ក្រសួងយុត្តិធម៌ សម្រេចផ្អាកមុខងារបណ្តោះអាសន្ន លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ទាក់ទងការអនុវត្តច្បាប់ដោយរំលោ.ភបំពាន ដោះលែងជនល្មើសដែលត្រូវចាប់ខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKVjjVmINR6wSs7QuMyuWvruQJriJ9cr2pD1Wduvzj2sWBU6jhOF-8ast9dxtpvF5CsKEJNWyq1veWjcbNMfqVp_s8U2P5bbo7BAKckvLFPGTzxmg-Ra4I-xbAE_tVhhHqPttMlObcmjxRcubMbSw_8rQj4_EcFFgk4Fu9nO-tE1whOzonBYqh4lHcIaYU/s1280/photo_2025-07-17_08-44-10.jpg
យោងតាមសារសំឡេងរបស់ សម្ដេចធិបតី ហ៊ុន ម៉ាណែត កាលពីថ្ងៃទី១៦ ខែកក្កដា បានបញ្ជាឲ្យមានការចាត់វិធានការចំពោះព្រះរាជអាជ្ញារងនៃអយ្យការអបសាលាដំបូងខេត្តពោធិ៍សាត់ ជុំវិញការដោះលែងជនល្មើសពាក់ព័ន្ធករណីឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scam) ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhZpsROhe8UDiMPK8fm3x6nlN2PCTQM3nDzo9RlOKn8nehJ_toAeQ-fBh2SgkbMC5RrWIXduWXST-XclV6_Bvh7zApozMBh48VFei-M-ZgOMAmUehbhhZ1xWSKIqjude9eFZR_NhI6EemJX_xkNBPe4nq5uyE-MiUDbKYO_9yV8SnMs_FEvON7oOpJp_Foa/s1207/photo_2025-07-17_08-44-11.jpg

នៅក្នុងសារសំឡេងនោះសម្ដេចបានមានប្រសាសន៍ថា គណៈអភិបាលខេត្ត រួមជាមួយសមត្ថកិច្ចខេត្តពោធិ៍សាត់បានខិតខំដឹកនាំកម្លាំង បើកយុទ្ធនាការដើម្បីបង្រ្កាបទីតាំងល្បែងអនឡាញ និងឃា.ត់ខ្លួនបានជនល្មើសមួយចំនួន ប៉ុន្តែស្រាប់តែលេចលឺថាមានព្រះរាជអាជ្ញារងម្នាក់បែរជាទៅដោះលែងជនល្មើសទាំងនោះវិញ។ «ដូច្នេះឥឡូវខ្ញុំនឹងឲ្យក្រសួងយុត្តិធម៌ចាត់ចែងជាបន្ទាន់ ហើយប្រសិនបើមានពាក់ព័ន្ធនឹងការទទួលលុយកាក់ក្នុងការដោះលែងនោះទៀត សូមឲ្យអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ចាត់ការភ្លាម។»https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjX1phO_03IhKPWoBg4d4rlrplHMLHUYD-FdIyM8hjpZzy1pOC6gAzHO1a1DAuEotQ_oLRfjqX94rqeidusjh7x-7BAD6KphM7AVdmR-QzZv1GFNLYkCidqBXlFXsp5rPjUHRgEnzrxLxVXEfCUAHX1oDxX2KAFPjVoae30iCbqjglKbj0-8xqrAul_86iZ/s1280/photo_2025-07-17_08-44-10%20(2).jpg

ក្រោយទទួលបានសារសំឡេងនេះភ្លាម លោក កើត រិទ្ធ រដ្ឋមន្រ្តីក្រសួងយុត្តិធម៌ បានសម្រេចផ្អាកមុខងារជាបណ្ដោះអាសន្នរបស់លោក គ្រី សីហា ព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងខេត្តពោធិ៍សាត់ ដើម្បីបើកផ្លូវឲ្យក្រុមអធិការកិច្ច និងស្ថាប័នមានសមត្ថកិច្ចស៊ើបអង្កេតស្រាវជ្រាវទាក់ទងនឹងការអនុវត្តច្បាប់ដោយរំលោ.ភបំពាន ក្នុងការដោះលែងជនល្មើសដែលគណៈអភិបាលខេត្ត និងសមត្ថកិច្ចចាប់ខ្លួនបានលើករណីបទល្មើសឆបោ.កតាមប្រព័ន្ធបច្ចេកវិទ្យានៅក្នុងខេត្តពោធិ៍សាត់៕