(ភ្នំពេញ)៖ ក្រោយឃើញសារព័ត៌មានធំៗរបស់ថៃដូចជា Khaosod និង The Nation Thailand រួមជាមួយសារព័ត៌មានជាច្រើនផ្សេងទៀតតែងចុះផ្សាយពីព័ត៌មានមិនពិត និងមានចេតនាញុះញង់ ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) បានអំពាវនាវទៅកាន់សារព័ត៌មានទាំងនោះប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ជៀសវាងមានការភាន់ច្រលំរវាងប្រទេសទាំងពីរ និងឈានទៅដល់ការស្អ.ប់ ឬរើសអើងជាតិសាសន៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9kskMgdg9ELxtURX01B-gVXZQrMMNHfAlHEAjWtJAZd1xBHXVwwmkhCOSZQC-tBN_M3EQPeuZbyj1Sr36iiKE8x6x8fZI_b4PhOuAgw5_9_SpQSzvaX3TvnfREEnkpVKU8cQ-M_6104pKLhsjOJUcS1M5Msp5K-SvKjmSiOJI_LBQMrL4YgJBUFy5ePSs/s967/photo_2025-07-31_15-06-40.jpg
យោងតាមសេចក្ដីថ្លែងការណ៍មួយ ចេញនៅថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៥ បានឲ្យដឹងថា ក្លិបអ្នកកាសែតកម្ពុជា (ក.អ.ក) នៅតែកត់សម្គាល់ឃើញថា ការផ្សព្វផ្សាយព័ត៌មានមួយចំនួន នៅតែផ្សាយខុសពីការពិតទាក់ទងទៅនឹងស្ថានការណ៍នៃជម្លោះតាមបណ្តោយព្រំដែនរវាងកម្ពុជា និងថៃ ពិសេសទាក់ទងនឹងបទឈប់បាញ់ ដែលភាគីទាំងពីរបានព្រមព្រៀងគ្នាកាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៥ នៅកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgPBqYXWjPBj10QdtATv5lICTJPFPlJ6QZ65YliebRr-_d6qYjFLxvPvbdERGbguLICY-Sqhv2HFN80fxwrW5f4HXMF5ZdgSkRNgpbmysz2s80UCbRdPQc_XiT6V6BSYaGYCu9LwSLGiatcrDQRvOwX2n7kJ-NS7nrpEAc_sMccIWVhqtrGxZz09rCQSHB-/s1074/photo_2025-07-31_15-06-35.jpg
គួរជម្រាបថា ក.អ.ក បានតាមដានដោយយកចិត្តទុកដាក់ ហើយកត់សម្គាល់ឃើញថា ការផ្សាយដោយសារ ព័ត៌មានមួយចំនួននៅប្រទេសថៃ ដូចជា Khaosod និង The Nation Thailand បាននឹងកំពុង ផ្សព្វផ្សាយព័ត៌មានខុសពីការពិត ហើយការផ្សាយបែបនោះមិនគ្រាន់តែបង្ហាញឱ្យឃើញពីការខ្វះវិជ្ជាជីវៈ ដែលនាំឱ្យទៅដល់ការបាត់ជំនឿលើសារព័ត៌មាននៅក្នុងកាលៈទេសៈដ៏សំខាន់នេះទេ ប៉ុន្តែវានាំឱ្យមានការ ភាន់ច្រឡំ និងប៉ះពាល់ដល់ស្ថានភាពពិតទៅតាមតំបន់ព្រំដែន និងកិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំង ពីរក្នុងការស្វែងរកដំណោះស្រាយសន្តិភាពដោយមានការគាំទ្រពីអន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIWrH3X6gSJDpwGGwyjyU3yUfJowQc88M-DoPAjPQnxnxql0HvDZ9n_EXgfhOINSgscA5nwDjFM58dAf7tgOgUHDyLvsV1p_SsDcDN4eBoQhJaeJUJx90x_27Fl5PZJfFg2lLMZmi8sA7PQP1hV1NmngZxzUJX26u4gfZP7yTVMH_Pu7QcGW77t9F6u4Ym/s700/photo_2025-07-31_15-06-39.jpg

យ៉ាងណាមិញ ក.អ.ក ក៏សូមអំពាវនាវដោយទទូចដល់សារព័ត៌មានថៃមួយចំនួននោះ សូមប្រកាន់ខ្ជាប់នូវវិជ្ជាជីវៈ ត្រួតពិនិត្យប្រភពព័ត៌មាន និងផ្ទៀងផ្ទាត់ដោយការប្រុងប្រយ័ត្ន និងចូលរួមកាត់បន្ថយភាពតានតឹងនៃជម្លោះ តាមរយៈអត្ថបទព័ត៌មានដែលមិនញុះញង់បែបជាតិនិយម ឬប្រកាន់ពូជសាសន៍ជាដើម ប៉ុន្តែអាចជួយជំរុញ និងលើកទឹកចិត្តដល់ការសន្ទនា ឬការព្រមព្រៀងជាវិជ្ជមានរវាងប្រទេសទាំងពីរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgliDvKQqIH1g9jD8C67-OSK6FgJRC5lrNyXUpbKLq75tpz8OAp6_9h1xC0nwKyVmSpeu_mQkmQxRDjf_1vd-5o8LgW_7hbA8xEzlmFBtbHfodqZ2nHr4f5jfEp2hJXe6_XP3azKadGzIsnEoywnzdJCqssd4SaDFkhmpMpbraL8pWupix27yUTCid_hgTP/s1280/photo_2025-07-31_15-06-37.jpg
ជាមួយគ្នានេះដែរ ក្លិបអ្នកកាសែតកម្ពុជា នឹងបន្តចូលរួមជាមួយអ្នកសារព័ត៌មានទាំងពីរប្រទេសដែលកំពុងធ្វើការផ្សព្វផ្សាយព័ត៌មានប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ និងបន្តការប្តេជ្ញាចិត្តក្នុងការការពារសេរីភាពសារព័ត៌មាន និង ប្រឆាំងព័ត៌មានមិនពិត (ព័ត៌មានក្លែងក្លាយ)៕