តារាសម្ដែងចិន Meng Ziyi ថ្មីៗនេះបានលាតត្រដាងក្នុងកម្មវិធី Ifeng Talk ថានាងធ្លាប់ត្រូវបានគេច្រានចោលក្នុងការសម្តែងដោយហេតុផលសាមញ្ញតែហួសចិត្តបន្តិចដោយបានលើកឡើងថានាងស្អាតពេក។
.png)
Meng Ziyi តារាសម្តែងចិនដែលធ្លាប់មកថតនៅប្រទេសកម្ពុជាកាលពីកន្លងមកនេះបានសាងភាពល្បីល្បាញក្នុងរឿងភាគដូចជា «The Untamed (២០១៩), Blossom (២០២៤) និង «The Princess’s Gambit» (២០២៥) ត្រូវប្រឈមមុខនឹងសារព័ត៌មានអវិជ្ជមាន សម្រាប់អាជីពជាច្រើនទសវត្សរ៍របស់នាង។ រូបរាងរបស់នាងគឺជាដាវមុខពីរហើយការ ខិតខំរបស់នាងត្រូវបានគេមើលរំលង។
យ៉ាងណា Ziyi បាននិយាយថាក្នុងអំឡុងពេលកិច្ចសម្ភាសន៍ថ្មីៗនេះរបស់នាង ខណៈនាងបានបាត់បង់តួនាទីដោយសារតែ «ស្អាតពេកហើយមិនស័ក្តិសម» សម្រាប់ការសម្តែងរឿងនោះ។ Meng Ziyi បានបង្ហាញការងឿងឆ្ងល់ថា «ខ្ញុំស្អាត ប៉ុន្តែអ្នកអាចនិយាយថាខ្ញុំមិនស័ក្តិសម សម្រាប់តួនាទី ឬថាខ្ញុំមិនអាចអនុវត្តវា នៅដំណាក់កាលនេះ ឬថាអ្នកចង់បានអ្នកពេញនិយមជាង។ ខ្ញុំនឹងទទួលយកវា! ប៉ុន្តែនិយាយថាខ្ញុំមិនអាចសម្តែងបានព្រោះខ្ញុំស្អាតពេក? ដែលធ្វើឱ្យខ្ញុំចោទសួរ -តើវាខុសទេដែលស្អាត?»។ នាងបានបន្ថែមថា «ស្អាតមិនគួរមានបាប!» ។
ក្រោយពីការចែករំលែករបស់ Meng Ziyi ក្នុងកម្មវិធីវីដេអូរបស់នាងត្រូវបានចែកចាយ បន្តលើអ៊ីនធឺណិតព្រោងព្រាត។អ្នកនិយមលេងអ៊ីនធឺណិតមួយចំនួនបានគាំទ្រនាង អ្នកខ្លះទៀត គិតថាវាគ្រាន់តែជាវិធីគួរសមក្នុងការបដិសេធនាង។
បច្ចុប្បន្ន Meng Ziyi ឈានចូលអាយុ៣០ឆ្នាំ ហើយ បានប្រឡូកអាជីពសិល្បៈ១០ឆ្នាំមក។ តួឯកស្រីរូបនេះកំពុងរីកចម្រើនជាបន្តបន្ទាប់ក្នុងអាជីពសម្តែងរបស់នាង៕










