សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាកម្ពុជា បានបង្ហាញឲ្យដឹងអំពីអំពើដ៏ខ្មៅងងឹតរបស់ លោក ថាក់សុីន សុីណាវ៉ាត្រ មួយបន្ថែមទៀត បន្ទាប់ពីអតីតមេដឹកនាំថៃរូបនេះ បានបង្ហោះសារឌឺដង និងប្រមា.ថមកកាន់សម្ដេច។.jpg)
នាយប់ថ្ងៃព្រហស្បត្តិ៍ ទី២៤ ខែកក្កដា ឆ្នាំ២០២៥ លោក ថាក់សុីន បានបង្ហោះសារមួយនៅលើបណ្ដាញសង្គមថា៖ ប្រទេសជាច្រើនព្រួយបារម្ភអំពីស្ថានការណ៍ប្រយុទ្ធគ្នារវាងប្រទេសថៃ និងកម្ពុជា ហើយបានស្នើឲ្យជួយសម្រុះសម្រួល។ ដូច្នេះខ្ញុំសូមអរគុណអ្នករាល់គ្នា។ ប៉ុន្តែថាគាត់ចង់សុំពេលខ្លះ។
ព្រោះយើងប្រហែលជាត្រូវទុកឲ្យយោធាថៃធ្វើការបង្គាប់បញ្ជា។ បង្រៀនល្បិច ហ៊ុន សែន ជាមុនសិន។
មិនរង់ចាំយូរសម្ដេចតេជោ ក៏បានបង្ហោះសារខ្លីមួយឆ្លើយតបទៅកាន់លោក ថាក់សុីន បែបទះកំភ្លៀងថា៖ មុននេះ ថាក់ សុីន បង្ហាះសារដែលមានចរិតប្រើប្រាស់សង្រ្គាម ដើម្បីប្រដៅ ហ៊ុន សែន។ សំដីរបស់ ថាក់ សុីន កាន់តែបង្ហាញច្បាស់នូវការឈ្លានពានកម្ពុជា ពីសំណាក់កងទ័ពថៃមកលើកម្ពុជា។
សម្ដេចបានបន្ថែមថា៖ ខ្ញុំមិនចម្លែកទេសម្រាប់ចរិតរបស់ ថាក់ សុីន មកលើខ្ញុំព្រោះ សូម្បីតែព្រះមហាក្សត្រថៃ ក៏គាត់ក្បត់ មនុស្សក្នុងបក្សគាត់ក៏គាត់ក្បត់ និងរឿងកាន់តែអាក្រក់ គឺគាត់ធ្លាប់សម្លាប់ប្រជាជនថៃកាន់សាសនាឥស្លាម នៅខេត្តភាគខាងត្បូងរាប់រយនាក់កាលពីឆ្នាំ២០០៤។ ពេលនេះក្រោមហេតុផលសងសឹក ហ៊ុន សែន គាត់ប្រើសង្រ្គាមដែលលទ្ធផលចុងក្រោយ គឺប្រជាជនជាអ្នករងគ្រោះ។

គួរជម្រាបថា ទំនាក់ទំនងជាង៣០ឆ្នាំ រវាងសម្ដេចតេជោ និង លោក ថាក់សុីន ត្រូវបានកាត់ផ្ដាច់បន្ទាប់ពីកូនស្រីរបស់លោក ថាក់សុីន ដែលជានាយករដ្ឋមន្រ្តីថៃកំពុងត្រូវបានព្យួរតំណែងនាពេលបច្ចុប្បន្ននេះ បានប្រើពាក្យសំដីប្រមា.ថមើលងាយ រមិលគុណ និងថែមទាំងចោ.ទប្រកាន់សម្ដេចថាធ្វើនយោបាយបែបគ្មានវិជ្ជាជីវៈ។
បន្ទាប់ពីនោះមក សម្ដេចតេជោបានលើកឡើងជារឿយៗថា ថ្ងៃណាមួយសម្ដេចនឹងចំណាយពេល២ ទៅ៣ម៉ោង ដើម្បីនិយាយបកអាក្រា.តអាថ៌កំបាំងខ្មៅងងឹតរបស់លោក ថាក់សុីន ថាបានធ្វើអំពើស្មោ.គគ្រោ.កអ្វីខ្លះនៅពីក្រោយឆាកនយោបាយរបស់ប្រទេសថៃ៕










