កំពត៖ គណៈបញ្ជាការឯកភាពខេត្តកំពត បានដឹកនាំកម្លាំងចម្រុះរបស់ស្នងការដ្ឋាននគរបាល មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធ បានបើកប្រតិបត្តិការបង្ក្រាបទ្រង់ទ្រាយធំក្នុងការអនុវត្តនីតិវិធីលើបណ្ដាញឧក្រិដ្ឋជនឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដោយចាប់បានមេខ្លោង សរុបចំនួន១៤នាក់ ទាក់ទងនឹងករណីផ្សេងៗគ្នារួមមានទាំងការឆបោ.កអនឡាញ ការធ្វើទារុ.ណកម្ម និងអំពើឃាតកម្មនៅក្នុងភូមិសាស្ត្រ ខេត្តកំពត ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjUyfOmo6Fy4byBR_dD8zoeLwB1RhKGkvE_hBOOt0rj3l0K0AfLL_m1jDFmgkQ0gPUGcDYTrSAe3xELcOBiUsm7fnhY1im6uN-rZrd8YQ6lIEVmFm4ZRPuvu8oc6Q1UZos8MJodmiUUkYPfY5IRKrFW48J-ju7MqYNk8hYhT9e3kHVPspNI2qT3Jv2mv7sx/s1280/photo_2025-08-21_11-14-11.jpg
ប្រតិបត្តិការបង្រ្កាបនេះបានចាប់ពីថ្ងៃទី០៨ ខែសីហា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានទទួលលទ្ធផលដូចជា៖ បានបង្រ្កាបបទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) និងករណីឃា.តក.ម្មដោយមានទារុ.ណកម្មនិងអំពើឃោ.រឃៅ នៅបូរី Villa Crown (តំបន់ ៣) និងអគារ (តំបន់៤) ចំណុចលើភ្នំបូកគោ ស្ថិតក្នុងភូមិរលួស សង្កាត់ បឹងទូក ក្រុងបូកគោ ខេត្តកំពត ចំនួន ០២ករណី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjg7DJ1UZRTzY8W3b5ZanxwvW_CaOL2nTgh_tnXLGbqAzFHWp4dWZrfYrU6oVM4TtTUUq3SYMxNUlr_7ED7Ar9B5zEVcv6EiHNldlyLDUn6YzQz8tX4sDFRPuJPK59mYOqG6TPlwd97Bt503y2KcRp_-RmJkx9cfxULuCRAR_B269T9WbcN7oQqm5h0yw2S/s1280/photo_2025-08-21_11-14-05.jpg
*ករណីទី០១ សមត្ថកិច្ចចាប់បានជនសង្ស័យ៣នាក់ និងកំពុងបន្តតាមចាប់មេខ្លោង ពាក់ព័ន្ធនឹងករណីឆបោ.កតាមអនឡាញ ដោយដកហូតបានសម្ភារៈបម្រើឱ្យការឆបោករួមមាន៖ ទូរស័ព្ទដៃចំនួន ៣០១គ្រឿង កុំព្យូទ័រ Desktop ចំនួន ៣៩គ្រឿង Pad ចំនួន ១គ្រឿង Tablet ចំនួន ១៤គ្រឿង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhufv01rw4N68sYy_5XeglpcbH2ypZhPxZRFSytUZvF6ED6xFfikaTe4FmZXLIWP3qwyfgM7O0cuHUHYvY2ZgBqJ93d7ZFfpF_NEXLDMASRNo8_yGZ2UDwyWVJyMJQyV8nH1zbY2ryxKxvN2MIFdpx7MjYTz0GYhSv8LqJxym6dSOrQCk70l0XViyECkO-a/s1280/photo_2025-08-21_11-14-03.jpg
*ករណីទី០២ សមត្ថកិច្ចបានឃា.ត់ខ្លួនជនសង្ស័យ៤នាក់ ករណីរកឃើញមានមនុស្សស្លាប់ក្នុងរថយន្ត កាលពីវេលាម៉ោង១២រំលងអធ្រាត្រ ឆ្លងចូលថ្ងៃទី១០ ខែសីហា ឆ្នាំ២០២៥។ ក្រោយមកជណសង្ស័យទាំង៤នាក់បានសារភាពថា ខ្លួនពិតជាពាក់ព័ន្ធនឹងអំពើទារុ.ណកម្ម និង ឃា.តកម្មពិតមែន។
បច្ចុប្បន្នជនសង្ស័យទាំង៤នាក់ កំពុងត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបណ្តោះអាសន្ន ដើម្បីបញ្ជូនទៅតុលាការ និងបន្តនីតិវិធីស្វែងចាប់ខ្លួនមេខ្លោងដែលនៅពីក្រោយរឿងនេះ។ក្នុងប្រតិបត្តិការបង្រ្កាបនេះដែរ សមត្ថកិច្ចចម្រុះក៏បានជួយសង្គ្រោះជនជាតិកូរ៉េជាង១០នាក់ឱ្យរួចផុតចេញពីមណ្ឌលឆបោកផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjT0YfUHX4KYnUjhyef8Es1GMS3PL3-MORit0aQzxgfEgIPFjRx_TcGnbE0bfhWYAGhMoYqoTSHUghi85y87wJjCZddWV6Zm46elRC-kQkEtWApYBxboq6b6dfZAr7gMN9KKWKo8jqpKx8_DjBS5tG9V47mylwhLp2hMegtPRqmp9FiHarao2Co8Jij5P8A/s1280/photo_2025-08-21_11-14-09.jpg

ដោយឡែកក្នុងប្រតិបត្តិការបង្ក្រាបនេះដែរ លោក ឈុន ច័ន្ទសីហា ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកំពត កាលពីថ្ងៃទី៩ ខែសីហា ឆ្នាំ២០២៥ បានចេញដីកាចំនួន០៥ផ្សេងៗ ដោយបង្គាប់ឱ្យឃុំខ្លួនជនបរទេសចំនួន៥រូបពាក់ព័ន្ធអំពើឃា.តកម្មដោយអំពើឃោរឃៅ និងសង្ស័យបទល្មើសបទឆបោកអនឡាញ។ ជនជាប់ចោ.ទទាំង៥នាក់នោះរួមមាន៖ ជនជាតិភូមា១នាក់ និងជនជាតិចិន៤នាក់។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiMckhnVUI4sTbKF_FVS7q49JStDShSVspH_DlwmBIacJhIKF5qwZ1crChgzaOowoQHoT9IOKlBdWL6Va3O-M-7uKQZ7Oargc6TVZlz_RufHifW1Phx_xUaxwLVbiPGsJ0KYALfKVk9aQVxflUQCyrjAusw4rfyp3A3GHT9sLHdKo3CNlqGRz-Eck-nVLsp/s1280/photo_2025-08-21_11-14-07.jpg
ក្រៅពីនេះ ទាក់ទងនឹងប្រតិបត្តិការបង្ក្រាបការលក់-ជួញដូរមនុស្ស សមត្ថកិច្ចចាប់បានជនសង្ស័យចំនួន៥នាក់បន្ថែមទៀត និងពេលនេះកំពុងដាក់ឲ្យនៅក្រោមការឃុំខ្លួនជាបណ្តោះអាសន្ន។ ជនសង្ស័យទាំង៥នាក់ រួមមាន៖ ជនជាតិខ្មែរ១នាក់ និងជនជាតិចិន៤នាក់ ជាប់ចោ.ទពីបទដឹកជញ្ជូនដោយមានគោលដៅលក់-ជួញដូរមនុស្ស ប្រព្រឹត្តនៅចំណុចស្ថានីយប្រេងឥន្ធនៈសូគីមិច ស្ថិតនៅភូមិកែបថ្មី សង្កាត់បឹងទូក ក្រុងបូកគោ ខេត្តកំពត កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhOz4dsm17fKWHMyX08UEDaEgyFCMvnuuiJD5rQWdeEbodsktUSx-KUokOfDaDHUH7MXiPk1Gx1sJSMnAFs2ym8HEny7NOu_NhyphenhyphenU6-3HirGf_Y2NxVS0WV8ssKRc0WeqmWAQm0cW9zSYZkZYKBhMUMTdNkJJxIYqCYwcWLvsQ5k8JPsN7_0M4NNaKZ9MvSS/s1280/photo_2025-08-21_11-14-14.jpg

ក្នុងក្របខណ្ឌនៃការបង្រ្កាបទ្រង់ទ្រាយធំនេះ រាល់ករណីនិងទីតាំងពាក់ព័ន្ធទាំងអស់ នឹងត្រូវបានដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យ និងយាមកាមតឹងរឹង ព្រមទាំងបញ្ឈប់សកម្មល្មើសពាក់ព័ន្ធនឹងករណីទាំងអស់បានទាំងស្រុង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiD1JYCybT0zW-gYT8DwWmIjZEDA75dSaMlnmG9yXnttjFwADlZabKy9HJyi5hjji2PB2rtgaVYrLiTk1ZIw35S7hgEsoYO3IHoKC4Gy_agOXt3uka3-3b8PGoSdCl3MW0Dfv0nFQAlWM9R8Lr0777OnjZeBmjKQsV8603A5GTRwAQbr1h5_3O5nnZacpLT/s1280/photo_2025-08-21_11-14-16.jpg
គួររំលឹកថា កាលពីខែកក្កដាកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធនាការបោសសម្អាតការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដើម្បីបង្ការ ទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឱ្យមានប្រសិទ្ធភាពខ្ពស់ សំដៅចូលរួមចំណែកថែរក្សា ការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសង្គម៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfrc1vj__6VMd0dxUhA0ey10x-4V8tt-Gj1us4LUjKaPDuxyqdxMaujY-X9uzC8Pii801Wm9aGxFpZ27S2gBa3rSPq4QqxiK5NfGiFYgPhKuAMnP8DOsnzgbkklWiW8JMqTCGk_qVkYTV02gzrBZQ5FyQwWDewilWHlStbcN-8e7IN3Hl3QZXKm4TwzxUj/s1280/photo_2025-08-21_11-14-17.jpg