តារាចម្រៀង កៅ ពន្លឺ គឺជាសមាជិកក្រុម «ក្មេងខ្មែរ» ជាមួយនឹងតារាចម្រៀង ជា សុជាតិ ហើយបានសាងស្នាដៃជាច្រើនទាំងចម្រៀងទោលនិងជាក្រុម។ ថ្មីៗនេះលោកក៏បានរម្លឹកអនុស្សាវរីយ៍នៃការចាប់ផ្តើមដំបូងៗពីការធ្វើបទចម្រៀងដោយខ្លួនឯងហើយសុទ្ធសឹងតែជាបទល្បីៗទទួលបានការគាំទ្រពីទស្សនិកជន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEht4tqyuXs7Qd06ZlVFfYGlsc0A8z2q-bHpJycU85Aw7ZS0PinyeGohbaBkYRdse5nZlwRnE-u3nY58VNJE9_11h1snYt14pYuVRz_YXnXMQ64_U4zGhGMO1XngvCYWYJwqN7AmHt4O494rJ2wn7SV938f4bATWEI1GfWd0Wi7zBri53p92-wVVlSLfGEn2/s1786/image_2025-08-20_16-05-34.png

តារាចម្រៀង កៅ ពន្លឺ បានចែករំលែកបទពិសោធន៍របស់ខ្លួនតាមរយៈវីដេអូមួយដែលបង្ហោះចេញនៅថ្ងៃទី១៩ សីហា ដោយបានដាក់ចំណងជើងថា «ការវិវត្តន៍របស់ខ្ញុំនៅក្នុងវិស័យចម្រៀង»។ តារាចម្រៀងរូបនេះបានរៀបរាប់ថាបទដំបូងដែលសរសេរដោយខ្លួនឯងនិងមិត្តភក្តិម្នាក់ទៀតមានចំណងជើងថា «Don’t Forget Me» និងបទទីពីរមានចំណងជើងថា «ជីវិតក្មេងកំព្រា» នៅក្នុងអាល់ប៊ុម ដើម្បីកូនខ្មែរ ហើយបានយកលុយពីការលក់អាល់ប៊ុមនោះមកធ្វើសប្បុរសធម៌ជួយដល់អង្គការ PSE ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhGTD-79Xwf7aDgGyiMi-obfA-DzfdKnYeW7ICUNBLwzoiH5_PLVMWB6nKlOBuUYCNG_6r3ZXFt8J9aDIAALIIDfuWouSU-d6cfFfo0YI8OAJ49A3Se3oyRmRFEOnekeF46qyvyj1Gq7ABN10XyasJd-sbhKYr2e5lHMsE07SRcqOebMFr3rNk473Ec_Cf2/s1786/image_2025-08-20_16-05-35.png

លោក ក៏បានរៀបរាប់ពីដំណើរនៃការចាប់អាជីពសិល្បៈមានទាំងនៅក្នុងក្រុមរាំមុននឹងបង្កើតក្រុមមួយទៀតឈ្មោះថា KHMER PRIDE ហើយអំឡុងពេលនោះ ពន្លឺ បានទម្លាយថាលោកមានការស្រ្តេសទៅលើការសិក្សានៅសាកលវិទ្យាល័យផងដែរ។ ក្រោយមកទៀត កៅ ពន្លឺ ថាលោកបានជួបជាមួយនឹងក្រុម SmallWorld SmallBand ហើយក៏បានស្គាល់ ជា សុជាតិ នៅក្នុងអំឡុងពេលនោះផងដែរហើយក៏មានបទ «សៀវភៅកំណត់ហេតុស្នេហ៍»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg_DBFqyA9ELgubs1y-I26tKh2IOiJXYyDUzPd4itQIkBwuGW7Tmi_VNf-NEzN2SmCjrfs7RL5EC3-nC5fDubCxg6LW_9B-wFq-SgEmLgZ4K1Ty1RpYUUFfs9nqj27uStsu_2vHk9N6HXzYD_c1qPGw9LM456pJy-ju1qjK4jo0Q9dU8ltbB1X2l6bL50Mn/s960/image_2025-08-20_16-05-31.png
តារាចម្រៀង កៅ ពន្លឺ បានបន្ថែមទៀតថាក្នុងពេលចេញចម្រៀងជាមួយ សុជាតិ លោកក៏បានចេញចម្រៀងជាមួយ ពេជ្ជរិទ្ធ មានចំណងជើងថា Waiting និង love alone ។ លោកបន្ថែមថា នេះជាបទចម្រៀងមួយចំនួនដែលលោកចង់ចែករំលែកទៅកាន់អ្នកគាំទ្រពី Timeline របស់លោកក្នុងការនិពន្ធចម្រៀង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi-OKR78EjOavIiyFBQKd9uw9MZgiYppCqN80_Fb2vUKUDEk5DELwMkDYUauesFvR3MVXjwEljhKraFfxx3v-bSo4UhmsD7a4FSuxZQ14Tj_ATciFsG2HgJQ0N8Y30WAw-jM-2u-QwYJWHdM9la5LMSF834aleHBkKGUCF1Uz8YgYGQYzUS9_zYsXaFE0d8/s1800/image_2025-08-20_16-05-36.png

គួរឱ្យដឹងថា បទចម្រៀងដែល កៅ ពន្លឺ បានរៀបរាប់ខាងលើនេះសុតសឹងតែជាបទដែលលោកទទួលបានការគាំទ្រច្រើនពីទស្សនិកជនដែលជាស្នាដៃនិពន្ធថ្មីហើយធ្វើឱ្យលោកមានឈ្មោះបោះសំឡេងមកដល់បច្ចុប្បន្ន។ ចំណែកឯបទចម្រៀង ក្មេងខ្មែរ កាលពីមុននៅតែមានប្រសិទ្ធិភាពមកដល់បច្ចុប្បន្នជាក់ស្តែងដូចជាបទ «ឆឺតឆឺតបុណ្យភូមិ» ជាដើមដែលសហការជាមួយនឹង SmallWorld SmallBand ៕