រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល បានបញ្ជាក់ថាសម្រាប់ជើងហោះហើកម្ពស់ក្រោម ១១គីឡូម៉ែត្រ ដែលហោះររំលងប្រទេសកម្ពុជា ត្រូវប្ដូរទិសដៅហោះហើរ ដោយសារបារម្ភពីស្ថានភាពតានតឹងរវាងកម្ពុជា-ថៃអាចប៉ះពាល់ដល់ការដឹកជញ្ជូនតាមផ្លូវអាកាស។ តើនេះបានន័យថាសំណាញ់មេឃកម្ពុជាអាចនឹងចាប់ផ្ដើមហើយមែនទេ?
.jpg)
បន្ទាប់ពីជម្លោះប្រដាប់អាវុ.ធរវាងកម្ពុជា-ថៃបានកើតមានកាលពីម្សិលមិញ នៅថ្ងៃនេះ ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ លោក ស៊ីន ចាន់សិរីវុត្ថា បានឲ្យដឹងថា ជើងហោះហើររំលងប្រទេសកម្ពុជា ដែលហោះកម្ពស់ក្រោម ១១គីឡូម៉ែត្រ ត្រូវវាងផ្លូវហោះហើរ ទៅហោះផ្លូវផ្សេងជំនួសវិញ។ លោកក៏បានបន្ថែមដែរថា៖ ប៉ុន្តែសម្រាប់ជើងហោះហើរកម្ពុជា-ថៃ គឺនៅដដែលមិនទាន់មានការប្រែប្រួលទេ។

អ្នកនាំពាក្យរដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិលរូបនេះ ការតភ្ជាប់ជើងហោះហើរកម្ពុជា-ថៃ រវាងភ្នំពេញ-បាងកក, បាងកក-ភ្នំពេញ និង បាងកក-សៀមរាប មិនទាន់មានការប្រែប្រួលទេ ពោលគឺនៅរក្សានៅដដែល។

លោកមានប្រសាសន៍ថា «ដោយឡែកសម្រាប់ជើងហោះហើររំលងប្រទេសកម្ពុជា យើងបានដឹងហើយថា កម្ពុជាមានបន្ទាត់ផ្លូវពីរហោះហើររំលងប្រទេសកម្ពុជាដែលស្ថិតនៅតំបន់ទំនាស់។ ជុំវិញបញ្ហានេះ អាកាសចរស៊ីវិលកម្ពុជាបានចេញសេចក្តីប្រកាសមួយ ដើម្បីបញ្ជាក់ដល់ក្រុមហ៊ុនជើងហោះហើរទាំងឡាយណាដែលហោះក្រោមកម្ពស់ ១១គីឡូ ត្រូវតែផ្លាស់ប្តូរទិសនៃការហោះហើរទៅលើផ្លូវផ្សេងជំនួសវិញ។ ប៉ុន្តែសម្រាប់ជើងហោះហើរដែលហោះនៅកម្ពស់ខ្ពស់ជាង ១១គីឡូម៉ែត្រ ពុំចាំបាច់ធ្វើការហោះហើរផ្លាស់ប្តូរទិសតាមផ្លូវដែលមានជម្លោះនោះទេ។.png)
គួរឲ្យដឹងថា ភាគច្រើនផ្លូវហោះកាត់ប្រទេសកម្ពុជា គឺមានទិសដៅមកពីខាងមជ្ឈិមបូព៌ា ទៅកាន់ប្រទេសហ្វីលីពីន ឬក៏ពីប្រទេសចិន ដោយមន្ត្រីបច្ចេកទេសកម្ពុជា បានធ្វើការជូនដំណឹងទៅដល់បណ្តាក្រុមហ៊ុនហោះហើរទាំងឡាយឱ្យមានការប្រុងប្រយ័ត្ននៅក្នុងការហោះហើរ ក្រៅពីនេះមិនមានការផ្លាស់ប្តូរនោះទេ។
មកទល់ពេលនេះ ស្ថានភាពនៃការប្រយុទ្ធគ្នារវាងកងទ័ពកម្ពុជា និង កងទ័ពថៃ នៅមិនទាន់មានភាពធូរស្រាលនៅឡើយទេ ដោយនៅថ្ងៃទី២៥ ខែកក្កដានេះ ថៃបានបញ្ជាឲ្យមានការប្រើប្រាស់យន្តហោះចម្បាំងF-16 របស់ខ្លួនចេញប្រតិបត្តិការ ជាហេតុធ្វើឲ្យខាងអាកាសចរសុីវិលកំពុងតាមដានស្ថានការណ៍នេះយ៉ាងយកចិត្តទុកដាក់បំផុត ហើយប្រសិនបើនៅតែមានការគំរាមកំហែងតាមផ្លូវអាកាសបែបនេះបន្តទៀត នោះសំណាញ់មេឃប្រហែលជាអាចនឹងចាប់ផ្ដើមក្នុងពេលឆាប់ៗនេះ៕










