Jungkook សមាជិក BTS បានចេញការព្រមានមួយនៅពេលដែលអ្នកគាំទ្រឈ្លក់រង្វេងទីពីរបានព្យាយាមលួចចូលផ្ទះរបស់លោកបន្ទាប់ពីចេញពីយោធា។ អ្នកគាំទ្រនោះមានអាយុ៤០ឆ្នាំត្រូវបានចាប់ខ្លួនខណៈពេលដែលព្យាយាមលួចចូលផ្ទះរបស់តារាចម្រៀងរូបនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG7gMOq3CmSPlN9k_K6JTaZnzz0qalYSBh5AWwT5fPZqmIo4NmHNtSKVxMlF4MIiPtfzbcQT9iYvsr79a4FF8SV_Fb3pvJhUKtDjyh-2lIdeFm2tgV4ZF60_qiFkxdUcY2jTxKY9OGeQP44f1akWWX9tZFWDpwC4mQXqWmJ9_43Rg27g7TyZyPBqXjLC2J/s1200/image_2025-09-02_11-53-59.png

ក្នុងការផ្សាយបន្តផ្ទាល់ថ្មីៗនេះ Jungkook បាននិយាយអំពីឧប្បត្តិហេតុនេះដោយមានអាកប្បកិរិយាខឹងសម្បារ និងបានព្រមានយ៉ាងខ្លាំង។ Jungkook បាននិយាយថា នៅពេលខ្លួនត្រឡប់ពីកន្លែងហាត់ប្រាណ លោកបានឃើញការផ្សាយពាណិជ្ជកម្មខ្លួនឯងនៅលើជណ្តើរមួយក្នុង Yongsan ហើយគ្រោងនឹងចាប់ផ្តើមការផ្សាយបន្តផ្ទាល់នៅទីនោះ។ ប៉ុន្តែបើគិតពីហេតុការណ៍ដែលមានអ្នកលួចចូលផ្ទះកាលពីថ្ងៃទី៣០ ខែសីហា ធ្វើឱ្យភ័យខ្លាចបន្តិច។ Jungkook រៀបរាប់ថា នៅពេលដែលស្ត្រីអាយុ៤០ឆ្នាំព្យាយាមលួចចូលផ្ទះ លោកកំពុងមើលកាមេរ៉ាឃ្លាំមើល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhamTFaiagj02Bj3S9A-qO8Iw9it0sJ7s32qnNKPK6eWwFb7zPazP-4MSwXVgXysADFYWUOxhyIbBwU4lJ3FgrPIlNf3Mr7FZO6-S8CF3lB63JYnmm1GUfboRfwgGRCDunGHEaYw4kadOcU94Z2Yqeqvzn0p7A7QCxVePXgVZI79KMaKCLCCmaoOvRzpHHq/s2048/image_2024-09-16_10-41-08.png

Jungkook បាននិយាយថា «ខ្ញុំកំពុងសង្កេតមើលស្ថានភាព ហើយបានឮសំលេងរំខាន ហើយបានឃើញស្រ្តីនោះព្យាយាមបើកទ្វារ។ ការពិតគឺស្រ្តីនោះបានបើកទ្វាររួចហើយ ប៉ុន្តែប៉ូលិសមកភ្លាមៗ។ ខ្ញុំបានឃើញរឿងទាំងមូល។ ស្រ្តីនោះថែមទាំងអះអាងថាជាមិត្តរបស់ខ្ញុំ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhg9o81i231dZj64e3sfpMY_1OUmPv2wYv4yTx-EZOWEboXQ_lM_HSuPOEVx_1wVk0ueLb3qDizt70FQczzXWezxNQyFvCEsxYdvEx5TTPqVbtROnaTfv5GG7yBU-ajgiSlEUz1mF6heMUs8aVcxOQKU5cu4fAoiljPnUZ4Toj_os84xpBn98FCgignmaC7/s667/image_2025-03-29_16-15-37.png

តារាចម្រៀងរូបនេះបានព្រមានអ្នកគាំទ្រដែលរឹងទទឹងថា ប្រសិនបើពួកគេព្យាយាមចូលទៅក្នុងចំណតរថយន្តនៃអគារអាផាតមិនរបស់លោក ពួកគេនឹងត្រូវបិទទ្វារ ហើយអ្វីៗនឹងត្រូវថតទុកក្នុងកាមេរ៉ាទុកជាព័ស្តុតាងដើម្បីបញ្ជូនទៅប៉ូលិស។ បន្ទាប់មក Jungkook បានបន្ថែមយ៉ាងម៉ឺងម៉ាត់ទៅកាន់ ARMY ថា ៖ «ARMY គឺដូចជាគ្រួសារ និងមិត្តភក្តិរបស់ខ្ញុំ។ ពិតណាស់ ខ្ញុំពិតជាដឹងគុណខ្លាំងណាស់សម្រាប់ការគាំទ្ររបស់អ្នកគ្រប់គ្នា… ប៉ុន្តែតើអ្នកធ្វើនេះដើម្បីអ្វី? ប្រសិនបើអ្នកមិនចង់ត្រូវបានគេនាំទៅប៉ុស្តិ៍ប៉ូលិស កុំសូម្បីតែចូលទៅ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjQsTuOvPk3NtjTKxNJc8Q2oFP-f5MjT0LtZC_U-IpJ-rqKYbngGf9w3TCdQb2maqimOckTFPYBlKU5wUxJJnlRV9BSszlEn_b78mu7Uyv6oBIYjEgQUIn5EU-Jb63sui9HSxI60XG63limxdXkyxz6PTrMQIrWARAnruWoWrNh873SCBMuVZGgG6aStKXk/s1200/image_2025-06-12_10-48-32.png

គួរឱ្យដឹងថានៅយប់ថ្ងៃទី៣០ ខែសីហា ស្ត្រីម្នាក់អាយុ ៤០ ឆ្នាំបានតាមឡានចូលទៅក្នុងចំណតនៃអគារផ្ទះល្វែងរបស់ Jungkook ហើយត្រូវបានចាប់ខ្លួនដោយបុគ្គលិកសន្តិសុខដែលបន្ទាប់មកបានទូរស័ព្ទទៅប៉ូលិស។ ពេលចាប់ខ្លួនស្ត្រីរូបនេះបានក្លែងបន្លំថាជាផ្ទះមិត្តភក្តិរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAzSypuQPHULcYg7tsXIGqBMFUShTscsB_5vaLZBSmgtMMt7JBHJVs6slC00KnURdnaJNOqrexOHTtLS1_01kiRvrRCiyOaExq-xZ9fqHudw2bA-oOoCCHFtNYP8_aPoqFOvQ5b5ie6yXhUX1ksvTwUC3bBn8hjaeHNE8AatjPuSyxhXtRUYlwmA0ueabp/s1280/image_2025-09-02_11-53-58.png

នេះមិនមែនជាលើកទីមួយទេដែល Jungkook បានព្រមានទៅកាន់អ្នកគាំទ្រឈ្លក់រង្វេង ងប់ងល់ហួសព្រំដែន។ កាលពីខែមិថុនា ជាថ្ងៃដែល Jungkook ត្រូវបានរំសាយចេញពីយោធា ស្ត្រីជនជាតិចិនម្នាក់ក្នុងវ័យ ៣០ ឆ្នាំក៏ត្រូវបានចាប់ខ្លួន។ ស្រ្តីនោះត្រូវបានចោទប្រកាន់ពីបទប៉ុនប៉ង រំលោភបំពាន៕