ថ្ងៃទី ខែកក្កដា ឆ្នាំ២០២៥៖
រៀងរាល់ឆ្នាំក្នុងខែសីហា សប្បុរសជនទូទាំងប្រទេសតែងនឹកឃើញអំពីព្រឹត្តិការណ៍ជិះកង់របស់មន្ទីរពេទ្យកុមារអង្គរ ដែលចាប់ផ្ដើមតាំងពីឆ្នាំ ២០១៤ នោះគឺ ព្រឹត្តិការណ៍ «ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ» ព្រឹត្តិការណ៍នេះបានចាប់ផ្ដើមដោយសហការជាមួយគណៈកម្មាធិការជិះកង់ដើម្បីកម្ពុជា ដើម្បីរៃអង្គាសថវិកាជួយដល់សេវាថែទាំ និងព្យាបាលកុមារនៅមន្ទីរពេទ្យកុមារអង្គរ ដែលនៅក្នុងឆ្នាំ២០២៤បានព្យាបាលសង្គ្រោះអាយុជីវិតកុមារប្រមាណ១២ម៉ឺនករណី។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg9lujuTaAglYn-Ir3hAT7hGHR0kAb4DNNNzxTkwRiD2LZ7vzduU0DvtYp65Ycr0c3XHr9jK9Dpk2FA2UuKcMtVIFyRsiPm_N2NRkSS2hz9WlFAzgM2_SwLY9UXKBL79Vq6YaWMkmqMexQxPkFMk1eizjzQWIZa7hywpf_BkFUevm91s99Qcv6RRwjat23w/s5623/DSC01328.jpg

សម្រាប់ឆ្នាំ ២០២៥ ព្រឹត្តិការណ៍សប្បុរសធម៌ដ៏ពេញនិយម “ជិះកង់ដើម្បីបរិស្ថាន និងសុខភាពកុមារ” នឹងប្រារព្ធឡើងជាឆ្នាំទី១១ នៅក្នុងថ្ងៃអាទិត្យ ទី៣១ ខែសីហា ចាប់ពីម៉ោង៦ព្រឹក ដល់ម៉ោង១រសៀលដោយគ្រោងមានអ្នកចូលរួមប្រហែល ៨០០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiDYRJl_V68PAEXDgmzaFtP8CmsLgEBg46UmrWdk0nmZOselW7TkoV2iXtHjCaE1iJn7yhboEFn_aSgYtl9DDGIPOefrF29iymIKthHSadQeDp9Go-YBK5ye7ROC4GW59tzQ831MlF-PROkt_K0VFcDaMdWSrjJSjh4jIf9H52qk30LtenTkbVUyfw2nuEi/s6583/DSC01606.jpg
ព្រឹត្តិការណ៍នឹងចាប់ផ្តើមនៅ សួនហាត់ប្រាណរាជដំណាក់ (មាត់ស្ទឹង) ជិះតាមផ្លូវព្រះសីហនុទៅកាន់ប្រាសាទអង្គរវត្ត ដើម្បីឈប់សម្រាកថតរូប។ អ្នកជិះកង់នឹងបន្តដំណើរឆ្លងកាត់ទីតាំងដូចជា ក្លោងទ្វារទន្លេរអុំ ប្រាសាទជ្រុង ក្លោងទ្វារតាកាវ ប្រសាទបាយ័ន លានជល់ដំរី ប្រាសាទកែវ តាព្រហ្ម ប្រាសាទបន្ទាយក្តី ហើយបញ្ចប់នៅសាលាបឋមសិក្សាក្រវ៉ាន់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEirVR5OMXIlOWPBnuR5KUw2wX45x7TpEqY3Wn96wRR0KtynAABgAnzcFhJWdkp8G5Dt4bm27wWkHBYLR4Fv9N1fRZ7tkjJpEQFNuABqGxudjE0Z3opESRmtOM3-jDKIYrVjvdtN2_EgfJrqBImgno3JWXqDnwe7nuZMePKqQhaDlmkm_RyX6k-9bNGxVn-W/s5472/ipd_IMG_8307.jpg
ការចុះឈ្មោះចូលរួម៖ ចាប់ផ្ដើមពីថ្ងៃទី ១០ ខែកក្កដា ដល់ថ្ងៃទី ១៧ ខែសីហា ២០២៥ តាមរយៈលីង
ចុះឈ្មោះជាក្រុមតាមតំណភ្ជាប់៖
ពាក្យចុះឈ្មោះជិះកង់សម្រាប់អ្នកចូលរួមជាក្រុម / Group Registration Form
???? ចុះឈ្មោះម្នាក់ឯងតាមតំណភ្ជាប់៖
ពាក្យចុះឈ្មោះជិះកង់សម្រាប់បុគ្គល / Individual Registration Form
តម្លៃចូលរួម៖
o $20 (មិនមានកង់ជូន)
o $25 (រួមជាមួយកង់សម្រាប់ជិះ)
• អ្នកចូលរួមនឹងទទួលបាន៖ អាវយឺតព្រឹត្តិការណ៍ អាហារសម្រន់ ភេសជ្ជៈ និងទឹកសុទ្ធវីតាល់ កម្មវិធី
កសាងសមត្ថភាពក្រុម វគ្គបង្រៀនសង្គ្រោះបឋម ផ្សារប្រឌិត និងឱកាសបង្កើនទំនាក់ទំនងថ្មីៗ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi7KsKjYOtl-xuku27MJI4Au71B3DPQhSBh0c_hZQhnUACR9ifL0coav5bTMJCi3sK9TOkFT9PUlVA2QYzNZNad0Qv4b27qzPpKmwfMTfPNbCnus34xmGVsp9dvk0x-j6U1ak65MybBFseElVgqTZ1wacEOe1HLREFFL8ltnvCX7cxMSYjT1yxlUSdjLsRA/s4203/Minor_IMG_9374.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi_tRYmwOqJZTi6hGUIJg-kBpfovE4-WyY4H9Sx3Om9wJUyYBoTya1s-uQshgatEkbfkyzJmhs34eGpL1u4ruYcLYkIUA_vxjR2cGG1-BcZjHpe3vhEOtAR62DLQDHOcjm3Q-nnVDeLSbP0qujeAX41qf-IXd-Xaafm-z8L0VJ7FT-ZCFjkUJqtWDUbIwaZ/s5472/Neo_IMG_7842.jpghttps://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhDhrGWICS93HHifeQLVTo_GR-r5MjNvo44Zg_pVcEI6gvOe5peWHh-eBYsikDMWjVh2ODMa3RE-Ee7WxdAUOcHgqVRvL8GLvqsiWCO_cTeTHyVbnFXeAiqf_xONPpAKWQz0E0MUdGSh6X2l6bLtoh820MH7707_HNeaeKqi0rOoDrb9hzZ4Na6kZ95YFIH/s3375/Offical%20poster.png