg

អាជ្ញាធរអាមេរិកមិនទាន់អាចកំណត់អត្តសញ្ញាណជនសង្ស័យនៅឡើយទេ បន្ទាប់ពីការធ្វើឃាតកើតឡើង។ នាយក FBI លោក Kash Patel បានឱ្យដឹងថាជនសង្ស័យម្នាក់ត្រូវបានឃាត់ខ្លួនដើម្បី សួរចម្លើយ និងក្រោយមកត្រូវបានដោះលែងវិញ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg-fBczWjB-aXuEQh_d8lkjkJiWxsRSvDM7Yy9NvBKX-eZIYuRuZteSAVLQabEy9H9l1NHkczpJ-zC65LnAXCkh8hTlYv1rLL2mkGWTbVnqGlhABSgbIDnM816VmdZQVn002WB0_ynsqvMvpFaLZyqBYlLaULPI-_DR3ZA1yX6CsVtYgm7ezDof7_q09SqY/s992/image_2025-09-11_11-48-30%20(2).png
បន្ទាប់ពីដំណឹងមរណភាពដ៏រន្ធ.ត់របស់លោក Charlie Kirk បានផ្សព្វផ្សាយចេញទៅ លោក Trump បានសម្ដែងនូវភាពសោ.កស្ដាយក៏ដូចជាលើកសរសើពីវរភាពរបស់លោក Charlie ថាជាមនុស្សដ៏អស្ចារ្យ និងគ្មាននរណាម្នាក់យល់ និងស្និទ្ធស្នាលជាមួយយុវជនអាម៉េរិកដូច Charlie ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT6qoPyD09MDLxKB5WXP5BTbpN7C7s30chk6JQn8RGSQT6q_YWAkIyd0V9tig91moMOrDbS1EmmZSH2-_eqjQX32hfUDEGuMPAB6O1ORBE_dGn8XrkoWZQzecFG-MGiBOiraN_M32RACw2J8zKiqwcniKrNc8cYZMHaGzEnoJRrqb-A7Eieh8vzFYaKOvQ/s1280/photo_2025-09-11_10-17-15.jpg

បន្ថែមពីលើនេះ លោក ត្រាំ ក៏បានសន្យាតាមប្រមាញ់អ្នកដែលទទួលខុសត្រូវលើការធ្វើឃាតលោក Charlie ផងដែរ។ ហើយលោក Trump ក៏បានបញ្ជាឱ្យបង្ហូតទង់ជាតិពាក់កណ្តាលដង នៅទូទាំងសហរដ្ឋអាម៉េរិករហូតដល់ម៉ោង ១៨:០០ ថ្ងៃទី១៤ ខែកញ្ញា ដើម្បីរំលឹកដល់វិញ្ញាណក្ខ័ន្ធវិរជនគំរូរូបនេះ៕