ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៥ លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃនិយាយថា ដោយសារស្ថានការណ៍អសន្តិសុខនៅតំបន់ព្រំដែនកម្ពុជា-ថៃ និងវិធានការរឹតបន្តឹងព្រំដែនបានធ្វើឱ្យពលករខ្មែរដែលចូលមកធ្វើការនៅតាមខេត្តផ្សេងៗតាមបណ្តោយព្រំដែន ដែលប្រើប្រាស់ប័ណ្ណព្រំដែន (Border Pass) ផុតសុពលភាពរយៈពេលដែលថៃអនុញ្ញាតឱ្យស្នាក់នៅ និងពុំអាចឆ្លងដែនមកកម្ពុជា គឺជាមូលហេតុធ្វើឱ្យពលករខ្មែរស្នាក់នៅថៃហួសសុពលភាព (Overstay) និងក្លាយជាពលករខុសច្បាប់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhx91K-4Ku18EGgxK5LSNyK-oEZ19G4igaPgqJqfEUX24HH3q2nlflLRrg5wab_m90DT_OXRtJu3xRj4fVWu9KsvrjIv4QOa2zVYtp52mfTafV1bb-3kUxkviSU_u0inq6bg_OxVSMZeQu_YJBmxDRJrOmvXwdGBg_rA-10ezqJ26sxKQ3awCTlUxoQw6sv/s1024/image_2025-07-23_08-39-24%20(2).png

បច្ចុប្បន្ន ពលករបរទេសដែលផុតសុពលភាពស្នាក់នៅប្រទេសថៃ គឺស្មើនឹង៤៧,៣៤៨នាក់ (ទិន្នន័យនេះគិតត្រឹមខែមិថុនា ឆ្នាំ២០២៥) ខណៈលិខិតអនុញ្ញាតការងាររបស់ពលករបរទេសខ្លះទៀតនឹងផុតសុពលភាពជាបន្តបន្ទាប់ រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២៥ ។ ហេតុនេះ កិច្ចប្រជុំគណៈរដ្ឋមន្ត្រីថៃនៅថ្ងៃទី២២ ខែកក្កដា បានសម្រេចតាមការស្នើរបស់ក្រសួងការងារ ដោយអនុញ្ញាតឱ្យពលករខ្មែរអាចស្នាក់នៅថៃក្នុងករណីពិសេសរយៈពេល៦ខែទៀតដើម្បីធ្វើការតាមព្រំដែន គិតចាប់ពីថ្ងៃប្រកាសរបស់ក្រសួងមហាផ្ទៃ គឺថ្ងៃទី៧ ខែមិថុនា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDB4PldhfvwFaC5c7Zc8qcZHys-jBc929baKH12dqbPlLipJZKQ4K6-LVmbX1d457utM6nnv3k6FPGufiCDZ_7KFWtCvW9XuQaK-OorQYhTZgYBNeTzcqTvEwNNaPsh1uiViueCCuqHxmoT9jbFEniDJYNdYmk93q3tyo5_EVlwgN1dqGfe8_7LKERfCbd/s780/image_2025-07-23_08-39-24.png

ចំណែកមូលហេតុដែលថៃអនុញ្ញាតឱ្យពលករខ្មែរស្នាក់នៅថៃបន្តគិតចាប់ពីថ្ងៃទី៧ ខែមិថុនា ដោយសារវាជាថ្ងៃដែលថៃចាប់ផ្តើមអនុវត្តវិធានការគ្រប់គ្រងព្រំដែន ដោយពលករខ្មែរអាចស្នាក់នៅថៃរហូតដល់ព្រំដែនកម្ពុជា-ថៃបើកឡើងវិញ ។ ថៃនឹងពុំពិន័យប្រាក់ពលករទេ ក្នុងករណីស្នាក់នៅថៃហួសថ្ងៃកំណត់ ប៉ុន្តែពលករត្រូវដាក់ឯកសារសុំអនុញ្ញាតធ្វើការដោយខ្លួនឯង ឬតាមរយៈប្រព័ន្ធអេឡិចត្រូនិករបស់ក្រសួងការងារ ព្រមទាំងប្រគល់ឯកសារផ្សេងៗតាមការកំណត់របស់នាយកដ្ឋានការងារ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjFw5rmhbIVLzq531c2QOahYEvYZLiolJLnYRmqNpvOdhK4lV3ASnbrK7i4tnYwkxAuv4vu3Giorlx-bTIcF2YNTWZ8KOBZXqlpX22xMlyWcICxJfaylAv80ojFDu1VqCzGOaC07yDhWjzmupEi1aUf2ytNKbUANF1eaRomiHZ7WcXuuRzzrm1vZ4Xver8p/s872/image_2025-07-23_08-39-25.png

ក្រៅពីនេះ ពលករត្រូវត្រួតពិនិត្យសុខភាពនៅមន្ទីរពេទ្យរដ្ឋ និងចុះឈ្មោះក្នុងធានារ៉ាប់រងសម្រាប់ពលករបរទេសដែលធ្វើការក្នុងអាជីវកម្ម ឬជាពលករពុំស្ថិតនៅក្រោមច្បាប់សន្តិសុខសង្គម ដូចជា ៖ ធ្វើការតាមផ្ទះ, ធ្វើការកសិកម្ម, នេសាទ, ធ្វើការក្នុងព្រៃ និងចិញ្ចឹមសត្វ ដែលការងារទាំងនេះថៅកែពុំបានជួលពលករពេញមួយឆ្នាំ ។ ក្រៅពីនេះ ពលករដែលធ្វើការមិនស្ថិតស្ថេរ និងធ្វើការតាមរដូវកាល ត្រូវតែធ្វើធានារ៉ាប់រងសុខភាពតាមការប្រកាសរបស់ក្រសួងសុខាភិបាល ដោយពលករបរទេសពុំអាចត្រួតពិនិត្យសុខភាព និងធ្វើធានារ៉ាប់រងជាមួយក្រុមហ៊ុនឯកជនបានទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjLgzK9Dg9JpEge3hG8pz58A2R6pfRmvW7US0Xy_JIl1yQSwpoi_YvcIn6zodsYq7fCMIBBJFYN8V0rxuaMyceXbGEpCDyqfhV5QSAMq_b_Y8lYPZWY0TaqtFWMTJr9r-11br6IOcJvmk3CHl4N5J390Vvj7ZxXEJfWJcpkftoHaKRdjNkGAf2N2NMr-eZg/s990/image_2025-07-23_08-39-26%20(2).png

នៅពេលអនុវត្តគ្រប់លក្ខខណ្ឌកំណត់រួចហើយ ពលករនឹងទទួលបានការអនុញ្ញាតឱ្យធ្វើការនៅថៃរយៈពេល៣ខែម្តង ។ ករណីពលករចង់ធ្វើការនៅថៃបន្តទៀត គឺត្រូវស្នើសុំការអនុញ្ញាតធ្វើការ ព្រមទាំងប្រគល់ឯកសារផ្សេងៗ ក៏ដូចជាបង់ប្រាក់ថ្លៃសេវាតាមការកំណត់ពីមុន ។ នេះបើតាមការលើកឡើងរបស់លោក ជិរ៉ាយុ ហួងសាប់ អ្នកនាំពាក្យទីស្តីការនាយករដ្ឋមន្ត្រីថៃ ៕https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhhHoEJsRj24gb2A7qASmrrjWdarMSmSJhUne6EyAbZOzBTkLqxQC_Xk_42VQFM6hzu5BGluImLmdOZcaQ4LH35uT_GfRmruTNyZ6ZwUyRTANPY6phMUzRmSKf8JbT3rqFE0oC4sAPdki9gCnNJLla1_Ni2fWFo7LOTysffYLf1MOE1MPejB3_SkB8VaPoy/s1024/image_2025-07-23_08-39-26.png