តារាចម្រៀង សួស វីសា បានកោតសរសើរប្តីរបស់ខ្លួនគឺលោក ថមមី ដែលមានតួនាទីជាមន្រ្តីរាជការក្រៅពីអាជីពសិល្បៈនិងអ្នកជំនួញថាជាមនុស្សដែលអាចរកលុយបានរាប់លានដុល្លារគ្រាន់តែប្រើខួរក្បាលនិងអត្តចរិតសប្បាយៗ។ តារាចម្រៀងរូបនេះថាប្តីរបស់នាងជាមនុស្សសាមញ្ញៗតែមិនសាមញ្ញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg6WoF-62NGD5OxotOiwUudBC7ybrtTyuVwp88H82amOD0tuReFisVRINDbTpZCELYYvTDEumDshidMwUPVhpkFi7hhld7J5GryQtMNNeg87p9U1kky6S-hgPqnnFdoZinAdoURJKlKB1RyFXpiqk-GtO0yiCrqijLDRThP5ND_IT9QgzjlkNBeXnAZ9Kie/s2046/image_2025-07-10_09-12-41.png

តារាចម្រៀង សួស វីសា បានបាត់មុខលើឆាកតន្រ្តីមួយរយៈមកហើយដោយតារាចម្រៀងរូបនេះសម្រាលកូនទី២ និងបន្តការលក់អនឡាញជាមួយនឹងលោក ថមមី ។ អ្នកទាំងពីរត្រូវបានទស្សនិកជនសម្គាល់ថាជាអ្នកលក់អនឡាញដោយប្រើការកំប្លែងៗរបស់ខ្លួនលក់ដូរមិនដូចជាអ្នកលក់អនឡាញមួយចំនួនប្រើវិធីសាស្រ្តមិនល្អហែកហួរដើម្បីឱ្យលក់ដូរដាច់នោះទេ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhc8yUm-Js9-PpFKlZ5ztQgT9VA7U4Ln8Ded9aiaSxWFub-Ei0you6IpjxLVX1mwYt97eNQXNfcy6QuwsnYmpxqQDMeDoqtlM2EcQ1mAutV4UZoGEeCHFXTs6bkoo7Kro7S0pVP0KT_zHSg8jpOS8ZhHZeawaRf25mjyePUor5CdZh4bkKb3-ndF0lD5ZWP/s2048/image_2025-07-10_09-12-42.png

មិនសូវជាសរសើរប្តីជាសាធារណៈស្រាប់តែថ្មីៗនេះ សួស វីសា បានពោលសរសើរលោក ថមមី ថាជាមនុស្សពូកែរកលុយ។ នៅយប់ថ្ងៃទី៩ កក្កដា អ្នកនាង វីសា បានបង្ហោះរូបមួយសន្លឹកហើយបានរៀបរាប់ថា «បងប្អូនជឿអត់ មនុស្សម្នាក់សោះអាចរកលុយបាន រាប់រយរាប់ពាន់ រាប់លានដុល្លារបាន គ្រាន់តែប្រើខួរក្បាលនិងអត្តចរិតសប្បាយៗតែប៉ុណ្ណោះ ។ នេះគេហៅថាផ្នត់គំនិត មនុស្ស លើមនុស្សគឺប្តីខ្ញុំសាមញ្ញៗតែមិនសាមញ្ញ អ្នកដឹងបានដឹង ម្នាក់នេះប៉ិនណាស់ ស្រុកខ្មែរឱ្យអូយ សូមសរសើរគាត់ មិនចេះទាល់»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiGymMV4DtUQTKwciTIUTEO6hv_f3VYUMRCb4khSmshN5PiUM5TyO9L1q4OJgq_wG1wmeHOej9KLYMlrFIKQi4feuRylJmy2NPTfuARmS2-yf6Yl2j_fAr5rku0xnKDyou4o1pbmwaKA3c6ewkl7AcAe16ONtZ1z2APPxuqBEvJooeEBMQGYRZEWgCd4HtS/s2048/image_2025-07-10_09-12-39.png

ពាក្យសម្តីខាងលើនេះរបស់តារាចម្រៀង សួស វីសា ទៅកាន់លោក ថមមី សូម្បីតែតារាសម្តែង ចន ច័ន្ទលក្ខិណា ក៏បានចូលខម្មិនព្រោះតែទើបឃើញ វីសា សរសើរប្តីរបស់ខ្លួន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7-bZ8jTswnp968u5eWu-jRHgf8x2EOPwcQmLGM2qbII6yq2Rj7_6-kxd5vg7zutulH_Dzf9PYE7E8Ovg7m14EG_ZjVeyv6ZFImr_8jM3gYhAbhDz1ilJnelTFtpL0fPKA9Hv73pENE5Ip_ffDDZBlzYN7rKqxphnlUpRgQK4zP58QlwWdzVrYg9X_7KXK/s1280/image_2025-07-10_09-12-40.png

គួរបញ្ជាក់ផងដែរថា សួស វីសា និង លោក ថមមី នៅពេលបច្ចុប្បន្ននេះគឺមាន កូនចំនួនពីរនាក់ស្រីមួយប្រុសមួយ ហើយការរកស៊ីរបស់អ្នកទាំងពីរក៏កាក់កបផងដែរ៕