បុរសពីរនាក់នៅប្រទេសអង់គ្លេសត្រូវបានដាក់ទោសជាង ៤ ឆ្នាំក្នុងពន្ធនាគារ ក្រោយពីពួកគេបានកាប់ដើមឈើល្បីមួយដើម ដែលជាសម្បត្តិធម្មជាតិសំខាន់បំផុតមួយក្នុងប្រទេស។ ដើមឈើនេះមានឈ្មោះថា Sycamore Gap Tree ដែលមានអាយុជាង ២០០ ឆ្នាំ ហើយមានទីតាំងនៅជិត ជញ្ជាំង Hadrian ដែលជាតំបន់ទេសចរណ៍ធម្មជាតិ នៅតំបន់ភាគខាងជើងចក្រភពអង់គ្លេស។ ដើមឈើនេះមិនត្រឹមតែជាកន្លែងទេសរចណ៍ដ៏ល្បីប៉ុណ្ណោះទេ ថែមទាំងបានលេចមុខក្នុងខ្សែភាពយន្ត និងត្រូវបានចាត់ទុកជាសម្បត្តិជាតិផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdTMfUbktRPWc2H_V9ULOYdfz2bIo_DuEdzLgXY2Ou1TTL2rqW2iKNAR0ao7rPVUUSW7ZDHr6oJKvIpe3Qn6dMnaaFT-fghMeNPXlcDYKv55wnJxmG1gM3qv9ZmZIW2WY10OHRR6svJYy-1APKK7o7_dI1mARVgKKpdYDjwNMjFhKOtEbMC4d4ykgqeFJE/s1200/image_2025-07-17_10-48-47.png

បុរសទាំងពីរនាក់នោះ គឺ Daniel Graham អាយុ ៣៨ ឆ្នាំ និង Adam Carr អាយុ ៣១ ឆ្នាំ បានសារភាពទោសថា ពួកគេបានកាប់ដើមឈើនេះនៅខែកញ្ញា ឆ្នាំ២០២៣។ ពេលវេលានោះ មនុស្សជាច្រើននៅទូទាំងប្រទេស ស្ទើរតែមិនជឿថាដើមឈើដែលមានអត្ថន័យសំខាន់ដល់ប្រជាជនជាតិ ត្រូវបានកាប់បំផ្លាញដោយសាររឿងមិនចាំបាច់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhk4P5QBjSjWmw-4GYPJ56bmxk-RgPmQNHyR9fA40VQKXmS7Xbp1utK75miMxQw5k_yZtpsbgkK-xbUfDlYoBGqb9a3g_zqf11qvCb0sD49lAX6ORrXkmAdJFxkTn1xb73uBOG_JnEr_45EkYVKxLzESZAUZ5JwrGcqeIHW1Z_d_DiBzfiHkK5bkWwxcuTG/s1200/image_2025-07-17_10-48-46.png

ចៅក្រមក្នុងសំណុំរឿងនេះបានលើកឡើងថា សកម្មភាពរបស់ពួកគេគឺ អាត្មានិយម បង្កគ្រោះថ្នាក់ និងបំផ្លាញដោយចេតនា ហើយប្រហែលជាពួកគេធ្វើនេះដើម្បីទាមទារចំណាប់អារម្មណ៍ ឬគ្រាន់តែចង់អួតប៉ុណ្ណោះ។ ពួកគេមិនត្រឹមតែបំផ្លាញដើមឈើទេ ប៉ុន្តែបានបង្កការខូចខាតដល់ ជញ្ជាំង Hadrian ដែលជាកន្លែងសម្បត្តិពិភពលោក (UNESCO World Heritage Site) ផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjjmSc2RgH9akhcGpy8jb_FihwmpqzNtpPTdWpkygpmbr165cVP1dX2HqRNSYZESUGPwoV8JEi5Eiqns48uGmHmM202-gDmEAJygkiE22PsT__SbNq36LCn2l5ml6pe3L-uPN4lmKJS29EThuPMUYBUqmZHirNYyT09LLLlkK-z6ui0IQ9tJoZY1rWdW9HS/s780/image_2025-07-17_10-48-45%20(2).png
យ៉ាងណាមិញ ដោយសារតែការខូចខាតធ្ងន់ធ្ងរ ទាំងផ្នែកបរិស្ថានធម្មជាតិ និងតំបន់ប្រវត្តិសាស្ត្រ តុលាការបានសម្រេចផ្តន្ទាទោសធ្ងន់ធ្ងរ។ លោក Graham ត្រូវបានផ្តន្ទាទោស ១៦ ខែក្នុងពន្ធនាគារសម្រាប់ការបំផ្លាញដើមឈើ និង ៣ ឆ្នាំ ៦ ខែសម្រាប់បំផ្លាញជញ្ជាំង ហើយត្រូវបន្តទោសទាំងពីរនេះជាលំដាប់។ ចំណែកលោក Carr ក៏ត្រូវទោសជាង ៤ ឆ្នាំ ផងដែរ។ មិនតែប៉ុណ្ណោះ ពួកគេទាំងពីរក៏នឹងត្រូវបង់ប្រាក់ពិន័យបន្ថែមទៀត។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgrkX-96jTGZDFJKNNB_1l5IuqNcg_zvoPSbCs4X1DiaDKLDRKPaiWC31wvDq4NG2qz82W9_G9mQyGUi5BbBzfba2ICrKadhI6QJsB9Oq1PDJwNlz7tvm8JcSD-0qg7jl7W7_cnzMwR3LzT7YqnDWzfX_-AtKMvyp4EMwhXdn4w6WqYG_MSFQOjoC5XVboK/s1024/image_2025-07-17_10-48-45%20(3).png
ប្រជាជននៅអង់គ្លេស និងទូទាំងពិភពលោក បានបង្ហាញអារម្មណ៍សោកស្តាយ និងខឹងសម្បារយ៉ាងខ្លាំងចំពោះព្រឹត្តិការណ៍នេះ។ ក្រុមអ្នកអភិរក្សធម្មជាតិ អ្នកប្រវត្តិសាស្ត្រ និងប្រជាជនក្នុងសហគមន៍បាននិយាយថា ព្រឹត្តិការណ៍នេះដូចជាការបាត់បង់ផ្នែកមួយនៃបេះដូងរបស់ប្រទេសជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjoIX6Fj9-ClyTXbxDQZXpjiFbPCWlanWOXauAokDgcqYRlP69KcJ4YuvRqyOBx9iy8DMg3FPb17QvfDCqYtsHIXfAAyDmIXUjUCilzScd8jc6k2ggzgKEuPniiKUBfI2JjfZspbrzSqzEuOSWL9y2DRNicWzdnmFv3-QwTcma3jxlYkqlnSZmSuAgBJGQz/s1024/image_2025-07-17_10-48-45.png

បច្ចុប្បន្ននេះ មន្ត្រីនៅតំបន់កំពុងពិចារណាចំពោះការដាំដើមឈើថ្មីមួយឡើងវិញ ដោយប្រើគ្រាប់ពូជ ឬពន្លកដែលចេញពីដើម Sycamore Gap Tree ប៉ុន្តែវាអាចត្រូវចំណាយពេលជាច្រើនឆ្នាំដើម្បីឲ្យដើមឈើថ្មីនេះលូតលាស់ដូចដើមវិញ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjrl1Fena-OJl4CckOg4hF3hTOrNKzKQKbM6Uwr_D5Vsxq4r7rUFnscwoaafoYEqWduFevegAh8qrpf7vEBl7imMKb99rqya53VgtfRVxKVrJPT3G06a2ANSs7I_d-neDK3rs7MZ6R2iHXwGq-FrHHDGDIkUWgjmhrqIeRywMpRmCukxXYCv9TGJI47T2iv/s1080/image_2025-07-17_10-48-47%20(2).png

គួរបញ្ជាក់ថា កាលពីថ្ងៃសុក្រ (ថ្ងៃទី ១១ ខែកក្កដា) គេបានយកបំណែកខ្លះនៃដើមឈើដែលបានកាត់នោះ ប្រវែង ២.១៣ ម៉ែត្រ ទៅដាក់តាំងជាសិល្បិះអចិន្ត្រៃយ៍ នៅក្នុងមជ្ឈមណ្ឌលស្វាគមន៍ភ្ញៀវទេសរចនៃ ឧទ្យានជាតិ Northumberland ដើម្បីជាការរំលឹកអនុស្សាវរីយ៍ដល់ដើមឈើដែលពេញនិយមនោះ។ នេះបើយោងតាមសារព័ត៌មាន The New York Times ៕