តារាសម្ដែងចិន Xu Kai បានជួបរឿងចម្រូងចម្រាសនាពេលថ្មីៗនេះបន្ថែមទៀតដោយមានការចោទប្រកាន់ថា លេងល្បែងយូរមកហើយជាលក្ខណៈក្រុម ហើយថែមទាំងប្រើលំនៅដ្ឋានឯកជនរបស់ខ្លួនទៅជាកាស៊ីណូ។ ភ្លាមៗនោះ ដំណឹងនេះបានធ្វើឱ្យមានការពិភាក្សាលើអ៊ីនធឺណិតយ៉ាងក្តៅគគុក ហើយក៏មានសេចក្តីរាយការណ៍ថា ប៉ូលិសបានចូលរួមការស៊ើបអង្កេតផងដែរ។
.png)
នៅល្ងាចថ្ងៃទី៨ មេធាវីរបស់ក្រុមហ៊ុន Xu Kai ដែលជាក្រុមហ៊ុន Huanyu Film and Television បានចេញសេចក្តីថ្លែងការណ៍យ៉ាងម៉ឺងម៉ាត់ បដិសេធពាក្យចចាមអារ៉ាមនេះ ដោយសង្កត់ធ្ងន់ថា ការចោទប្រកាន់នេះគឺមិនស៊ីសង្វាក់គ្នានឹងការពិត និងជំរុញសាធារណជនកុំឱ្យផ្សព្វផ្សាយព័ត៌មានមិនពិត។ សេចក្តីថ្លែងការណ៍របស់មេធាវីបានចង្អុលបង្ហាញថា គណនីអនឡាញដែលបានផ្សព្វផ្សាយពាក្យចចាមអារ៉ាម និងការចោទប្រកាន់ព្រហ្មទណ្ឌអំពី ល្បែងស៊ីសងជាក្រុមរយៈពេលវែង និង ប្រតិបត្តិការកាស៊ីណូឯកជន ដែលមានលក្ខណៈមិនស៊ីសង្វាក់គ្នានឹងការពិត។ ពួកគេបានសង្កត់ធ្ងន់ថា៖ «នៅពេលដែលសេចក្តីថ្លែងការមិនពិតត្រូវបានផ្សព្វផ្សាយ ពួកគេបានទាក់ទាញការចាប់អារម្មណ៍ជាសាធារណៈយ៉ាងទូលំទូលាយ និងបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរដល់លោក Xu Kai។.png)
លើសពីនេះ សេចក្តីថ្លែងការណ៍បានបង្ហាញទៀតថា ពួកគេកំពុងបន្តចាត់វិធានការផ្លូវច្បាប់ដែលត្រូវគ្នាប្រឆាំងនឹងការបំពានគ្រប់ប្រភេទដែលរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិកេរ្តិ៍ឈ្មោះរបស់ Xu Kai ដែលត្រូវបានផ្សព្វផ្សាយ និងផ្សព្វផ្សាយនៅលើវេទិកាអនឡាញ។ ពួកគេបានផ្តួចផ្តើមនីតិវិធីផ្លូវច្បាប់ប្រឆាំងនឹងការផ្សព្វផ្សាយព្យាបាទនៃវេទិកាអនឡាញដែលពាក់ព័ន្ធ ហើយនឹងបន្តប្រមូលព័ស្តុតាងដើម្បីការពារសិទ្ធិរបស់ពួកគេ។ លើសពីនេះសិល្បករនឹងបន្តការទទួលខុសត្រូវផ្លូវច្បាប់ចំពោះអ្នកចចាមអារ៉ាមស្របតាមច្បាប់ ហើយនឹងមិនអត់ឱនចំពោះពាក្យជេរប្រមាថណាមួយឡើយ។ 
គណនីពាក់ព័ន្ធដែលផ្សព្វផ្សាយពាក្យចចាមអារ៉ាមឱ្យបញ្ឈប់ជាបន្ទាន់នូវរាល់សកម្មភាពដែលរំលោភលើសិទ្ធិ និងផលប្រយោជន៍ផ្លូវច្បាប់របស់លោក Xu Kai និងលុបខ្លឹមសាររំលោភបំពានដែលបានបង្ហោះ។ ជាមួយគ្នានេះក្រុមហ៊ុនបានអំពាវនាវដល់សាធារណជន ឱ្យមើលព័ត៌មានតាមអ៊ីនធឺណិតប្រកបដោយហេតុផល ដើម្បីជៀសវាងការរីករាលដាលនៃពាក្យចចាមអារ៉ាម និងបង្កផលប៉ះពាល់អវិជ្ជមានដល់សង្គម។

យ៉ាងណាមិញអ្នកនិយមលេងអ៊ីនធឺណិតចិនជាច្រើនបានរិះគន់សេចក្តីថ្លែងការណ៍របស់មេធាវីថាមានភាពទន់ខ្សោយ ដោយបានចំអកថាជាការអះអាងមួយផ្សេងទៀតពីបទបរិហារកេរ្តិ៍។ សេចក្តីថ្លែងការណ៍របស់មេធាវី Xu Kai ខ្វះពាក្យសំដីខ្លាំង ដោយបានលុបចោលនូវភាសាដែលបង្ខូចកេរ្តិ៍ឈ្មោះ ឬបង្កាច់បង្ខូច។ អ្នកមួយចំនួនក៏ជឿថាសេចក្តីថ្លែងការណ៍របស់មេធាវីនេះគឺដើម្បីការពាររឿងភាគទាំងបីរបស់ Xu Kai ដែលមិនទាន់ចាក់ផ្សាយមិនមែនតារាសម្តែងរូបនេះនោះទេ៕










