ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃ Matichon រាយការណ៍ថា សមាជិកសភាមកពីគណបក្សភឿថៃបានស្នើឱ្យតុលាការធម្មនុញ្ញដកតំណែងលោកស្រី ផេថងថាន ស៊ីណាវ៉ាត់ ដែលត្រូវតុលាការព្យួរតំណែងនាយករដ្ឋមន្ត្រីជាបន្ទាន់ ពីព្រោះពេលនេះ ស្ថានការណ៍ជម្លោះធ្ងន់ធ្ងរ ប្រទេសថៃត្រូវតែមាននាយករដ្ឋមន្ត្រីថ្មីដើម្បីដោះស្រាយបញ្ហា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7d15kFnC0g5FPscTNvcKDO-IRjVAZaciZ889jg8XwwtQDiGG0zAq2aQvvuSLZDt5lz58RwZpsGhyphenhyphenXDF0p-1y0BrBXLIhjjBfhlxYFwXk8VIsiU6rzJqXaf8Mu7wM9N1hhs4u5SbKQN6GmohaNaAeO8JxA8nBWNMbdEm5W-LVIclcYyCuMtD4OQNDQu_Zr/s1024/photo_2025-07-25_11-18-38.jpg
លោក ករកែវ ផិគុនថង សមាជិកសភាគណបក្សភឿថៃបានសរសេរក្នុងហ្វេសប៊ុក កាលពីថ្ងៃទី២៤ ខែកក្កដា ថា ពេលស្ថានការណ៍ធ្ងន់ធ្ងរបែបនេះ គ្រប់ស្ថាប័នពាក់ព័ន្ធទាំងអស់គួរតែសហការគ្នាធ្វើឱ្យស្ថានការណ៍ធូរស្រាលវិញ ដើម្បីឱ្យប្រទេសជាតិឆ្លងផុតពីវិបត្តិនាពេលនេះ ។ តុលាការធម្មនុញ្ញគួរពិចារណាដកតំណែងលោកស្រី ផេថងថាន ពីព្រោះពេលប្រទេសកំពុងជួបសង្គ្រាម ថៃត្រូវតែមានមេដឹកនាំថ្មី ។

លោកទទួលបានដំណឹងថា លោក ចាក់តុផន ព្រំផាន់ ណាត់ពលរដ្ឋប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅថ្ងៃទី២៧ ខែកក្កដា នេះ ប៉ុន្តែលោកយល់ថា ពុំគួរតវ៉ាពេលនេះទេ ដោយសារថៃកំពុងមានជាម្លោះជាមួយប្រទេសជិតខាង ដែលថៃត្រូវប្រើប្រាស់អាវុធ និងឈានទៅសង្គ្រាម ។ ហេតុនេះ ពលរដ្ឋថៃត្រូវសាមគ្គីគ្នាជាធ្លុងមួយ ពុំមែនតវ៉ានាំឱ្យបាក់បែកសាមគ្គី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWnDWMS0KDDSxEr4lMiODUvlxudrNLfeFhxFhZFEsYqJbUMWWJZ1zzaStQRDcsVNVuIDHKWuklIMYHiG3sViX-XTKX67wbbVc9oWSTRVv8bjUkn5rO8VgWX85uF1nzGVsC3tYCSuWWjSyjzqi5NrlDsReQp3LNwyWRo41CpMKwY7kXA0glKvp9ZPfdlx0W/s480/photo_2025-07-25_11-18-37%20(2).jpg

ដោយឡែក លោក ជីរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃបានស្នើទៅលោក ចាក់តុផន ព្រំផាន់ មេដឹកនាំបាតុករឱ្យផ្អាកធ្វើបាតុកម្មសិន ដើម្បីកុំឱ្យជម្លោះផ្ទៃក្នុងប្រទេសថៃលាយឡំជាមួយជម្លោះខាងក្រៅ ។ លោកជឿជាក់ថា ទោះជាថៃមាននាយករដ្ឋមន្ត្រីថ្មី ក៏ពុំអាចដោះស្រាយបញ្ហាជម្លោះជាមួយកម្ពុជាទេ ។

នៅថ្ងៃទី២៥ ខែកក្កដា លោក ជីរ៉ាយុ ហួងសាប់ អ្នកនាំពាក្យរដ្ឋាភិបាលថៃបានអង្វរទៅក្រុមបាតុករដែលមានគម្រោងធ្វើបាតុកម្មនៅថ្ងៃទី២៧ ខែកក្កដា ឱ្យផ្អាកសកម្មភាពពីព្រោះវានឹងធ្វើឱ្យថៃពិបាកបញ្ចប់ជម្លោះជាមួយកម្ពុជា ។ លោកសំណូមពរឱ្យពលរដ្ឋសាមគ្គីគ្នាដើម្បីជាតិ ដោយសារថៃកំពុងមានជម្លោះខ្លាំងជាមួយកម្ពុជា និងកុំធ្វើបាតុកម្មនាំឱ្យកម្ពុជាសើចចំអក ពលរដ្ឋថៃត្រូវផ្អាកធ្វើបាតុកម្ម និងងាកមកតទល់ជាមួយកម្ពុជា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi1YeV_BXImQO36h6WEYoK2JxHLPWGxAVv8F5_M6-n3_2iysktMQV6i4AaheAx5p4SdqUmlUMmG816yUmV8Z_Mrgox2LRts-vCDMvXcoeBceg_XWedyt9Am0po6vNBdNTvbPhyphenhyphenKfWO0TpoivxuDPqwIMdd4N3mkjP18c8PZ2A287viHxd39KKRrzdbIVKK4/s991/photo_2025-07-25_11-18-37%20(3).jpg
គួរបញ្ជាក់ថា កងទ័ពថៃបានបំពានមកលើបូរណភាពទឹកដីកម្ពុជា ដោយបាញ់ប្រហារមុនមកលើកងទ័ពកម្ពុជាដែលកំពុងឈរជើងការពារដែនអធិបតេយ្យ និងបូរណភាពទឹកដី ខណៈកម្ពុជាបានប្រើប្រាស់សិទ្ធិការពារខ្លួនក្នុងដែនអធិបតេយ្យរបស់ខ្លួនប្រឆាំងការឈ្លានពានរបស់កងទ័ពថៃ ។ នៅថ្ងៃទី២៥ ខែកក្កដា នេះ កងទ័ពឈ្លានពានថៃបានបាញ់គ្រាប់បែកចង្កោមមកលើទឹកដីកម្ពុជា ដែលជាការបំពានច្បាប់អន្តរជាតិ និងអនុសញ្ញាស្តីពីគ្រាប់បែកចង្កោម ហើយនេះជាឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjhdjtUWdEPK99FINCsawWhgyxdQW7GAPFm4bYZUzjFLjU1WxybHhpp1H2ZyVCeACWAq4U25pNblbYtWWCl7AiWkLpRWpufWL9m3w1c2LnJQzYDd37Eg9RFbTzKgV_ORdnJZwS3qZw9t2xxQ8tibgpn8fSvaRffDaMttjdrsMgyRvd3oa4KQ8omQUeUR2Y5/s1080/photo_2025-07-25_11-18-37.jpg