ដ្បិតថាមិនមែនជាចង្វាក់ប្រពៃណីជាតិខ្មែរប៉ុន្តែក្រុមចម្រៀង Nchive (អិនខាយ) បានធ្វើឱ្យទស្សនិកជនកោតសរសើរនៅពេលតារា K-Pop ទាំង៦នាក់នៃក្រុមចម្រៀងនេះរាំចង្វាក់ប្រពៃណីខ្មែរបានយ៉ាងល្អ។ Nchive បានមកផ្សព្វផ្សាយសកម្មភាពរបស់ខ្លួននៅលើទឹកដីប្រទេសកម្ពុជាជាលើកដំបូងនិងបានបង្ហាញសកម្មភាពជាច្រើន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGRWplUZzC72TrkU_fj8BHzKWVDAV9ZlFZgKOBN-UzqooQKLh9to4p6_X2hEVl7igBTW_JR92tCX_2ghQhfUcDq0C57d9SyUDHBkT8pKGa6Q3ZExHSzQzxziNGBt7dZmDDo7mY05lJsMsbZ81EhCcWZBAdCh9hFXRir4LsEw-vGsERIixZZ_uhByH2IdDj/s2048/image_2025-08-11_16-11-00.png
កាលពីយប់ថ្ងៃទី១០ សីហា ក្រុមចម្រៀង Nchive បានបង្ហាញខ្លួននៅឯផ្លូវថ្មើរជើងចតុមុខ ប្រកបដោយភាពសប្បាយរីករាយជាមួយនឹងទឹកមុខញញឹមពព្រាយទោះបីជាថមថយថាមពលដោយសារតែចូលរួមសកម្មភាពនានាជាច្រើន។ ក្រុមចម្រៀង Kpop នេះបានធ្វើខ្លួនយ៉ាងសាមញ្ញងាយសម្របខ្លួន ហើយបានភ្លក្សអាហារតាមដងផ្លូវនិងរីករាយជាមួយនឹងសកម្មភាពនានា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQ9hUH3cgOnkpv79x9DQ5jsbOzsyjhFzlGJ-W28E_rYsjuAshRdZzvGmnQnlgf82wDmDeW8-7gLWzfeyxLuDmNHT-O8m9pR-HdsEdtfBBzAYcUvmLWHZm1EUxaf021kylKCQvIVMV8qFoUjFy-6W3kOY__h1HncutF4-79UlyX3sNLCvT3HH-A5vEYT40T/s1440/image_2025-08-11_16-10-58.png
អ្វីដែលកាន់តែធ្វើឱ្យទស្សនិកជនមានការចាប់អារម្មណ៍បន្ថែមនោះក្រុមចម្រៀង Nchive បានរាំវង់ដែលជាចង្វាក់ប្រពៃណីជាតិខ្មែរជាមួយនឹងបងប្អូនប្រជាពលរដ្ឋខ្មែរនៅផ្លូវថ្មើរជើងចតុមុខ។ ទោះបីជាមានការពិបាកព្រោះខុសប្លែកពីចង្វាក់ Kpop ប៉ុន្តែគេសង្កេតឃើញថា Nchive គឺបានព្យាយាមរាំចង្វាក់ប្រពៃណីខ្មែរនេះ។ ក្រុមចម្រៀង Nchive ទើបតែត្រឡប់មកពីខេត្តព្រះសីហនុផងដែរ ដោយបានចូលរួមផ្សព្វផ្សាយបទរបស់ខ្លួននៅក្នុងការប្រកួតបាល់ទាត់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjV_s53a391_U_EmuSFSojsvhnvJkEcqpHgB9ax5k-3H1i6Ve8ELoI6Kle5wcUssZWWBDbwdOOB_MdSAPZ4j9dzRVuDfdlljz0c-HQ_jC6mfisjnPxRZ877VfXeNmoHUCZrCV6yWGk3ONfSsyXFNBqg5tebEGKgmpsslZS7mclTC-oa9TUONM5ld4U7r2pt/s1440/image_2025-08-11_16-10-59%20(2).png

គួរបញ្ជាក់ផងដែរថា ក្រុមចម្រៀង NCHIVE មានសមាជិកចំនួន៦រូបគឺ HA.L, E.aN, Kangsan, Yuchan, Juyoung, និង Minjun ដែលស្ថិតក្រោម AUBEMOON STUDIO។ ពួកគេបានបង្ហាញខ្លួនដំបូងនៅខែមេសា ឆ្នាំ២០២៤ ជាមួយនឹងអាល់ប៊ុមទោលទី ១ របស់ពួកគេមានឈ្មោះថា «DRIVE»។ ក្រុមអ្នកគាំទ្ររបស់ NCHIVE មានឈ្មោះថា «Save»៕