តារាចម្រៀងរ៉េបវ័យក្មេង GMENGz ត្រូវបានអ្នកលេងបណ្តាញសង្គមម្នាក់ខម្មិនថា លោកជាតារារ៉េបមានចរិតពាលដោយសារតែមានទឹកមុខឌឺពេក។ ឃើញមានការខម្មិន ដាក់ខ្លួនបែបនេះ GMENGz បានឆ្លើយតបដោយខ្លី។

GMENGz គឺជាតារាចម្រៀងរ៉េបជំនាន់ក្រោយម្នាក់ដែលកើតចេញពីអតីតបេក្ខជនប្រលងចម្រៀងរ៉េបហើយបច្ចុប្បន្ននេះកំពុងមានសន្ទុះគាំទ្រគួរឱ្យកត់សម្គាល់ពីសំណាកមិត្តយុវវ័យ។ ទោះបីជាមិនទទួលជ័យជម្នះក្នុងការប្រកួតក្តីប៉ុន្តែបទចម្រៀងជាច្រើនបទរបស់ GMENGz មានការគាំទ្រនិងទទួលបានឱកាសការងារជាច្រើន។
ស្របពេលអាជីពសិល្បៈរបស់ខ្លួនកំពុងតែរីកចម្រើនទៅមុខ GMENGz ក៏បានបង្ហាញ សកម្មភាពថ្មីៗជាមួយនឹងស្ទីលម៉ូតសក់ថ្មី រួមទាំងការប្តូរពណ៌សក់ជាដើម។ ទោះយ៉ាងណាសកម្មភាពរបស់ GMENGz ផ្សាភ្ជាប់ជាមួយនឹងអ្នកគាំទ្រដូចជាលេង នៅលើបណ្តាញសង្គមទិកតុក បែរជាមានអ្នកវាយតម្លៃថា GMENGz ជាតារាចម្រៀងរ៉េបមានចរិតពាលដោយសារតែមានទឹកមុខឌឺពេក។
នៅយប់ថ្ងៃទី៣០ មិថុនា គណនីបណ្តាញសង្គមផ្ទាល់ខ្លួនរបស់ GMENGz បានបង្ហោះរូបមួយសន្លឹកជាមួយនឹងសម្តីរិះគន់ពីអ្នកលេងបណ្តាញសង្គម។ គណនីបណ្តាញសង្គមនោះបានខម្មិនដាក់ GMENGz ថា «មិនដឹងជាស្អីទេ អាក្មេងពាល» គណនីដែលខម្មិននោះក៏បានបញ្ជាក់ថា GMENGz ជាអ្នករ៉េប ហើយមានទឹកមុខឌឺពេក។ ក្លាយជាតារារ៉េបមានចរិតពាលព្រោះតែទឹកមុខឌឺនេះ GMENGz បានឆ្លើយតបវិញដោយខ្លីថា «មុខឌឺពេក ខុសដែរមែន?»។ ម្ចាស់បទ«ស្ទាវជ័រ» បានបន្ថែមក្នុងផ្នែកបញ្ចេញមតិយោបល់ថា «ឱ្យធ្វើមុខម៉េច?»។
គួរបញ្ជាក់ផងដែរថា បទចម្រៀងល្បីៗរបស់ GMENGz ដែលសាងប្រជាប្រិយភាពរបស់ខ្លួនមានដូចជា «កុំច្រឡំ» , «PEM PEM»
«អាតួ » ,«ATTENTION» , «អាចទេ» «Old money » និងបទ «ស្ទាវជ័រ» ជាដើម៕
 
		 
	









