លោក ណុប បាយ៉ារិទ្ធ គឺជាតារាចម្រៀងជើងចាស់មួយរូបដែលឈរជើងលើវិស័យនេះអស់រយៈពេលជាច្រើនឆ្នាំមកហើយក្នុងដំបូលគ្រួសារហង្សមាសខណៈលោកក៏ក្តោបតំណែងជាគ្រូបង្វឹកតាមកម្មវិធីប្រលងចម្រៀងធំៗជាហូរហែ។ យ៉ាងណាក្នុងនាមជារៀមច្បងមួយរូប លោក ណុប បាយ៉ារិទ្ធ ក៏ត្រូវបានអ្នករាំមួយរូបបង្ហើបពីអត្តចរិតត្រង់ៗរបស់សិល្បកររូបនេះ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0DW0zOrv9d39-tp8McCzUvZBSgCURRXby7sRiZPDQ7EvAT0mJPxTWXEsq_EfXT-31SmJTWzJ47VRYEtqv0E_FA3iSgyp0p4Zp_wzF6_Qh__xnmJn2hVtDY5pZcf1H0q7y_HKOdMlPH6zThtD3ukJBgu5_48R4ziimAS_mCJmZGT7TUnDJaWLRVzrWZw2N/s960/image_2025-09-10_15-49-32.png
លោក WIN ដែលជាអ្នករាំអាជីពប្រឡូកវិស័យនេះជាង២០ឆ្នាំបាននិយាយនៅក្នុងបទសម្ភាសន៍របស់ ខេ ថាក្នុងអាជីពរបស់ខ្លួនតារាចម្រៀងដែលលោកចាប់អារម្មណ៍និងរាំឱ្យមុនគេគឺជាលោក ណុប បាយ៉ារិទ្ធ។ អ្នករាំរូបនេះបាននិយាយថាកាលពីមុនអ្នកចម្រៀងមិនទាន់មានក្រុមរាំផ្ទាល់ខ្លួននោះទេ ហើយអ្នកចម្រៀងដែលមានការចាប់ផ្តើមមុនគេគឺជាតារាចម្រៀង ទេព បូព្រឹក្ស។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjk_h5vGOT8_Z24s9w_bAR-goRQJ_UNn83vpTxN0krBi-OBhn23uwtkwD42kIu89c8wI6oXkwl-i8qzq58_ko8k3dvN5FW13L3gUPcrJfOj-HS5seQtQSAHqUp0eaCpLxCZa5cF88s8eZcSeMf6ZO-XUiTWCtaZ_2vZhfJIRTlv2ZOpBvovntLcX_kRCESE/s2048/image_2025-09-10_15-49-27.png

ក្រោយមកលោក ណុប បាយ៉ារិទ្ធ ក៏ចាប់អារម្មណ៍លោកចង់មានក្រុមរាំផ្ទាល់ខ្លួនហើយបានមករកលោកដល់ទីតាំងតែម្តង។ ក្នុងការធ្វើការជាមួយនឹងតារាចម្រៀងល្បីលោក Win បានបង្ហើបអារម្មណ៍ថាភ័យព្រោះលោកគឺជាហ្វេនម្នាក់របស់តារាចម្រៀង ណុប បាយ៉ារិទ្ធ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhsHK4JuFPAi4WQ7fk-bO0tSvHwo09wasozbEPRIeVKaodKXXScag-v7HOGCrFSyKcsCylGFZl4k8en03XwSG5W7TSWc1BaRkIXMSw_vUjuNZ0XNnD1K0caxbOY1bVymPH9Egac6s9GzcVOI-XxfdkAn0RCECVAHAZG1Q-7bGo9wZrz-iLyP6hbtsvynkmv/s960/image_2025-08-12_14-44-02%20(2).png

អ្នករាំអាជីពរូបនេះបង្ហាញទៀតថា នៅពេលធ្វើការជាមួយនឹងតារាចម្រៀងរូបនេះគឺគ្មានមេ គ្មានកើយតែជាលក្ខណៈដូចជាបងប្អូន ហើយមានការយកចិត្តទុកដាក់ចំពោះលោក។ លោក បន្តទៀតថានៅពេលមានកម្មវិធីច្រៀង តារាចម្រៀង ណុប បាយ៉ារិទ្ធ មិនឱ្យអ្នករាំពិបាក សូម្បីតែសំលៀកបំពាក់ក៏ធ្វើឱ្យអ្នករាំ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgt7lGaoy0YFCHW0to60NX3puUkaKPRJJR6ldqw5VkWLT_-EM4SCl1FQEE8dwCCIloRYg9Mu9ddgI236xTs4rR0o7GWodzHKh6pop5L4qa69_wUvAwCTCz-frOXuLR9_-Ie7vR92hMC0dN2NMEvWqgJWRzjcpJLeF9-ewO7EM2Xcza-7PLRUJcZO30o_EHX/s1030/image_2025-08-12_14-44-02.png

ជាក់ស្តែងសំលៀកបំពាក់ណាមានការឌិនច្រើនគឺលោក ណុប បាយ៉ារិទ្ធ សុខចិត្តអង្គុយដេរដោយដៃខ្លួនឯងផ្ទាល់ មានពេលខ្លះអង្គុយធ្វើឱ្យអ្នករាំដល់ភ្លឺក៏មាន។ លោក Win បាននិយាយថាពេលធ្វើការជាមួយនឹងលោក ណុប បាយ៉ារិទ្ធ គឺមានមនោសញ្ចេតនាល្អសម្រាប់លោក មានភាពរលូនទៅមុខ ខណៈតារាចម្រៀងរូបនេះជារៀមច្បងមួយរូបផ្តល់ការណែនាំដំបូន្មានល្អៗមកកាន់លោក។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEio49otB2iMsKn-469K1Ow-XodlzXM8FDY-uoBJ8UrBdujSLNL5KjDiH-EIWaMZ6mVYuQJdpcP5u0C8e83T0Si3s1qigvWfxbP_n5dEnOy9epz6Y7GoOWw3z82eZGALJog97w-eH6hEpF525CUXIrvahOS6RezFhMITHY3U56qOJl-0PHr8JO3hINJhqL8n/s2048/image_2025-09-10_15-49-29.png

បន្ទាប់ពីលោក Win ផ្តល់បទសម្ភាសន៍ជាមួយនឹង ខេ ទាក់ទងនឹងបទពិសោធជាអ្នករាំរយៈពេល២០ឆ្នាំមានទាំងត្រូវគេបោកលុយ រួមទាំងជីវិតឯកជនផង លោក ណុប បាយ៉ារិទ្ធ បានចែករំលែកលើបណ្តាញសង្គមរបស់ខ្លួនជាមួយនឹងពាក្យពេចន៍ថា «អរគុណ Kwin Lovedance នៅតែរួមដំណើរជាមួយបង បន្តការងារជាមួយគ្នារហូតដល់សព្វថ្ងៃ។ មិនថាកាលៈទេសៈណាយើងនៅតែរក្សាបាននៅមនោសញ្ចេតនានិងទឹកចិត្តចំពោះគ្នាទៅមក។ បងជូនពរឱ្យមានសេចក្តីសុខ សំណាងល្អ និង មានសុភមង្គល ពិសេសសម្រេចគ្រប់បំណងប្រាថ្នា»។ លោក Win ក៏បានចូលទៅខម្មិនដែរថា «អរគុណបងកន្លងមកដែលតែងតែអត់ឱន និងអធ្យាស្រ័យ ខិតខំរកការងារឱ្យ អ្វីដែលពិសេសលើកទឹកចិត្ត និងការផ្តល់ដំបូន្មានល្អៗ»៕