រាជធានីភ្នំពេញ ៖ ក្រោយពីមានការចែករំលែកគ្នាជាបន្តបន្ទាប់ អំពីសម្លេងដែលគេអះអាងថាជាការសន្ទនារវាងសម្ដេចតេជោ និងនាយករដ្ឋមន្រ្តីថៃ ពេលនេះសម្ដេចបានចេញមកបកស្រាយហើយថាវាគឺជាការពិត ខណៈលោកក៏បានបញ្ជាក់ពីមូលហេតុដែលមានការថតសម្លេងនោះទុក និងមូលហេតុដែលសម្លេងនេះបានបែ.កធ្លាយចេញមកក្រៅផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgAF5Xbd00tfVEdPHhcHuurwbkffFgsvBkqSfC0xJJdw7l4r6Yr_q0fJ2Mks9N7viUCWX45pGEdmQL27_1RclS3exeagVJE2eP5yNaxPxNUhAbXbCjK34tDvyS10DD5OEDGiGOX3xEMKbPWXIqsOwgwnfOJmHMdjxxauJCzVOwqg0nRAq-9eCFTrXHZEHwU/s2000/image_2025-06-18_14-12-57%20(2).png
តាមរយៈការបង្ហោះសារនៅលើទំព័រហ្វេសប៊ុកផ្លូវការ សម្តេចតេជោ ហ៊ុន សែន បានធ្វើការបកស្រាយថា៖ កាលពីល្ងាចថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៥ ខ្ញុំពិតជាបានសន្ទនាតាមទូរស័ព្ទជាមួយនាយករដ្ឋមន្រ្តីថៃ រយៈពេល១៧៖០៦នាទី ដោយមានលោក ឃ្លាំង ហួត ជាអ្នកបកប្រែ ហើយជាទម្លាប់ដើម្បីកិច្ចការទាំងឡាយមិនបានគេបំភាន់ ឬបន្លំ ចាំបាច់ត្រូវការថតសម្លេង និងដើម្បីតម្លាភាពជាមួយផ្ទៃក្នុងរបស់កម្ពុជាផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi8_wYCzMitdJJ0vsoZ6iPkxjoOJL5qEomd4MltBfW-JyvTH7JjKJbgotQApHzYRYX0zluuH0YWWu6FS9NRdlNy3MscbfDi7IpY8KT-ycquVEdNg2QonJzN0f4TotrIRvvNMml9QsoYuwVKtQFe1Zpp4KCbWvUCRiO74rhpX_DimJho-3PfNLDYNKb0oTpM/s990/image_2025-06-18_14-12-57.png
សម្ដេចបានបញ្ជាក់ថា សំឡេងសន្ទនាគ្នារវាងលោក និងនាយករដ្ឋមន្រ្តីថៃ ត្រូវបានផ្ញើទៅកាន់គណៈអចិន្រ្តៃយ៍គណបក្ស ក្រុមការងារព្រឹទ្ធសភា ក្រុមការងារសភា ក្រុមការងារទទួលបន្ទុកកិច្ចការបរទេស ក្រុមការងារឃោសនាអប់រំ ក្រុមការងារព្រំដែន និងកងកម្លាំងប្រដាប់អាវុធ ដែលមានចំនួនមនុស្សដឹងលឺសរុបប្រហាក់ប្រហែល ៨០នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgeT3R3STS0DI_EqlqC0BT6oC1oAkcAewWtBik6pN5PvoW1oaJWhckahJL4tLwrfEF0b5vWbH9-b7fxdRAz0ue2snNFtT9QO8WNRFVQLbjQmo2L3fnuyHgyKddbUBShZ8GpcKQfOt0lJ5y1T9EkoYeIIvG1XDEH0j4oP3Awob6puz3Dd4PNIT5FRgC69cf3/s1280/photo_2025-06-18_13-55-28.jpg

ក្នុងន័យនេះ សម្ដេចតេជោបានគូសបញ្ចាក់ថា ៖ នៅក្នុងនោះប្រហែលអាចមាននរណាម្នាក់ ដែលមិនពេញចិត្តនឹងនាយករដ្ឋមន្រ្តីថៃ ព្រោះក្រោយនិយាយគ្នាជាមួយខ្ញុំប៉ុន្មានម៉ោង ក្រោយមកបែរជាមេដឹកនាំថៃចេញមក ចោ.ទមេដឹកនាំកម្ពុជាថា ធ្វើនយោបាយអត់វិជ្ជាជីវៈ (Unprofessional) ធ្វើនយោបាយតាម Facebook ដែលនេះបង្ហាញពីទង្វើ ដែលនិយាយផ្សេង ធ្វើផ្សឹង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiKhdMR_gQY0c4B1daNExVd_AMaSoo7RVACtpd3HRVrEvhOZdeTil09G3QH0InmXUXY6ElItkPy7j3lxGR6jDt8yfIQ0Hqywlg2z_JZCmeO5yazQMMTJFBJZHuDw0I7mT_7AckCJRC0Z_EbJ2YdNCC-pfgWhX656fi0dqIn7Lvi_Ft2Q9ck3c9SvyeE60T3/s1200/image_2025-06-18_14-12-56.png

លោកបានសង្កត់ធ្ងន់ថា ៖ ទាក់ទងសារសំឡេងបែកធ្លាយនេះ ខ្ញុំឃើញគេបង្ហោះតែជាង៩នាទីប៉ុណ្ណោះ ដូច្នេះបើសិនភាគីថៃចង់បាន ខ្ញុំនឹងបញ្ជូលចេញទាំងស្រុងតែម្តងដែលមានរយៈពេល ១៧:០៦នាទី៕