ប្រទេសថៃ ៖ តាមការផ្សព្វផ្សាយរបស់សារព័ត៌មានថៃកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៥ ឱ្យដឹងថា តុលាការថៃបានកាត់ទោសអតីតទាហានឈុតខ្មៅ និងបក្ខពួកដែលវាយកងទ័ពខ្មែរនៅប្រាសាទតាមាន់ធំហើយគេចខ្លួន ឱ្យជាប់ពន្ធ.នាគារត្រឹមតែរយៈពេល១ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ចំនួន៥,០០០បាត (ឬ១៥១ដុល្លារ) ប៉ុណ្ណោះ ។ បើជនល្មើសសារភាពកំហុស តុលាការនឹងបន្ថយទោសមកនៅត្រឹម១៥ថ្ងៃ និងពិន័យជាប្រាក់ក្នុងម្នាក់ចំនួន២,៥០០បាត (ឬ៧៥ដុល្លារ) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEheNS9m4He6UvxIoMSVv4R_pDtuCEB8Rd4fSZ1BLCKvw9xtOGmP_In042ZtmAKa7wwCfFTd_T1wAcckKyL_D5RWSn6XYqeBrNiNEq5v90xym0OQK5bRdW-Cl_quyE_Fp4Aw9QnZQrLv6zkFWTjK4AVXZkCtH3tp6dv2vEcYUynWdIgowHYqvJLFBH4uhsXf/s640/photo_2025-07-22_09-15-31%20(2).jpg

លោក កាន់ផុង បាំរុងផុង (ហៅ កាន់ចមផ្លាំង ) ជាបុរសដែលតាំងខ្លួនឯងជាអ្នកស្នេហាជាតិ និងការពារអធិបតេយ្យថៃបានចេញមុខធានាបង់ប្រាក់ពិន័យឱ្យអតីតទាហានឈុតខ្មៅថៃ និងបក្ខពួក ។ អតីតទាហានឈុតខ្មៅកំសាករបស់ថៃសប្បាយចិត្តដែលតុលាការកាត់ទោសឱ្យខ្លួនជាប់ពន្ធនាគារត្រឹមតែ១ខែ និងអរគុណលោក កាន់ផុង បាំរុងផុង ហើយអតីតទាហានឈុតខ្មៅថៃប្រកាសថា បើថៃមានសង្គ្រាមជាមួយកម្ពុជា ខ្លួនចង់ចូលរួមធ្វើសង្គ្រាម ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgHreNp65oTiWqfLwJOx_sReLDYXBWudWiWHKgVlOV3LnDZ6vE-Aql43TlsHTcDvW9jOL2uO4vIl39GRewOacoj6CCHyr5d3WgbhMpfA3hbTcBXxSWH5xCtgaC1kDH-q6ZjuJgsvtb6G99T3XgR7DtO7XPbA6KAP4_CXRCWOXbrMNpd35tHJyZF-QXmulEE/s1280/photo_2025-07-22_09-15-31.jpg
កាលពីថ្ងៃទី២១ ខែកក្កដា លោកមេធាវី គ្រីតសាដា លោហីតឌី បានបញ្ជូនមេធាវីម្នាក់ទៀត គឺលោក វីរៈយុទ្ធ សិរិរឿងប្រាផា ឱ្យនាំខ្លួនលោក ស៊ុមម៉ាយ អាយុ៦០ឆ្នាំ អតីតទាហានឈុតខ្មៅថៃ និងជាប្រធានជំរំទាហានស្ម័គ្រចិត្តប៉ាកថុងឆ័យ និងលោក ប៉ាធុមផុង អាយុ៣៨ឆ្នាំ ដែលជនល្មើសទាំងពីរបានវាយកងទ័ពខ្មែរនៅប្រាសាទតាមាន់ធំ កាលពីថ្ងៃទី១៣ ខែកក្កដា មកទទួលស្គាល់ការចោទប្រកាន់របស់សមត្ថកិច្ច ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBhX41LyA4oPEi7o6dd324NdYrgm3e7Ai0OWchgjbpDxGsfjAYsRafx6lBVWTbFSQTP6tSbJW_hxQewIMcUa6ICQ0vdZMDkDAbbbYlOYTrKH3Wr0ZCz8Uom0vi86LAtoiuueRzFYAb47wJWtt_7Jwo0wUi6Wpj3-fi6tRswbwAVFRJut2Qdyfj3ggppgLS/s830/518407750_1221620563095796_9082450360323301161_n.jpg
សមត្ថកិច្ចអះអាងថា ជនល្មើសទាំងពីរពុំបានវាយកងទ័ពខ្មែរបណ្តាលឱ្យមានគ្រោះថ្នាក់ដល់រាងកាយ ឬប៉ះពាល់ផ្លូវចិត្ត ទើបបញ្ជូនជនល្មើសមកតុលាការនៅឃុំណៃមឿង ស្រុកមឿង ខេត្តសុរិន្ទ ដើម្បីកាត់ទោសពីបទធ្វើបាបរាងកាយអ្នកដទៃ ។ តុលាការខេត្តសុរិន្ទបានកាត់ទោសឱ្យជនល្មើសទាំងពីរជាប់ពន្ធនាគារត្រឹមរយៈពេល១ខែ និងពិន័យជាប្រាក់ក្នុងម្នាក់ចំនួន៥,០០០បាត បើសារភាពកំហុស តុលាការនឹងបន្ថយទោសមកនៅត្រឹម១៥ថ្ងៃ និងពិន័យជាប្រាក់ក្នុងម្នាក់ចំនួន២,៥០០បាត ព្រមទាំងព្យួរទោសរយៈពេល១ឆ្នាំ ។ លោក កាន់ផុង បាំរុងផុង (ហៅ កាន់ចមផ្លាំង ) ជាបុរសដែលតាំងខ្លួនជាអ្នកស្នេហាជាតិ និងការពារអធិបតេយ្យថៃធានាបង់ប្រាក់ពិន័យឱ្យជនល្មើសទាំងពីរ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhT6eTp99JYVsxxj2apgvFmD4kJl90LiBccBS3BTJ05zGRjxvEB_MYHAEKi7VPSITV84gOUN7rep5UJho3MNKN4AGHJ4Q_yz9BrgXnUHmq2bhzZW2eozY0Nu7vlIxfLWtS-HX9PGGsUsgkwnQ_iCKhfk-_l2frRZFXHj3wnGde_8E3FOKbKWo5kLQynrvZo/s863/image_2025-07-23_08-59-40%20(2).png

តាមការអះអាងរបស់លោក វីរៈយុទ្ធ សិរិរឿងប្រាផា មេធាវីរបស់ជនល្មើស គឺតុលាការបានចោទប្រកាន់លោក ស៊ុមម៉ាយ ពីបទធ្វើបាបរាងកាយអ្នកដទៃ ប៉ុន្តែពុំបង្កគ្រោះថ្នាក់ដល់រាងកាយ និងផ្លូវចិត្ត ។ ហេតុនេះ ជនល្មើសទាំងពីរនឹងជាប់ពន្ធនាគាររយៈពេល១ខែ និងបង់ប្រាក់ពិន័យចំនួន៥,០០០បាត ។ ករណីជនល្មើសសារភាពកំហុស តុលាការនឹងបន្ធូរបន្ថយទោសមកជាប់ពន្ធនាគារត្រឹម១៥ថ្ងៃ និងបង់ប្រាក់ពិន័យត្រឹម២,៥០០បាតប៉ុណ្ណោះ រួមទាំងព្យួរទោសរយៈពេល១ឆ្នាំ ។ រីឯបក្ខពួកម្នាក់ទៀត គឺលោក ប៉ាធុមផុង ត្រូវបានតុលាការកាត់ទោសឱ្យជាប់ពន្ធនាគារ និងឱ្យបង់ប្រាក់ពិន័យដូចគ្នា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh3nBtT5_En0mfs3c_3kGlMdKCAYKpH7SkCiQx-71n1f032UoOKjAPsGgIBM0J9LS7jl6cCnkDB1R__nazA5N3XTckwhyDpNMew11Vizr5t2r8IcC5im5HGYg4pk_c7rQS2B-Te2kLc0ZyvcVbO751gKWgo7CbLEhtg7kyB0GBCxrqPx-_Nfe7z-Ltsrq6Y/s750/image_2025-07-23_08-59-40.png

អតីតទាហានឈុតខ្មៅថៃដែលវាយកងទ័ពខ្មែរនៅប្រាសាទតាមាន់ធំហើយគេចខ្លួននិយាយថា ៖ «ខ្ញុំសប្បាយចិត្តណាស់ ដោយសារតុលាការបានកាត់ក្តីត្រឹមត្រូវតាមច្បាប់ថៃ ។ បើខុស ខ្ញុំទទួលស្គាល់កំហុស ពុំបានរត់គេចទៅណាទេ ។ សូមអរគុណលោក កាន់ផុង បាំរុងផុង ដែលបានជួយបង់ប្រាក់ពិន័យឱ្យខ្ញុំ បើថៃធ្វើសង្គ្រាមជាមួយកម្ពុជា ខ្ញុំនឹងចូលរួមដែរ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhBq4yqTvZvxIwY6jxXxEQgHJMkVUFy8ya6mdyGlSWNgxBuVUUFqaccOQ_1ZDfBdmtliyWhMDRa_LE0kYkoBR_SVTCMRBlQkLgPKO4rtymSvIFRMgDCXxVJJv8aI5lszSy4iVRnz5cQeSwS57lMpnR-EBH1qP-_elE1r15pJUYrYdY91FsSNFjG4HZRHH-V/s960/image_2025-07-23_09-00-52.png

គួរបញ្ជាក់ថា អតីតទាហានឈុតខ្មៅថៃរូបនេះធ្លាប់ប្រកែកពុំព្រមសូមទោសកងទ័ពខ្មែរនៅប្រាសាទតាមាន់ធំ ក្នុងភូមិតាមាន់សែនជ័យ ឃុំគោកមន ស្រុកបន្ទាយអម្ពិល ខេត្តឧត្តរមានជ័យ និងប្រាប់ឱ្យកងទ័ពខ្មែរមកប្តឹងនៅតុលាការប្រទេសថៃ ពីព្រោះខ្លួនវាយក្នុងទឹកដីថៃ ។ បន្ទាប់មក ក៏មានមេធាវីថៃចេញមុខការពារជនល្មើសឱ្យរួចផុតពីទោសកំហុស ៕