នៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ វេលាម៉ោង ២:០០នាទីរសៀល ភាគីគយថៃប្រចាំខេត្តច័ន្ទបុរី ប្រទេសថៃ បានសុំជួបសមត្ថកិច្ចភាគីកម្ពុជា នៅចំនុចស្ពានព្រំដែន។

ភាគីថៃ បានស្នើសុំកម្ពុជា២ចំណុច ដោយក្នុងនោះរួមមាន៖

ទី១-ភាគីថៃបានស្នើសុំអោយភាគីកម្ពុជា នាំបន្លែ និងផ្លែឈើចូលមកប្រទេសកម្ពុជាដូចមុន ព្រោះបន្លែ និងផ្លែវាងាយឆាប់ខូច។

ទី២-ភាគីកម្ពុជា បានឆ្លើយតបទៅភាគីថៃវិញថា បើភាគីថៃបើកដំណើរដូចមុនវិញ(ចាប់ពីម៉ោង៦៖០០នាទីព្រឹក ដល់ម៉ោង១០៖០០នាទីយប់) ភាគីកម្ពុជានឹងបើកអោយនាំចូលបន្លែ ផ្លែឈើធម្មតាវិញ។

គួរបញ្ជាក់ថា កម្ពុជា បានបិទច្រកទ្វារព្រំដែនទាំងអស់ ជាប់ប្រទេសថៃ ដោយមិនអនុញ្ញាតឱ្យមានការនាំចូលផ្លែឈើ និងបន្លែ ដើម្បីជាការឆ្លើយតប ដែលថៃបានរំលោភបំពានច្បាប់ស្តីពីការគ្រប់គ្រងច្រកព្រំដែន៕