ប៉ីប៉ី ឌី បានចូលទៅខម្មិនលើកទឹកចិត្តនិងជូនពរ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក្នុងការប្រកួតកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាឆ្នាំ២០២៥ ដែលថ្ងៃផ្តាច់ព្រ័ត្រកាន់តែខិតជិតមកដល់។ ទន្ទឹមនឹងនេះ ប៉ីប៉ី ឌី បានជំរុញឱ្យបេក្ខភាពរូបនេះកុំនិយាយលឿនៗពេកក្នុងវគ្គសំណួរចម្លើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEilO1e7XfgSq2z7p__mInA_YrQDIsP-CCSLUzgF6DflQYuZndPH7wWUZKAvqZNSHLcUye_PkVUOMlnUi5X4DFzF7VutYYEK0YMdO3opDei-EXZtmPtiY4bb34DMU6R1YLy_4EOGsw_tQMUWEBl4nKAe0xvXrMI6rFdwTdnWcOtREQ4vFHF87eX7_kpIeZOP/s2048/image_2025-07-22_14-03-08.png
នៅក្នុងការបង្ហោះមួយរបស់ ពេជ្រ វត្តីសារ៉ាវឌ្ឍី បុគ្គលដ៏ល្បីល្បាញ ប៉ីប៉ី ឌី បានចូលទៅខម្មិន ថា «ជិតដល់ថ្ងៃ final ហើយ ជូនពរឱ្យជោគជ័យអូនហើយបើអាចវគ្គ Q&A កុំនិយាយលឿនៗពេកណា សុំមួយៗច្បាស់ៗ កាន់តែperfect»។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjG-3eRSDPRUAeOjvdio6oIollIRrcQ69PZFf9O34AX1VWZ67_GYrJ19Zqqt5ITDxc_w-TtUdskRo4AqbqK053zuksW_qLSD6XUO7UQDnMP7Pe9yTVy1WnPGo4REXY8jyZpgS_flNfw_bpdfpApGqw218RmEwpUGewiPGf-1GbHjniBk8UwKiUewgxSlsdF/s2048/image_2025-07-22_14-03-11.png

ឃើញរៀមច្បងដែលជាបុគ្គលជោគជ័យលើវិស័យសិល្បៈនិងជំនួញខម្មិនបែបនេះ ពេជ្រ វត្តីសារ៉ាវឌ្ឍី បានឆ្លើយតបវិញថា «wow bong so happy to see your comment ប្អូននឹងធ្វើឱ្យបានល្អហើយយកខំមិនបងទៅបន្ថែមនៅថ្ងៃ final ឱ្យកាន់តែ perfect បង»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEge4aYQu5dOx_tYA9zP3GlDr114fhyphenhyphenozZCHDF95InAOTXBGn4vv9JyulCenzVoFB2LjHOhT4plr3k0IZZXIixkA20AoH_SoKI4zfj9SCXYPgM4ThLJ0DmAqZ2quYcaljlxZbmN29utkD52RYH3enSSKfBZeGVfMKwJoU0aOEtQr3ZoMKyG_JcK-kd5c-KZU/s1440/image_2025-07-23_08-43-33.png

Miss Universe Cambodia 2025 វគ្គប្រកួតបឋមនឹងប្រព្រឹត្តទៅនៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៥និងវគ្គផ្ដាច់ព្រ័ត្រ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៥ ដែលមានទីតាំងនៅសាលវិមាន ពហុកីឡាដ្ឋានជាតិអូឡាំពិក។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjcbnyMuctgd6CqaEZypGzpsJzGWga0u7m9Zqeh8G5QnvYhEOSX1PhyphenhyphendYr4LQsAokHl8W2eoxV0KD01E9Z1Ze8TvfIuTHBzmMpyysJlA8BCYvptEKktby39H4A9GOVjiHw3C4Bb15BMoUF9DN5i21PDP8aSecesIpFoIlfrqj9fwrz_kmPLWScJAgDZqqkH/s2048/image_2025-07-22_14-03-18.png

គួរឱ្យដឹងថា មុននឹងទទួលបានជ័យជម្នះក្នុងការប្រកួតកម្មវិធី Miss Grand Cambodia 2022 និងបានជាប់លំដាប់រងទី៥នៅលើឆាកអន្តរជាតិ ពេជ្រ វត្តីសារ៉ាវឌ្ឍី ក៏ធ្លាប់បានប្រកួតកម្មវិធីបវរកញ្ញាចក្រវាលកម្ពុជាប៉ុន្តែមិនទទួលបានជ័យលាភីឯកនោះទេ។ នេះជាជំហានថ្មីមួយទៀតសម្រាប់ ពេជ្រ វត្តីសារ៉ាវឌ្ឍី លើវិស័យបវរកញ្ញាបន្ទាប់ពីសាងដុំកំភួនលើវិស័យនេះ។ ទោះជាទទួលជ័យជម្នះពីកម្មវិធីផ្សេងក្តី បេក្ខភាពរូបនេះក៏ត្រូវឆ្លងកាត់ការប្រកួតយ៉ាងស្វិតស្វាញដូចគ្នាជាមួយនឹងជើងខ្លាំងដែលចូលរួមប្រកួតក្នុងឆ្នាំនេះ៕