តារាសម្តែង អ៊ឹងហាវ និង មាលា បានចាប់ដៃគូគ្នាជាលើកដំបូងក្នុងវិស័យភាពយន្តខ្មែរដែលកំពុងមានការចាក់បញ្ចាំងក្នុងរោងកុន។ យ៉ាងណាមិញ សកម្មភាពក្រៅឆាករបស់អ្នកទាំងពីរនៅពេលថតរឿងជាមួយគ្នាកំពុងត្រូវបានអ្នកគាំទ្រយកកចិត្តទុកដាក់ជាពិសេសគឺការញុំាម្ជូរត្រលឹងតឹងមួយពីរនាក់។
កាលពីថ្ងៃទី១៩ តារាសម្តែង អ៊ឹងហាវ បានបង្ហោះវីដេអូខ្លីមួយនៅលើបណ្តាញសង្គម ដែលលោកកំពុងស្ថិតនៅជាមួយនឹងតារាស្រី មាលា ។ អ៊ឹងហាវ បានយកផ្លែត្រលឹងតឹងដ៏ធំមួយនិងបានបញ្ចុកទៅកាន់ មាលា ដោយផ្ទាល់។ ក្រោយមកផ្លែត្រលឹងតឹងដដែលដែលមាលាបានភ្លក់រសជាតិរួចហើយ ស្រាប់តែ អ៊ឹង ហាវ បានជ្រលក់ជាមួយនឹងអំបិលម្តងទៀតហើយលោកក៏បានញុំា។ នៅក្នុងវីដេអូខ្លីនេះអ្នកគាំទ្រក៏បានឮ មាលា និយាយជាភាសាខ្មែរពាក្យមួយចំនួនកាន់តែស្ទាត់ជាងមុនផងដែរ។
ទំនាក់ទំនងរវាងប្រុសសង្ហានិងស្រីស្អាតនេះបានជំរុញឱ្យអ្នកគាំទ្រជាច្រើនចាប់អារម្មណ៍មិនថាជាមតិយោបល់នៅលើបណ្តាញសង្គមហ្វេកប៊ុកឬទិកតុកនោះទេ។ អ្នកគាំទ្របានបញ្ចេញមតិថា « Cuteម៉េស សុទ្ធតែញ៊ាំមួយផ្លែ2នាក់, អួយទង្វើអ្វីនឹងបងញុំាមួយពីរនាក់, ហេតុតែគេញុំាមួយពីរនាក់ , ញុំាដែលមាត់គ្នាទៀត…»។
ជាមួយនឹងមតិយោបល់ចំពោះសកម្មភាព អ៊ឹង ហាវ និងមាលា ញុំាផ្លែត្រលឹងតឹងមួយពីរនាក់នេះ អ្នកគាំទ្រមួយចំនួនក៏ជំរុញឱ្យអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាផងដែរព្រោះពួកគេគឺស្រស់ស្អាតនិងសង្ហាទាំងទ្វេ។
គួរបញ្ជាក់ផងដែរថា ដេវិដ អ៊ឹងហាវ គឺជាតារាខ្មែរម្នាក់ដែលមានឱកាសសម្តែងក្នុងរឿងរបស់ប្រទេសសិង្ហបុរី។ ក្រៅពីអាជីពជាតារាសម្តែង អ៊ឹង ហាវ ក៏ចាប់អាជីពលើវិស័យចម្រៀងដូចគ្នា ហើយ មាលា ក៏ធ្លាប់ថតវីដេអូចម្រៀងជាមួយនឹង អ៊ឹង ហាវ ផងដែរក្រៅពីសម្តែងកុនជាមួយគ្នា៕










