ប្រទេសថៃ ៖ សារព័ត៌មានថៃ MGR Online រាយការណ៍ថា ហ្វេសប៊ុកផេកការទូត និងកងទ័ពថៃឈ្មោះ «Military & Diplomacy» បានបង្ហាញពីគោលជំហរពាក់ព័ន្ធនឹងទំនាក់ទំនងកម្ពុជា-ថៃថា ថៃពុំគួរបើកព្រំដែនដូចដើមទេ បើកម្ពុជាពុំដកពាក្យបណ្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ហើយងាកមកចរចាទ្វេភាគី ។ ហ្វេសប៊ុកផេកនេះក៏បានសួរពីគោលជំហររដ្ឋាភិបាលថៃហាក់កាត់បន្ថយលក្ខខណ្ឌដាក់សម្ពាធលើកម្ពុជាត្រឹមការដកកងទ័ព និងគួរជំរុញឱ្យកម្ពុជាចរចាទ្វេភាគីដើម្បីបញ្ចប់ស្ថានការណ៍តានតឹង ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiX_rW0ueAVMFjQvwgLOqhjt7tB-sk9JzroIZRD1t6xux7wUYsBxmfqKHtiW2ZcEqKPpfCbXWw8M-cvMfvV-KHTDgo2i6YBWj0WBEK_HMvH-UbeI3c0utOhiNYdn6hP8M4i3qgdgT6QQHh5Fj3-PJPYgCFFaXD47qs4mdli_EfMXA7oOkn6M-acGFOesAA8/s1280/509599206_1145481650953789_460279524465058653_n.jpg

កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៥ ហ្វេសប៊ុកផេក «ការទូត និងកងទ័ពថៃ» បានបង្ហោះសារថា ថៃពុំគួរបើកព្រំដែនដូចដើមទេ រហូតដល់កម្ពុជាដកពាក្យបណ្តឹងនៅតុលាការយុត្តិធម៌អន្តរជាតិ (ICJ) និងងាកមកចរចាទ្វេភាគីជាមួយថៃប៉ុណ្ណោះ ។ អ្វីគួរឱ្យបារម្ភខ្លាំងជាងការបែកធ្លាយកិច្ចសន្ទនារបស់នាយករដ្ឋមន្ត្រីថៃ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ គឺជាច្រើនថ្ងៃមកនេះ រដ្ឋាភិបាលថៃហាក់កាត់បន្ថយលក្ខខណ្ឌរបស់ខ្លួន បើកម្ពុជាយល់ព្រមដកកងទ័ព ឬកែសម្រួលកងកម្លាំង គឺថៃនឹងបើកព្រំដែនដូចមុនឡើងវិញ មានន័យថា រដ្ឋាភិបាលថៃចង់ឱ្យកម្ពុជាដកកងទ័ព គឺគ្រប់គ្រាន់ហើយដើម្បីឱ្យទំនាក់ទំនងកម្ពុជា-ថៃត្រឡប់មកធម្មតាវិញ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiTHj1kTSJ-0TJqj3BlLy3eqIpVXUPIxYpJ-2IqCEdOtuEKFn4nnSzxI26HOwIatEPKKvo_54V10FQjmr82dxH9APGLdmmUb3S6z0IVvqk1g8t1F94QvuDhxBK2IcU8v-uTiAfxbOqdwNToji5mr9ANLebpXNwgUiwQ86DcuiHY2oje7pOgGk9gM3_sohwr/s2048/498276244_1125278356294136_994071727868693409_n.jpg
ខ្លឹមសារការបង្ហោះរបស់ហ្វេសប៊ុកផេកនេះបញ្ជាក់ថា បើក្រឡេកទៅមើលពេលកងទ័ពថៃប្រកាសច្បាប់អាជ្ញាសឹកនៅព្រំដែន គឺលក្ខខណ្ឌរបស់ថៃមិនត្រឹមតែឱ្យកម្ពុជាដកកងទ័ពប៉ុណ្ណោះទេ ប៉ុន្តែឱ្យកម្ពុជាចរចាទ្វេភាគីជាមួយថៃផងដែរ ។ រីឯការដកកងទ័ពមានភាពសំខាន់បន្ទាប់បន្សំប៉ុណ្ណោះ ហើយថៃដើរតាមក្រោយកម្ពុជារឿងនយោបាយ ។ ហេតុនេះ ការដកពាក្យបណ្តឹងនៅតុលាការ ICJ និងការចរចាទ្វេភាគីមានសារៈសំខាន់ណាស់សម្រាប់ថៃ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhUgx92KV1q-CK57ah2bgP5vgkVkqp2-TH7jnpGQ-8NtiO_CpIjGj0oW5vja-ybfH8F1p6G_vkL8yv8AuOuIj1Geqkp0erNr-3fqNVTPma9sG3lcDp3LhRjxSIcsqdMILyLRl0bPJqG7bc3y67kJlIFQtXMF5WNgYix4Olos84XQcQO9U-zUzlleSV0Bbzx/s1280/509286116_1145481680953786_7919676783453364722_n.jpg
ហ្វេសប៊ុកផេក «ការទូត និងកងទ័ពថៃ» ចោទប្រកាន់ថា កម្ពុជាពុំព្រមចរចាទ្វេភាគីដោះស្រាយបញ្ហាព្រំដែនជាមួយថៃ ប៉ុន្តែបានអនុវត្តគ្រប់វិធីដើម្បីឱ្យការចរចាទ្វេភាគីបរាជ័យ ដូចជា ៖ កិច្ចប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) កម្ពុជា-ថៃ បានបញ្ចប់ កម្ពុជាក៏ចេញសេចក្តីថ្លែងការណ៍តែម្ខាង និងពុំចូលរួមប្រជុំគណៈកម្មការព្រំដែនតំបន់ (RBC) ហើយកម្ពុជាបានដាក់ពាក្យបណ្តឹងទៅតុលាការ ICJ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRSt09hnRDa8JZMA6lpOPnmBjnUMbfX9DhkB6_ls2RnaQGtvBfnUiH3NZ5TScdFnzzuEiJiHaxmECe7Hh9n4gqPC2DlRucp69icIFTu5XkaVZ_RmrjN4nzDkDL_l1MhTGabZmdbzAeQu4Q_poZKPoosV6JlyLgeDLU7YN1avfTCkJtoZHUkxW_y4EqxyjP/s1280/509420760_1324009369287785_496486320121081626_n.jpg
ក្នុងស្ថានការណ៍បែបនេះ ថៃអាចដាក់សម្ពាធលើកម្ពុជាបាន បើពុំចង់ធ្វើសង្គ្រាមនាំឱ្យខាតបង់ គឺថៃត្រូវតែឱ្យកងទ័ពកំណត់វិធានការបើក-បិទច្រកព្រំដែនកម្ពុជា-ថៃ ។ រដ្ឋាភិបាលថៃពុំគួរកាត់បន្ថយលក្ខខណ្ឌការបើកព្រំដែនត្រឹមដកកងទ័ពទេ ប៉ុន្តែរដ្ឋាភិបាលថៃគួរកំណត់វិធានការបន្ថែមដើម្បីដាក់សម្ពាធកម្ពុជា រហូតដល់កម្ពុជាឈប់លេងហ្គេមនយោបាយ និងងាកមកចរចាទ្វេភាគីជាមួយថៃ ។ ដូច្នេះ ដរាបណាកម្ពុជាពុំចរចាទ្វេភាគីជាមួយថៃ គឺថៃពុំគួរបើកព្រំដែនដូចមុនដាច់ខាត ។ នេះបើតាមខ្លឹមសារក្នុងហ្វេសប៊ុកផេក «ការទូត និងកងទ័ពថៃ» ៕