តើនរណាម្នាក់នឹងទទួលខុសត្រូវការខូចខាតនៃប្រាសាទ និងសេចក្ដីឈឺចាប់នៃប្រជាជនកម្ពុជា ក្រោយប្រាសាទបុរាណដ៏កម្ស.ត់របស់កម្ពុជា និងជាបេតិកភណ្ឌពិភពលោកមួយនេះ ត្រូវបានទាហានឈ្លានពានសៀមទម្លា.ក់គ្រាប់បែ.កបំផ្ទុះឲ្យខូចខាត ស្ទើដួលរៀបដល់ដីដូច្នេះ? ទង្វើនេះបានសបញ្ជាក់ឲ្យឃើញច្បាស់ពីភាពគ្មានមនុស្សធម៌ និងរំលោ.ភបំពានយ៉ាងពិតប្រាកដរបស់ប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUNPfW87qk9d93NdGUj47AugAMkvcKakUOgk3RVnWxTk7gV0SnskgVwMO0tzotPVzVO9X_Tkp4M9Hc2JoPVwODUZsgn4m8BJDM26IROyioA_x-bz0R-N-_MqdOVJ6GXHcS9KklQ3uxUtl7e-FlY01uWLbOTb-nrHnTKQeEL1pKDTJUQTZT9iLEybo_bHT7/s1280/photo_2025-07-29_15-57-09%20(2).jpg
ហិ.ង្សាផ្ទុះអាវុ.ធរវាងកម្ពុជា និង ថៃ បានចាប់ផ្ដើមកាលពីព្រឹកព្រលឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ ដោយទាហានថៃបានបា.ញ់ប្រហារចូលទឹកដីកម្ពុជាមុន នៅចំណុចប្រាសាទតាមាន់ធំ និងបន្តរីករាលដាលជាបន្តបន្ទាប់រហូតដល់មានការទម្លាក់គ្រាប់បំផ្ទុះនៅលើកំពូលភ្នំដងរែក បរិវេណទីតាំងប្រាសាទព្រះវិហារ ដែលនៅពេលនោះវាបានបង្កឲ្យមានការខូចខាតរចនាសម្ព័ន្ធនៅផ្នែកមួយចំនួននៃប្រាសាទ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgQuCr8TOYwjV-NgMI0XVQWjScqEHKBb6H9OqMaDNBOrFQERDVfaPVtDjEKqN0oS2GKp3imI05HnByDpXbtknz9ncgE_Q0VhFZxGT3qAtDut-shK34kozCPHmNRZs9sYi5bhsqizf9-yuaE4WX4ujYX2oj0uLV7iDCjRWLIEJ2MFuegzW3Q5QVbb66kYopH/s1280/photo_2025-07-29_15-57-10.jpg
ការប្រយុទ្ធគ្នារវាងប្រទេសទាំងពីរ បានបន្តអូសបន្លាយរហូតមកដល់ថ្ងៃទី ២៧ ខែកក្កដា ដែលត្រូវជាថ្ងៃទី៤ នៃការឈ្លានពានរបស់ថៃ ហើយនៅថ្ងៃដដែលនោះ សោ.កនាដកម្មដ៏អាក្រ.ក់ក៏បានកើតមានលើប្រាសាទព្រះវិហារជាថ្មីម្ដងទៀតក្រោយរយៈពេលជាង ៥០ឆ្នាំ ដែលប្រាសាទនេះព្យាយាមនៅរឹងមាំ បន្ទាប់ពីរងការយាយីដោយគ្រាប់កាំ.ភ្លើងកាលពីសម័យប៉ុលពតដ៏ខ្មៅងងឹត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjSKHqfbG5FHpeCfNw0hx4_-rCNGb0Ok_c1HIHpOdo0gWwqpdaefkIHCOEEv9afoeGP6eQ14eq2Ot0nAaKRNHv6hCxpvVfb20zttS1uFQeXNtFdIxtKbRyrTMNQxYy14YyY_fOU3xx40Of6HxdJRSJDdkGikIJDy3dxnRsJLoTGuLHs3YTtU-QePLBkugOY/s1280/524219772_1042138498134218_6204622668709119205_n.jpg
ទាហានថៃបានប្រើប្រាស់ការទម្លាក់គ្រាប់បែក MK-82 (ទម្ងន់ប្រមាណ ២៣០គ.ក)ជាច្រើនគ្រាប់ រួមនឹងគ្រាប់ផ្លោងគ្រប់ប្រភេទ ជាពិសេសគ្រាប់ផ្លោង ១៥៥ម.ម ជាមួយគ្រាប់បែកចង្កោម ក្នុងគោលដៅកម្ទេចប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោកមួយនេះ។ នេះបើយោងតាមលោក ហេង រតនា អគ្គនាយកអង្គភាពកម្ចាត់មីនស៊ីម៉ាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiIkJsQs_JIUz-jFy5NyeE8wu9_bdIpzHCu-im9WMa4IJUNzgUC6ICe1xlOPTLjbjiodLmOo17IFw3HUzvo7oCqbU5gVVrAHckPqWarHbea15trpejvMV_9ZIck6e_ytmoDCWm_CMnTvkH5KEnEpd4t6SR18bZkqcAPREg1HZD1rVHZP6mZleZ5wRpDWa0n/s1280/photo_2025-07-29_15-57-07.jpg

វាអស់រយៈពេលជាង៥០ឆ្នាំមកហើយ ពោលគឺចាប់ខែឧសភា ឆ្នាំ១៩៧៥ ដែលគ្រាប់បែកMK-82 បានបាត់សំឡេងផ្ទុះទឹកដីនៃមាតុភូមិនេះ! ក្នុងអតីតៈសង្គ្រាមនោះគ្រាប់បែកMK-82 ចំនួន៩១៩,៦២២គ្រាប់ត្រូវបានទម្លាក់លេី៥៥,៦១៤ទីតាំងដោយមានយន្តហោះទម្លាក់ចំនួន ១១៥,៨៨៦ជេីងហោះហេីរទម្លាក់គ្រាប់ែក លេីទឹកដីកម្ពុជា ប៉ុន្តែក្នុងពេលសង្គ្រាមនោះ គ្មានគ្រាប់បែកMK-82 ត្រូវបានទម្លាក់នៅប្រាសាទព្រះវិហារបែបនេះនោះទេ!
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgXzerWSQhqGGlElaoPg-GeJiuIWeuowlqqQj8LHKqcx_oaSHxWym5rYQ82j4inNy_raslU7ReGbR8NkK90QOgba9-WP7m35jcbEWXNd-cmjKi_EsdT7R9zf8ONvnJWe2g5U_p3QyZlo_-1XJHeqUrS20juFcXo1r49VnZGuOvdgHe6RGVdY6LnpExSUj2g/s1280/photo_2025-07-29_15-57-08.jpg
គួរឲ្យដឹងថា ប្រាសាទវិហារជាទីតាំងដ៍សក្តិសិទ្ធបំផុតរបស់ដូនតាខ្មែរ ដែលសូម្បីតែអតីតៈព្រះមហាក្សត្រសៀមឡេីងសោយរាជ្យក៏យកទឹកមន្តពីប្រាសាទព្រះវិហារដេីម្បីប្រោះព្រំរិទ្ធីអំណាចផងដែរ!! ។ ដូចនេះរដ្ឋណាឬអ្នកណាបំផ្លាញប្រាសាទព្រះវិហារ នឹងទទួលនូវផលកម្មវិនាសហិនហោចវិញមិនខានឡេីយ!! ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjaAsxiVU4jNOanBorX6XkJGFDJyPjLAw2pDB6uRDGV4y3RaXb-yzuM11qSJnIXZixVY8Sfv1xuZ276h_x10PVrzMisnjfvjt07p41gC6Sc3hxYTqR-qT2f3r8k4jRtcXaYTpdXLLxkEu8fBZ2kJIhb7OhpFunXFfSbzzrObcaIkRVLKL6efcdEBRoUVbdu/s960/524211154_1042138478134220_130842610036218418_n.jpg

សូមជម្រាបផងដែរថា «ប្រាសាទវិហារ» បានចាប់ផ្ដើមកសាងដោយ ព្រះមហាក្សត្រខ្មែរព្រះបាទយសោវរ្ម័នទី១ (Yasovarman I) នៅប្រហែលដើមសតវត្សទី១០ ឆ្នាំ 889 នៃគ.ស និងបញ្ចប់ការសាងសង់ដោយ ព្រះបាទសូរ្យវរ្ម័នទី២ នៅសតវត្សទី 12 ប្រហែល 1150 នៃគ.ស ដូចនេះវាជាសំណង់បុរាណដែលមានអាយុកាលប្រហែល 900–1100 ឆ្នាំមុន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjNwwta9J5RPz7MEmH_BT60D_QfhrXtQYcszD7fJr-KwBRcoQbdH9fYlb7lU5utrRcL5Rzs4g5MVanW4LfbOhiVzog4oAWo6-2e7CVagZMl6d07FT62GdUwdBpTWePr4pKCKPtBXlSaMDmVf7Mb0VumguUsR6zZ_PM374GRI4VObfV1Ypx4xGQaGB_5sKBR/s1280/523920114_1042138494800885_1653563789548033046_n.jpg

ចំពោះការបំផ្លិចបំផ្លាញរចនាសម្ព័ន្ធ ក៏ដូចជាប្រាង្គប្រាសាទទាំងមូលឲ្យដួលរលំស្ទោះតែទាំងស្រុង ពីសំណាក់ទាហានសៀមដូចខាងលើនេះ សង្ឃឹមថាឆាកអន្តរជាតិ ជាពិសេសអង្គការយូណេស្កូ នឹងចាត់វិធានការឲ្យបានសមស្រប ដើម្បីប៉ះប៉ូវការឈឺចាប់របស់ប្រជាជនខ្មែរ ផ្ដល់យុត្តិធម៌សម្រាប់បេតិកភណ្ឌពិភពលោកដ៏ចំណាស់មួយនេះ និងដាក់ទោសចំពោះការឈ្លានពានទាំងកម្រោល និងអមនុស្សធម៌របស់សៀម៕