Zhao Liying កំពុងក្លាយជាប្រធានបទពិភាក្សាក្នុងចំណោមទស្សនិកជនចិនទៅលើ ភាពយន្ត «What a Wonderful World» ហើយត្រូវបានចាត់ទុកថាជាគម្រោងដែល មិនអាចបំភ្លេចបានក្នុងអាជីពរបស់តារាស្រីរូបនេះ។ទស្សនិកជនចិនបានបញ្ចេញមតិចម្រុះខណៈអ្នកមួយចំនួនបានសើចចំអកតារាស្រីរូបនេះដោយសារចំនួនអ្នកទស្សនាទាប។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj1zyqJNQBefE_fKftl03PknbbEi0-qYeHWm9EwupKwndKkGHKJrvX_9KLE0jugm6dX-jEt0ZFEeJQxvtMhVpc7ohbwgSKH9sUZ3q3RXtDZVZVK7jerpPEyr9PubAmoGEcJvHDHzs4ra9ndXi7wpDCi-JPYyDITIZK0wFhtYJ1xTtyskQZCTz4kL25Zz5g9/s1620/image_2025-06-17_15-56-40.png
យោងតាមប្រព័ន្ធផ្សព្វផ្សាយរបស់ចិន នៅក្នុងតារាងស្ថិតិរបស់តារាស្រីដែលមានចំនួនមើល ជាមធ្យមទាបបំផុតពីឆ្នាំ ២០២៣ ដល់ឆ្នាំ ២០២៥ រាប់ត្រឹមភាគទីមួយប៉ុណ្ណោះ ពោលគឺ តួឯកស្រី Zhao Liying បានបើកសករាជនៃការធ្លាក់ចុះដែលមិនធ្លាប់មានពីមុនមក សម្រាប់តារាកំពូលរបស់ចិន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgiXeK7g8LGq7nVlgAZ1PvKGN6LzWxEA_TWfOhc2PBT0Asw9uE_JCcSFaOoIgnsYqWy3Z1986WgogbRJAvNtubabqw4RSsr7uGBEUZHhhwmZdA6PVd45-B_kvgXPgSC2q2rqtumFrSkwGjhBMRVv8Rh3poJZ6HZtTuJdyqXodoVq3fn2HJanEIQrHHUYBO-/s2048/image_2025-06-17_15-56-42.png

ជាមួយនឹងការទស្សនាជាមធ្យម ៨.៨៦ លាននៃ «What a Wonderful World» Zhao Liying កំពុងបាត់បង់កេរ្តិ៍ឈ្មោះយ៉ាងច្រើន។មុននោះនាងធ្លាប់បដិសេធមិនព្រមសម្តែងក្នុងរឿង «Princess Agents 2» ចំនួន៥ដងដែរ ព្រោះនាងចង់ប្តូរទៅសម្តែងរឿងផ្សេង។ នៅពេលនោះ កេរ្តិ៍ឈ្មោះរបស់នាងគឺស្ថិតនៅកំពូលនៃអាជីពរបស់នាង។ ផលិតករ ភាពយន្តជាច្រើនដែលចង់បានតារាស្រីរូបនេះត្រូវចំណាយប្រាក់សន្ធឹកសន្ធាប់ ជាងតារាដទៃទៀតក៏ដោយ។ទោះជាយ៉ាងណាក៏ដោយជាមួយនឹងអ្វីដែលនាងបានបង្ហាញ Zhao Liying កំពុងតែ «ធ្លាក់ពីលើសេះ» នៅក្នុងអាជីពរបស់នាង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg70EdLIovcW0abN_kaZ9GYx41WnaBNxG3QXIfx04fCg0wDvtBy8ACthFFppaf9anx7eMcWfgJew7WMpAU4aj22IBWr0CyhW1HaA9okzSYzE07W43ZP2A2OHR9X7gczvvXMdd-Ct15jJSgPqE_MGDjDZKMPVIrzeRiEKUJi9VGUvADpMMWeGYxq1Jq2dG35/s1620/image_2025-06-17_15-56-38.png

ក្នុងរឿង «What a Wonderful World» ការសម្ដែងរបស់ Zhao Liying ត្រូវបានគេសរសើរក្នុងឈុតជាច្រើន។ ទោះជាយ៉ាងណា ភាពយន្តទាំងមូលមិនបានទទួលលទ្ធផលល្អដោយហេតុផលជាច្រើន។ ដូច្នោះហើយខ្សែភាពយន្តនេះ បានបើកដំណើរការនៅថ្ងៃដំបូង ដែលមានអ្នកចូលមើលត្រឹមតែ ៤ លានដង និងមានចំណែកទីផ្សារ ២%។ សន្ទស្សន៍ ប្រព័ន្ធផ្សព្វផ្សាយរបស់ខ្សែភាពយន្តនេះក៏មិនខ្ពស់ដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiRPwuBmocX_WkJF9VFZOi92D83SPCX57jIyj8VPkFOhDnbbBHutpeNkHmb8KA8SOi1HMYk2h6uNu3yy83fgvwpHywCzERc1fT9PF9f2StJmXtQZ7cJQOLlsyXB4YJRB_hOq6sKlKw8uL55iPR32xKQoi5nYIhz4CskgUpjiSQCRjf6wZGTHWVSPnBXCt1d/s1600/image_2025-06-17_15-56-48.png
ហេតុផលមួយផ្នែកគឺថាគម្រោង «What a Wonderful World» មិនមែនជាប្រធានបទ ដែលអាចចូលបានយ៉ាងងាយស្រួលសម្រាប់ទស្សនិកជនភាគច្រើននោះទេ។ ខ្សែភាពយន្ត នេះស្វែងយល់ពីរឿងរ៉ាវរបស់មនុស្សដែលមានជំងឺវិកលចរិតដោយបង្កើតបុគ្គលិកលក្ខណៈ៧ ផ្សេងគ្នានៅក្នុងខ្លួន។ នេះជាប្រធានបទគួរឱ្យចាប់អារម្មណ៍ ប៉ុន្តែពិបាកក្នុងការអភិវឌ្ឍ ហើយមិនទាក់ទាញអ្នកទស្សនា។ ទន្ទឹមនឹងនោះ ការអភិវឌ្ឍន៍ស្គ្រីបរបស់ភាពយន្ត មិនស្ថិតស្ថេរ ឈុតជាច្រើនមិនត្រូវបានពន្យល់ច្បាស់លាស់បង្កើតអារម្មណ៍មិនសប្បាយ ចិត្តសម្រាប់អ្នកទស្សនា។ ក្នុងនោះរឿងអាស្រូវរបស់ Zhao Liying បានធ្វើឱ្យនាងបាត់បង់ពិន្ទុហើយទស្សនិកជនងាកចេញ៕