ប្រទេសថៃ ៖ មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានស្នើឱ្យភ្ញៀវទេសចរខ្មែរទៅលេងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ដែលស្ថិតនៅលើទឹកដីកម្ពុជាត្រូវតែគោរពច្បាប់ថៃ ហើយលោកនឹងប្រើប្រាស់វិធានការពីស្រាលទៅធ្ងន់ ប្រសិនបើភ្ញៀវទេសចរខ្មែរបង្កចលាចល ។ លោកបញ្ជាក់ថា ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺជាប្រាសាទបុរាណរបស់ប្រទេសថៃ ។ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មានថៃ PPTV កាលពីថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៥ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiH1ZolJzOA6MzYFSyu7sjoGpLeJ4U1UU_f5CETav7NW6GcXBnrb3c3OLI3sHuv8CSzPVA21Mp5GLJRGHapaOT92R62viQsGKSaOWqvbN3PVvvcjFcwcVFVpChANabEW_ZUKYUJrLG8P2dDGAHw4q_H9LzcU8P6kOrDmVTdbLVU5eBIAwXI9CrRKBWYx7NC/s1280/photo_2025-07-21_14-06-18.jpg
កាលពីថ្ងៃទី២០ ខែកក្កដា មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បាននិយាយពីភ្ញៀវទេសចរខ្មែរជិះរថយន្តក្រុងជាច្រើនមកលេងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីថា លោករីករាយ និងសូមស្វាគមន៍ភ្ញៀវទេសចរខ្មែរ និងភ្ញៀវទេសចរមកពីប្រទេសផ្សេងៗ ដែលមកកម្សាន្តនៅប្រាសាទតាមាន់ធំ និងប្រាសាទតាក្របីរបស់ថៃ ។ ប៉ុន្តែភ្ញៀវទេសចរគ្រប់រូបត្រូវតែគោរពតាមច្បាប់ដែលកងទ័ពភូមិភាគ២ បានកំណត់ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg3_rxPPAUwLEOEaE06KCXJ5_29Nw-kFnqaeLX12Er8Y9ag4YTPcA6jt70lJ3wH-XerEE9JXh-nsX5UytUhIUUILCHJydXDVfFNm1hmm_l-ERQnIKllWgOGD6SiFedO_fEd6_PqA1_gdxRPl6LMvYTtBdB1QYFqK9ChFuV5fzz4k31ADwzIFxiVWSvR200w/s768/photo_2025-07-21_14-06-19%20(2).jpg
លោកបានចាត់តាំងក្រុមផ្តល់ភាពងាយស្រួល និងមើលថែភ្ញៀវទេសចរដើម្បីឱ្យភ្ញៀវទេសចរគោរពច្បាប់ថៃ ពុំបង្កចលាចល ។ ដូច្នេះ ភ្ញៀវទេសចរគ្រប់រូបនឹងអាចដើរមើលប្រាសាទតាមធម្មតា ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhimGR5s1u6gvsaY3ARVw4PvKc3clZat6qNPcDb3YLd5X-zy0pcDkGtUoFN8qlgdXbJQCgRZyfrgVEqVdb8kV6Cpx2gE3ESI1sYGR9rzFeRhUu3WEA6zg4nFtWfzUkHUG2Lv39ROJqlcugyCi8PRJjFVjJz-OYWNCCBx1Jbif4L2WAOJgbAwR7sZHw_bKHN/s768/photo_2025-07-21_14-06-19.jpg
លោកបន្តថា ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី គឺជាប្រាសាទបុរាណដ៏សំខាន់របស់ថៃ និងមានប្រវត្តិសាស្ត្រយូរលង់ បើភ្ញៀវទេសចរណាម្នាក់បង្កបញ្ហា គឺអាជ្ញាធរថៃនឹងចាត់វិធានការពីស្រាលទៅធ្ងន់ ។ ហេតុនេះ សូមភ្ញៀវទេសចរកុំបង្កបញ្ហា ពីព្រោះភ្ញៀវទេសចរគ្រប់រូបមកមើលប្រាសាទបុរាណរបស់ថៃ ត្រូវតែគោរពច្បាប់ថៃ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgi5I-tyrDme8ZY3yQa1-0NzkEyh1BY4etB5X0YIsoApo7e4dVXiVZR0DY7_ZFWWatFdsBTN86QdgSULvzxnRplVmMcIbroglHM7RSwZ3IF6zBFdTJSx6necdLvqsWi5-UJoApg8ppt5aDA1xsa3R1QCY2osqsARHPfKEr-K5kJFZcboEqE-xwnNNNFpPpj/s768/photo_2025-07-21_14-06-20%20(2).jpg

នៅថ្ងៃដដែល (ថ្ងៃទី២០ ខែកក្កដា) ក្នុងបណ្តាញសង្គមថៃបានចែកចាយរូបភាពពលរដ្ឋថៃសរសេរអក្សរថា «ពលរដ្ឋថៃពាក់អាវថៃ ស្វាគមន៍ភ្ញៀវទេសចរខ្មែរដោយស្នាមញញឹម និងមិត្តភាពពីម្ចាស់ទឹកដីពិតប្រាកដ» ។ ការសរសេរបែបនេះ គឺពលរដ្ឋថៃចង់បញ្ជាក់ថា ប្រាសាទទាំង២នេះស្ថិតនៅលើទឹកដីថៃ ហើយពលរដ្ឋខ្មែរដែលទៅលេងប្រាសាទ គឺទៅលេងប្រទេសថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEguxPFSzz6HdReVw4DDnt444Q-TP0vaLBWGfgim2bhN5bsDaufyq-LThmNpxeFQZ7CZW2E6SyhAsL5y7RKz3ce5A6j4z2kNcS6wSzq_d2avXrlPIqonEXDHAd8w6JSpOBEM1xDpUoteenYkUpzD4sW7lwqS8BF0xjD-EC_64AypHDsysvJ-OvUPkdLF3fA1/s640/photo_2025-07-21_14-06-20.jpg
កងទ័ព និងពលរដ្ឋថៃបានតាំងខ្លួនឯងជាម្ចាស់ប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ដែលជាប្រាសាទរបស់បុព្វបុរសខ្មែរ ស្ថិតនៅលើទឹកដីខ្មែរ និងថែមទាំងឱ្យពលរដ្ឋខ្មែរទៅលេងប្រាសាទបុរាណគោរពច្បាប់ថៃទៅវិញ ។ កាលពីថ្ងៃទី២០ ខែកក្កដា មានភ្ញៀវទេសចរថៃ និងខ្មែរជាច្រើនបានទៅលេងប្រាសាទតាមាន់ធំ ហើយភ្ញៀវទេសចរថៃខ្លះនិយាយមកកាន់ភ្ញៀវទេសចរខ្មែរថា «អរគុណដែលមកលេងប្រាសាទរបស់ថៃ» ប៉ុន្តែត្រូវបានយុវតីខ្មែរម្នាក់ឆ្លើយតបវិញថា «តើប្រាកដចិត្តមែនទេថា នេះជាប្រាសាទរបស់ថៃ» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiaszUUpsjA0L4yRgG68S-FrbnNphMjKCvGGiZdz2it8Lv6ndItwtXIGv4tBh_V_FLysM14AcZdv4HzaIY2w2tnl3-eV4MHIgMlE9od2WQgsz1FE0nJRCdf6OkXsqtp6xmsvatfXe_7CwdCtvAB95N1plqtfFwMBGSrJt-DIp7uUnZFUa_mMBXKlR-nejW1/s640/photo_2025-07-21_14-06-21.jpg

គួរបញ្ជាក់ថា កាលពីថ្ងៃទី២០ ខែកក្កដា មានភ្ញៀវទេសចរខ្មែរយ៉ាងច្រើនជិះរថយន្តក្រុងទៅលេងប្រាសាទតាមាន់ធំ និងប្រាសាទតាក្របី ព្រមទាំងសួរសុខទុក្ខកងទ័ពខ្មែរ ដោយភ្ញៀវទេសចរខ្មែរពាក់អាវពណ៌ស មានព្យញ្ជនៈខ្មែរនៅលើអាវដើម្បីបញ្ជាក់ថា ខ្មែរជាម្ចាស់ប្រាសាទពិតប្រាកដ ពុំមែនថៃ ។ នេះជាទឹកចិត្តស្នេហាជាតិ ស្រឡាញ់ទឹកដី និងសាមគ្គីគ្នាជាធ្លុងមួយរបស់ពលរដ្ឋខ្មែរដើម្បីកុំឱ្យបរទេសឈ្លានពាន ៕