ប្រទេសថៃ ៖ កាលពីថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៥ មេបញ្ជាការយោធភូមិភាគ២ លោក ប៊ុនស៊ីន ផាកក្លាង បានធ្វើដំណើរទៅប្រាសាទតាមាន់ធំ ដើម្បីកម្លាំងចិត្តដល់កងទ័ពថៃនៅបរិវេណប្រាសាទ និងប្រគល់សម្ភារៈឱ្យកងទ័ពដែលទទួលបានពីការបរិច្ចាគរបស់សាកលវិទ្យាល័យគិលានុបដ្ឋាយិកាខេត្តសុរិន្ទ និងសមាគមភរិយាកងទ័ពភូមិភាគ២ ។ បន្ទាប់មក លោកក៏ផ្តល់សម្ភាសន៍ជាមួយសារព័ត៌មានដោយចោទប្រកាន់ថា កងទ័ពកម្ពុជាបានដាក់កាមេរ៉ាលើដើមឈើបែរមុខទៅប្រាសាទតាមាន់ធំ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEicBP9gdT-hvTHhPAh60nBM4AsTOqCe3Qr0C29PIPJyz6wWmoqZJpcgSznksQndxa7XFD0RsjJ7ZmEDETJwg9ik2hQOaR0EoHEnqcw6wCCcgZazeI5sx6ENOtL5JMKo-TeD-TyHs3fuHNUAEGuJzXvDqS6z9DBIIWSGkTKavvFqBCrnN41KW9NIcF8f5esj/s720/518407213_1158480596329230_7138729652710977051_n.jpg

លោកនិយាយថា វាជារឿងធម្មតា ដែលកងទ័ពកម្ពុជាដាក់កាមេរ៉ានៅលើដើមឈើ ។ កម្ពុជាអាចមានគោលបំណងតាមដានសកម្មភាពកងទ័ពរបស់ខ្លួន, ពិនិត្យមើលភ្ញៀវទេសចរមកលេងប្រាសាទតាមាន់ធំ និងមើលថា តើកងទ័ពថៃរំលោភចូលទឹកដីកម្ពុជាដែរឬអត់ ។ ការដាក់កាមេរ៉ាលើដើមឈើបែបនេះ គឺជាការល្មើសនឹងកិច្ចព្រមព្រៀង ប៉ុន្តែវាពុំប៉ះពាល់ដល់ប្រតិបត្តិរបស់កងទ័ពថៃទេ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiHK3AAN_WkeDc_XcuM_XbY6xo4RaLcTHQQcX4ow5I6-DMav6TuxwRilqNiC9o70teFa7n394UhxBIsFjVMYMngVH3dZhxlLeuzj8iUUaoEXID7YBVP6bLnJPQ9NWuRja_97sVPh_VLQY8Q3tbRLfXtwKt1XcgQR6sW0NHEkVO5uTI_k7OjmWmlFJdqOTw4/s1280/photo_2025-07-17_16-48-24.jpg

ចំណែករឿងភ្ញៀវទេសចរខ្មែរមកលេងប្រាសាទតាមាន់ធំ គឺជំហ៊ានដំបូង លោក ប៊ុនស៊ីន ផាកក្លាង បានទំនាក់ទំនងជាមួយកងទ័ពខ្មែររួចហើយ គឺភាគីទាំងពីរឯកភាពឱ្យកងទ័ពរបស់ប្រទេសនីមួយៗមើលការខុសត្រូវភ្ញៀវទេសចររៀងៗខ្លួន ។ ករណីមានមតិរិះគន់ថា លោកធ្វើដំណើរទៅទីកន្លែងផ្សេងៗជាញឹកញាប់ ពុំសូវធ្វើការមួយកន្លែង លោកថា ការធ្វើដំណើរញឹកញាប់ពុំប៉ះពាល់ដល់ភារកិច្ចចម្បងទេ លោកបានបំពេញភារកិច្ចអស់ពីសមត្ថភាពដូចមុន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgkU592e7er2BZgmTfehaacRqxz4SkEBg0En1CDK8LVGXVOlg8PrntivSSqv84LcCsXJRtPwfJNGbeeEWPak4l-_menTOHeN1WpLj54H5rt_xLYtcIC-VbTTf25UzIlGkY0liXYpcBRlJHtO0-_DDBZQflkJKgTSXESGbUBm9EJia99w2bYUTfihst-NEDJ/s1280/photo_2025-07-15_14-15-35.jpg

ពលរដ្ឋថៃបានរិះគន់ក្នុងបណ្តាញសង្គមថា រយៈពេលចុងក្រោយនេះ លោក ប៊ុនស៊ីន ផាកក្លាង មានអាកប្បកិរិយាទន់ភ្លន់ជាងមុននោះ លោកបាននិយាយយ៉ាងខ្លីថា ថ្ងៃនេះ រឹងមាំឡើងវិញហើយ ការរិះគន់ផ្សេងៗក្នុងបណ្តាញសង្គម លោកបានអានទាំងអស់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhfAXJP2iyGpF4g17qfmqUNA035JatGwsNHkspWNB7VXKyHX_Bo5DwU9yadZnddyjq8Fis-oEYxyGUYMXjm6aypvGD-CzgfpxrKelDtByxkMwS3IGlgf9yMt5TN4xUHFXnqjrN-0IvExBDO67BRg66GsRzOmBjhokkVovVk6FzhezRCX1mNpX2nt2muQvQP/s1280/photo_2025-07-08_09-19-18.jpg

សារព័ត៌មានក៏បានសាកសួរមេបញ្ជាការយោធភូមិភាគ២ ពីករណីក្រុម Call Center ប្តូរទីតាំងមកកាន់បរិវេណទល់មុខច្រកព្រំដែនឆងចម នៅស្រុកកាបឈើង ខេត្តសុរិន្ទ និងច្រកព្រំដែនសាយតាគូ នៅស្រុកបានក្រួត ខេត្តបុរីរាំ លោក ប៊ុនស៊ីន ផាកក្លាង និយាយថា បញ្ហាក្រុម Call Center ខាងកងទ័ពកំពុងតែតាមដានស្រាប់ហើយ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgZoJBUGe0kh62YScGI7B0r_W6C_jvlxmj41M8thQ_fFyIITAr5gYdlVCneyK2H9B2pgQFZgGpsxx8nlcX3KZJfDW9h_7xBvyYSIHhSqCSzy3V88e5LY1yTqoRv8MrLEEwmBNJ2eMsircKsMcO2tAmiq_QU6mhqqtp62-s_mhnHWTTFNWin5Ulasj2QpWgT/s800/photo_2025-07-08_09-19-17%20(3).jpg

កាលពីថ្ងៃទី១៧ ខែកក្កដា អគ្គមេបញ្ជាការកងទ័ពថៃបានធ្វើដំណើរទៅត្រួតពិនិត្យដល់ទីន្លែង អគ្គមេបញ្ជាការនឹងត្រៀមកំណត់វិធានការការពារ ហើយលោកយល់ស្រប ។ ប៉ុន្តែការចាត់វិធានការបានកម្រិតណា គឺអាស្រ័យលើរដ្ឋាភិបាល ពីព្រោះក្រុម Call Center នៅទល់មុខច្រកព្រំដែនទាំង២កន្លែង គឺខុសពីនៅមីយ៉ាន់ម៉ាដែលគ្រាន់តែជាជនជាតិភាគតិច ប៉ុន្តែបទល្មើសនេះជាបញ្ហារវាងប្រទេស ៕