(ភ្នំពេញ)៖ ប្រទេសស៊ុយអែតធ្លាប់ដកស្ថានទូតពីប្រទេសកម្ពុជា ដោយថាកម្ពុជាមានកម្រិតសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យខ្សោយ ខុសពីគោលនយោបាយរបស់ស៊ុយអែតដែលប្រកាន់យកសិទ្ធិមនុស្សជាធំ។ ប៉ុន្តែក្រោយមក ប្រទេសដដែលនេះបែរជាតាំងទីស្ថានទូតនៅកូរ៉េខាងជើង ដែលមានការប្រកាន់យកសិទ្ធិមនុស្សទាបខ្លាំង ព្រមទាំងការលក់យន្តហោះចម្បាំង Gripen ទៅឲ្យប្រទេសថៃ។ នេះសបញ្ជាក់ឲ្យឃើញថា ពាក្យសំដីទាំងនោះ ពេលខ្លះគ្រាន់ជាការបិទបាំងដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន ឬគោលបំណងនយោបាយប៉ុណ្ណោះ។ នេះបើតាមពាក្យសម្ដីរបស់បណ្ឌិត សឺន សំ អ្នកជំនាញវិទ្យាសាស្ត្រនយោបាយនៃរាជបណ្ឌិត្យសភាកម្ពុជា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgfV3wqx1mYVDGk3dGnF3FFDTUB0ZeFamhQkU0OcH2ksOgV5MIJenNPTtvHiKRsjhCNekoyWNOeymb2a9h5Zk7xHMUQyl51MhmkxTmgNPLEV5tT0Q_ujsaLcqwtlVVuhS0ESz_lUZQyfKnvJgeAmZ2PPh1RaBYBqCRyHT5JxtOpN7W4qAoo5TKyMEVSZWxP/s750/photo_2025-08-26_13-56-40.jpg
នៅថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ លោក សឺន សំ បានបង្ហោះសំណេរនៅលើហ្វេសប៊ុកជាមួយនឹងន័យសេចក្ដីថា៖ ប្រទេសស៊ុយអែត បានសម្រេចចិត្តដកស្ថានទូតចេញពីប្រទេសកម្ពុជា ដោយលើកហេតុផលថាមានការធ្លាក់ចុះខ្លាំងនៃសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ប៉ុន្តែបែរជាទៅបើកស្ថានទូតឡើងវិញនៅកូរ៉េខាងជើង ជាប្រទេសមួយដែលមានកំណត់ត្រាសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យអន់ជាងកម្ពុជាទៅទៀត។ មិនត្រឹមតែប៉ុណ្ណោះ ពេលនេះស៊ុយអែតថែមទាំងបានលក់យន្តហោះទម្លាក់គ្រាប់បែកទៅឱ្យប្រទេសផ្សេងទៀត ដែលបានប្រើប្រាស់សព្វាវុធទាំងនោះដើម្បីវាយប្រហារនៅកម្ពុជា បណ្តាលឱ្យជនស្លូតត្រង់ជាច្រើនបាត់បង់ជីវិត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRsNeILxHGOWgFQM9Xp78NQy9CYRp9CCqNQcsnnhWcXsFbvHI1XkvL9t8KO3oH_CQJ-q5ITPAhKJP03Y-QoRDY3KYuY2EpV8bzXfQW-90cDVKnoP40w3jUy697ZrjCZII7ahLQBO338qGEl3MqM8MSVoUFJ-i50T-RIyFvlHmkm2SxvxBaEng2A27wZZhK/s1280/photo_2025-08-26_13-56-39.jpg
លោក សឺន សំ បន្ថែមថា សកម្មភាពបែបនេះបានបង្ហាញឱ្យឃើញច្បាស់ថា ការនិយាយអំពីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ ជួនកាលគ្រាន់តែជាពាក្យសំដីដ៏ស្រស់ស្អាតដែលប្រើដើម្បីបិទបាំងផលប្រយោជន៍ផ្ទាល់ខ្លួន ឬគោលបំណងនយោបាយប៉ុណ្ណោះ។ ពាក្យសំដីទាំងនោះ ទោះបីជាស្តាប់ទៅហាក់មានឧត្តមគតិក៏ដោយ ប៉ុន្តែបើគ្មានការអនុវត្តជាក់ស្តែងដែលស្របនឹងគោលការណ៍ទាំងនោះទេ វាគ្រាន់តែជាពាក្យទទេប៉ុណ្ណោះ។ ផ្ទុយទៅវិញ អ្វីដែលសំខាន់គឺត្រូវសង្កេតមើលទង្វើជាក់ស្តែង និងផលប៉ះពាល់នៃសកម្មភាពទាំងនោះ ដើម្បីវាយតម្លៃថាតើមានភាពស្មោះត្រង់ ឬគ្រាន់តែជាការប្រើឧត្តមគតិជាលេសដើម្បីសម្រេចផលប្រយោជន៍ផ្សេង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh8qBV549moTeUCf7J3IkSv33FNDe1ORcTM97DUmwi8KdEXLxIMe3woMDEHtRe_afOE3jDTzmMJ549PAsRcFjo5HMO0v-8_QYC4oUWZ8iHQkO-k5NYBzBDTkTdc7G29JvbTEdcsiusz1OfH9wgLWGcp0gzYw6RfsDLChYP7BTq8ZqsosEjKZNaI23KWTdzB/s800/photo_2025-08-26_13-56-42.jpg
លោកបានគូសបញ្ជាក់ជាចុងក្រោយថា ដូច្នេះ នៅពេលដែលគេនិយាយអំពីសិទ្ធិមនុស្ស ឬលទ្ធិប្រជាធិបតេយ្យ យើងគួរតែប្រុងប្រយ័ត្ន និងពិនិត្យឱ្យច្បាស់លាស់អំពីបរិបទ និងគោលបំណងនៅពីក្រោយ។ ការវិនិច្ឆ័យមិនគួរផ្អែកតែលើពាក្យសំដីដ៏ល្អផូរផង់នោះទេ ប៉ុន្តែត្រូវផ្អែកលើទង្វើ និងលទ្ធផលជាក់ស្តែងដែលអាចវាស់វែងបាន។ តាមរយៈការសង្កេតបែបនេះ យើងនឹងអាចស្វែងយល់បានកាន់តែច្បាស់អំពីភាពស្មោះត្រង់ និងគោលបំណងពិតប្រាកដនៅពីក្រោយការប្តេជ្ញាចិត្តទាំងនោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjIupDQcAoKEkPFFiX-UQoQCn5o0hGAYHWj8YKjf4Ek90_wAdXv5HYAn5a18P4N8JXlryp48muPhsrNt24mXHxGT7s2Qf6927CJ8xWl0PrbQ-HOJhOg5FLgM0KUOkVLuy5U0gcouT0U5Qrxe4mJpNeiyAq4PEwqWgw_tf7r4BdqoxYQQfaznq0oaiQCBB3t/s960/photo_2025-08-25_15-03-46.jpg

គួរជម្រាបថា ការលើកឡើងរបស់លោក បណ្ឌិត សឺន សំ ដូចខាងលើនេះ ត្រូវបានធ្វើឡើង បន្ទាប់ពីការប្រកាសនូវកិច្ចព្រមព្រៀងរវាងប្រទេសស៊ុយអែត និង ថៃ ក្នុងការទិញ-លក់យន្តហោះចម្បាំង Saab Gripen ចំនួន4 គ្រឿង ដើម្បីយកមកប្រតិបត្តិការនៅព្រំដែនជាប់កម្ពុជា។ ការបញ្ជាទិញយន្តហោះបន្ថែមរបស់ថៃ ចំពេលជម្លោះព្រំដែនជាមួយកម្ពុជាមិនទាន់មានភាពធូរស្បើយនៅឡើយនេះ អាចចាត់ទុកបានថាជាការគំរាមកំហែងមកលើកម្ពុជាតាមរយៈការដំឡើងសាច់ដុំជាសព្វាវុធទំនើបៗ ហើយវានឹងជំរុញឲ្យស្ថានការណ៍កាន់តែតានតឹងខ្លាំងឡើង៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjP0ljBwaSfnutPuL7_28u5ve8cW-68uYKjw4ts0-tcHCWxjD8kabtTQJF3ymqKFTxEFJR3Ih9MfNdibgq1f9HyF51-9h19EdQc5adn2k9zIaVlTjcihuIyVCaYuf7f-e8raoWDj5AGMZFEi5PLnQloINkR-c7oguGSWRTp9wFanGF8hTa9dEF-TLyzP2ZI/s1024/photo_2025-08-26_13-56-42%20(2).jpg