ប្រទេសថៃ ៖ នៅថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង គំរា.មបិទប្រាសាទតាមាន់ធំ នៅភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ រយៈពេល១សប្តាហ៍ ក្រោមហេតុផលពលរដ្ឋខ្មែរបង្កបញ្ហា ។ លោកចាត់ទុកកម្ពុជាពុំអាចគ្រប់គ្រងពលរដ្ឋរបស់ខ្លួន ប្រសិនបើពលរដ្ឋខ្មែរមកលេងប្រាសាទតាមាន់ធំ ហើយបង្ហាញអត្តសញ្ញាណខ្មែរ ឬធ្វើអ្វីមួយដែលថៃចាត់ទុកជាទង្វើគួរឱ្យស្អប់ខ្ពើ.ម ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicBP9gdT-hvTHhPAh60nBM4AsTOqCe3Qr0C29PIPJyz6wWmoqZJpcgSznksQndxa7XFD0RsjJ7ZmEDETJwg9ik2hQOaR0EoHEnqcw6wCCcgZazeI5sx6ENOtL5JMKo-TeD-TyHs3fuHNUAEGuJzXvDqS6z9DBIIWSGkTKavvFqBCrnN41KW9NIcF8f5esj/s720/518407213_1158480596329230_7138729652710977051_n.jpgនាវេលាម៉ោង៨និង៣០នាទីព្រឹក ថ្ងៃទី២២ ខែកក្កដា នៅទីបញ្ជាការកងទ័ពជើងគោក លោក ប៊ុនស៊ីន ផាកក្លាង មេបញ្ជាការយោធភូមិភាគ២ បាននិយាយពីការរៀបចំសណ្តាប់ធ្នាប់នៅប្រាសាទតាមាន់ធំថា ភ្ញៀវទេសចរគ្រប់ជាតិសាសន៍អាចមកលេងប្រាសាទនេះបាន ប៉ុន្តែត្រូវតែគោរពច្បាប់ថៃ ។ ប្រសិនបើភ្ញៀវទេសចរបង្កបញ្ហា ឬមានជម្លោះវាយតប់គ្នា លោកនឹងបញ្ជាឱ្យបិទប្រាសាទរយៈពេល១សប្តាហ៍ ដើម្បីរៀបចំគោលការណ៍ថ្មី ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH1ZolJzOA6MzYFSyu7sjoGpLeJ4U1UU_f5CETav7NW6GcXBnrb3c3OLI3sHuv8CSzPVA21Mp5GLJRGHapaOT92R62viQsGKSaOWqvbN3PVvvcjFcwcVFVpChANabEW_ZUKYUJrLG8P2dDGAHw4q_H9LzcU8P6kOrDmVTdbLVU5eBIAwXI9CrRKBWYx7NC/s1280/photo_2025-07-21_14-06-18.jpg

រដ្ឋាភិបាលថៃបានបញ្ជូនប៉ូលិសសណ្តាប់ធ្នាប់មកគ្រប់គ្រងក្រុមភ្ញៀវទេសចរមកលេងប្រាសាទតាមាន់ធំ ថែមទាំងបញ្ជូនទាហានឈុតខ្មៅផងដែរ ។ លោក ប៊ុនស៊ីន មានគម្រោងទប់ស្កាត់ការបង្កបញ្ហារបស់ភ្ញៀវទេសចររួចហើយ ប៉ុន្តែលោកសង្កេតឃើញថា ពេលនេះ ពុំទាន់មានបញ្ហាអ្វីកើតឡើងនៅប្រាសាទតាមាន់ធំទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHK3AAN_WkeDc_XcuM_XbY6xo4RaLcTHQQcX4ow5I6-DMav6TuxwRilqNiC9o70teFa7n394UhxBIsFjVMYMngVH3dZhxlLeuzj8iUUaoEXID7YBVP6bLnJPQ9NWuRja_97sVPh_VLQY8Q3tbRLfXtwKt1XcgQR6sW0NHEkVO5uTI_k7OjmWmlFJdqOTw4/s1280/photo_2025-07-17_16-48-24.jpg

លោកបន្តថា ខាងកម្ពុជាពុំអនុញ្ញាតឱ្យថៃបិទប្រាសាទតាមាន់ធំ ហើយលោកបានជជែកជាមួយកងទ័ពកម្ពុជាដោយសង្កត់ធ្ងន់ឱ្យកម្ពុជាគ្រប់គ្រងពលរដ្ឋរបស់ខ្លួន បើគ្រប់គ្រងពលរដ្ឋមិនបានទេ លោកនឹងបិទប្រាសាទតាមាន់ធំភ្លាម ។ បើពលរដ្ឋខ្មែរបង្ហាញអត្តសញ្ញាណជាតិ ឬធ្វើអ្វីមួយដែលថៃចាត់ទុកថា ជាទង្វើគួរឱ្យស្អប់ខ្ពើម លោកនឹងបិទប្រាសាទដើម្បីឱ្យស្ថានការណ៍ធូរស្រាល ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfAXJP2iyGpF4g17qfmqUNA035JatGwsNHkspWNB7VXKyHX_Bo5DwU9yadZnddyjq8Fis-oEYxyGUYMXjm6aypvGD-CzgfpxrKelDtByxkMwS3IGlgf9yMt5TN4xUHFXnqjrN-0IvExBDO67BRg66GsRzOmBjhokkVovVk6FzhezRCX1mNpX2nt2muQvQP/s1280/photo_2025-07-08_09-19-18.jpg

លោកបានជជែកជាមួយកងទ័ពកម្ពុជាឱ្យពិនិត្យមើលភ្ញៀវទេសចរខ្មែរដែលចង់បង្កបញ្ហានៅប្រាសាទតាមាន់ធំ ពីព្រោះថៃពុំចង់ឱ្យពួកគេឡើងប្រាសាទ ដោយការកំណត់ចំនួនភ្ញៀវទេសចរមិនលើសពី១០០នាក់ក្នុង១ថ្ងៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkU592e7er2BZgmTfehaacRqxz4SkEBg0En1CDK8LVGXVOlg8PrntivSSqv84LcCsXJRtPwfJNGbeeEWPak4l-_menTOHeN1WpLj54H5rt_xLYtcIC-VbTTf25UzIlGkY0liXYpcBRlJHtO0-_DDBZQflkJKgTSXESGbUBm9EJia99w2bYUTfihst-NEDJ/s1280/photo_2025-07-15_14-15-35.jpg

លោកបាននិយាយពីករណីកងទ័ពថៃ៣នាក់ដើរល្បាតជាន់មីនដាច់ជើង និងរងរបួសថា ថៃនឹងដោះស្រាយបញ្ហា បើទោះកម្ពុជាបញ្ជាក់ពុំបានបង្កប់មីន ប៉ុន្តែថៃដឹងច្បាស់ពីប្រទេសជិតខាង ។ វាជាតួនាទីរបស់ក្រសួងការបរទេសថៃដែលត្រូវចាត់វិធានការ ខណៈកងទ័ពក៏បានតវ៉ារួចហើយ ចាប់ពីពេលនេះ នឹងគ្មានការដើរល្បាតនៅកន្លែងចាស់ កុំឱ្យកងទ័ពថៃប្រឈមគ្រោះថ្នាក់ ។ ថៃនឹងប្រើប្រាស់ត្រាក់ទ័របើកបរនៅតំបន់មានមីន ហើយនឹងពិនិត្យមើលតំបន់ផ្សេងៗ តើមានមីនឬអត់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZoJBUGe0kh62YScGI7B0r_W6C_jvlxmj41M8thQ_fFyIITAr5gYdlVCneyK2H9B2pgQFZgGpsxx8nlcX3KZJfDW9h_7xBvyYSIHhSqCSzy3V88e5LY1yTqoRv8MrLEEwmBNJ2eMsircKsMcO2tAmiq_QU6mhqqtp62-s_mhnHWTTFNWin5Ulasj2QpWgT/s800/photo_2025-07-08_09-19-17%20(3).jpg

ក្រៅពីនេះ ថៃនឹងតវ៉ាទៅសហគមន៍អន្តរជាតិឱ្យរិះគន់កម្ពុជាដែលល្មើសអនុសញ្ញាអូតាវ៉ា និងល្មើសកិច្ចព្រមព្រៀងដែលធ្វើរួមគ្នា ។ រីឯការសហការជាមួយឡាវឱ្យចូលរួមដាក់សម្ពាធកម្ពុជា ដូចជា ៖ កាត់ផ្តាច់ប្រេងឥន្ធនៈ និងការផ្គត់ផ្គង់សំខាន់ៗផ្នែកកងទ័ព គឺជាការងាររបស់រដ្ឋាភិបាលថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhimGR5s1u6gvsaY3ARVw4PvKc3clZat6qNPcDb3YLd5X-zy0pcDkGtUoFN8qlgdXbJQCgRZyfrgVEqVdb8kV6Cpx2gE3ESI1sYGR9rzFeRhUu3WEA6zg4nFtWfzUkHUG2Lv39ROJqlcugyCi8PRJjFVjJz-OYWNCCBx1Jbif4L2WAOJgbAwR7sZHw_bKHN/s768/photo_2025-07-21_14-06-19.jpg

ចុងក្រោយ លោកបានផ្តាំផ្ញើទៅអ្នកនឹងកាន់តំណែងជាមេបញ្ជាការយោធភូមិភាគ២បន្តពីលោក ត្រូវតែមានភាពជាមេដឹកនាំ បំពេញតួនាទីល្អ និងជាបង្អែករបស់ប្រទេសជាតិ ពលរដ្ឋ និងកូនទាហាន ។ លោកជឿថា មេបញ្ជាការកងទ័ពជើងគោកនឹងជ្រើសរើសមនុស្សល្អមកធ្វើការដើម្បីប្រយោជន៍ជាតិ ខណៈលោកនឹងនៅពីក្រោយខ្នងជួយការងារក្នុងនាមជាពលរដ្ឋល្អ ៕