ប្រទេសថៃ ៖ ថ្មីៗនេះ លោក ភូមិថាំ វីឆាយ៉ាឆៃ នាយករដ្ឋមន្ត្រីស្តីទីបាននាំមន្ត្រីគណបក្សភឿថៃទៅប្រជុំនៅស្នាក់ការគណបក្សប្រជាជន ដើម្បីឱ្យគណបក្សនេះគាំទ្រលោក ឆ័យក្សេម និទិស៊ិរិ បេក្ខជនគណបក្សភឿថៃធ្វើជានាយករដ្ឋមន្ត្រីថ្មី ខណៈមុននេះ គណបក្សភូមិចៃថៃក៏ស្នើឱ្យគណបក្សប្រជាជនគាំទ្រលោក អនុថីន ឆាន់វីរៈគូន ធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែគណបក្សប្រជាជនពុំទាន់ជ្រើសរើសបេក្ខជនណាមួយទេ ។ អ្នកនាំពាក្យគណបក្សនេះថា ពុំទុកចិត្តគណបក្សទាំងពីរក្នុងការបង្កើតរដ្ឋាភិបាល និងរង់ចាំការប្រជុំសម្រេចនាពេលបន្ទាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6fKHkdoQy4ZsuUOZgdb1y4yMoqJLKnfcCfuAeAXKc0dRPUe41mkljEQjc3-tuUbkoPmIg86iVg-tFlKEb9lCdNi91oSeYipb_mSc2xcN334yfqzHMn5X6lDyycxOppPxByPD2aVS-yKVH9rZtAm4KY6Q_ALRutuANpF7tNmZYvzkt0-3melZVEhgPht3G/s1500/image_2025-09-03_08-30-23%20(2).png

នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៥ លោក ភូមិថាំ នាយករដ្ឋមន្ត្រីស្តីទីនិយាយថា គណបក្សភឿថៃមានអំណាចរំលាយសភា ប៉ុន្តែកំពុងរង់ចាំការឆ្លើយតបពីគណបក្សប្រជាជនថា នឹងជ្រើសរើសយកបេក្ខជនគណបក្សណាធ្វើជានាយករដ្ឋមន្ត្រីថ្មី ។ លោកសួរថា តើគណបក្សភូមិចៃថៃល្អជាងគណបក្សភឿថៃត្រង់ណា ទើបគណបក្សប្រជាជនមិនទុកចិត្តគណបក្សភឿថៃក្នុងការបង្កើតរដ្ឋាភិបាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEibJemT0JpWBLfxvZe603i87jFvh86Ap248uejTYmo5nQ1EQLkbsW1awjgWG2qP4No2kQkaoYEfaoA4JquHefGfGLI5Sv85XqG91Zq5s-v0GcafZ8_-7rfNZXwt7cMMyi65EBwY7uNZeMpNvvlwb9mWLTr5GVjcL7ZEEw7vTBRsrnmkxK9gaqqmdtd8uLKQ/s1280/image_2025-09-03_08-30-24.png

ក្នុងឋានៈនាយករដ្ឋមន្ត្រីស្តីទី លោក ភូមិថាំ មានអំណាចរំលាយសភា ប៉ុន្តែពុំទាន់ពិភាក្សារឿងរំលាយសភា ពីព្រោះពេលនេះ ជាពេលសហការគ្នា ឬស្ថិតក្នុងដំណាក់កាលបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រី ។ បច្ចុប្បន្ន គណបក្សភឿថៃកំពុងរង់ចាំការឆ្លើយតបពីគណបក្សប្រជាជន តើគណបក្សនេះនឹងគាំទ្របេក្ខជនគណបក្សភឿថៃធ្វើជានាយករដ្ឋមន្ត្រីឬក៏អត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQfhM252A57pMaRLxANuAuAwJbx8LKon7Xb-OvPHeUvsYEYXhnKnPASz9qe6XNdbGt3IRBQNby7OMe0lAuwQ14wkra_khVhpU21FKPi8o1rQH3AIJYc9D_mHK8eM38HXYAFo50YE4RnEJnVsxdUHt0Bl9IxLS0mFywjiFr5tNQuDVM59uy2BoFUxwfDx-v/s600/image_2025-09-03_08-31-02.png

ចំណែកការលើកឡើងថា គណបក្សភឿថៃពុំគោរពការសន្យាជាមួយគណបក្សកាវក្លៃ គឺពុំពិតទេ ពីព្រោះគណបក្សភឿថៃបានគាំទ្រលោក ភីថា លឹមចារើនរ៉ាត់ ធ្វើជានាយករដ្ឋមន្ត្រី ដែលមានសំឡេងគាំទ្ររហូតដល់ជាង១៤០សំឡេង ប៉ុន្តែការបង្កើតរដ្ឋាភិបាលពេលនោះ បានអញ្ជើញគ្រប់គណបក្សមកជជែកគ្នា ហើយគណបក្សនានាពុំទទួលគណបក្សកាវក្លៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS4V6JafnG5my63aHfkYGDTKDyJYdr4b2XucEhwwrd6tb9tsnzJwM3LDm6qVLjFtIdaORavrRgwURBBk5hzjfUBWuPVogB0dg0s_Tq8pHrq78XVEXMt9Hva3iFCJ4z0c_MuMKLvAVl9cjMc40bh9FsyGc26rU-0V5w8JFMNQwve5zS4ywktMQnHppzy1i1/s1500/image_2025-09-03_08-30-23.png

លោក ភូមិថាំ បាននាំក្រុមមន្ត្រីគណបក្សភឿថៃទៅជជែកជាមួយគណបក្សប្រជាជនដល់ស្នាក់ការដើម្បីសុំសំឡេងគាំទ្របេក្ខជនគណបក្សភឿថៃ គឺលោក ឆ័យក្សេម និទិស៊ិរិ ធ្វើជានាយករដ្ឋមន្ត្រី ប៉ុន្តែគណបក្សប្រជាជនពុំទុកចិត្តគណបក្សភឿថៃក្នុងការបង្កើតរដ្ឋាភិបាល ។ ហេតុនេះ លោក ភូមិថាំ សួរថា តើគណបក្សភូមិចៃថៃគួរឱ្យទុកចិត្តត្រង់ណា ពីព្រោះបោះឆ្នោតប្រឆាំងរដ្ឋធម្មនុញ្ញរហូតមក គណបក្សប្រជាជនអាចសហការជាមួយគណបក្សភូមិចៃថៃ ប៉ុន្តែកុំនិយាយថា មិនទុកចិត្តគណបក្សភឿថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgj5OT04MR36QDu3RsmmnL8hrdOFpBDFabCzB1uw9tfwUPXQfHuen4FMHQ1ARhcUEMTijbZRgkPFv6ht0I-h_B14LD3qOXRhZojEGxa449Vx0A6tPZdsSydEnVqk07jKnvsbX4qXl9mHktiwfJbGJJIFJ0GyYSekXMIzC8TE-fqyJT7BKxKNgX3NyU0q87h/s1140/image_2025-09-03_08-30-25.png
គួរបញ្ជាក់ថា ក្រោយពីលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ធ្លាក់ពីតំណែងភ្លាម មន្ត្រីគណបក្សភូមិចៃថៃបានទៅសុំសំឡេងគាំទ្រពីគណបក្សប្រជាជន (ឬគណបក្សប្រឆាំង) ដែលមានលោក ណាថាផុង រឿងបញ្ញាវុធ ជាប្រធាន ដើម្បីឱ្យគាំទ្រលោក អនុថីន ឆាន់វីរៈគូន ធ្វើជានាយករដ្ឋមន្ត្រី បន្ទាប់មក គណបក្សភឿថៃក៏បានសុំឱ្យគណបក្សនេះគាំទ្រលោក ឆ័យក្សេម និទិស៊ិរិ ធ្វើជានាយករដ្ឋមន្ត្រី ។ ប៉ុន្តែគណបក្សប្រជាជនពុំទាន់គាំទ្របេក្ខជនណាមួយទេ ដោយសារពុំចិត្តគណបក្សទាំងពីរ ៕