អាជ្ញាធរចិនបានអនុវត្តយុទ្ធនាការបរិស្ថានដ៏ធំបំផុតមួយ ដោយសម្អាតសំរាមដែលជាប់នៅក្នុងរូងភ្នំ និងរូងថ្មតូចៗជាច្រើនតោននៅភ្នំ Tianzi ដែលជាចំណុចសំខាន់នៃឧទ្យានជាតិ Zhangjiajie។ តំបន់នេះត្រូវបានអង្គការ UNESCO ចុះបញ្ជីជាបេតិកភណ្ឌពិភពលោក ហើយមានឈ្មោះល្បីថាជា “ភ្នំ Avatar” ដោយសារត្រូវបានគេប្រើជាមូលដ្ឋានសម្រាប់ទីតាំងក្នុងខ្សែភាពយន្ត Avatar ឆ្នាំ ២០០៩។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgoJuz2MaD8bBWhhYCR9ScN7KQddugIf5RWXRI4jchapr1s36EABINMVIpPDxl97bGja7A6S0EGcJ_HM38cZGJxecvTMnbllLRqvTkayxio_7p1TFV-aSzTr4MmoxQtCAExJRbfpEJJDB2PCL6jeDGe9rK58F3RlqTr7xQKibV6YUK6slrUIOtuZe158_ZP/s1280/photo_2025-06-11_11-54-43.jpg
ក្នុងរយ:ពេលជាច្រើនទសវត្សរ៍មកនេះ មានភ្ញៀវទេសចររាប់លាននាក់បានចូលទស្សនាភ្នំនេះ។ ប៉ុន្តែការធូរលុងនៃគោលការណ៍គ្រប់គ្រងសំរាមបាននាំឲ្យសំណល់ដូចជា ដបផ្លាស្ទិច ប្រអប់អាហារ និងសំណល់សម្ភារៈមិនរលាយផ្សេងៗ កកកុញក្នុងរូងភ្នំ និងជ្រោះជ្រៅជាច្រើន។ អាជ្ញាធរខេត្ត Hunan បានជម្រះបញ្ហានេះដោយចាប់ផ្ដើមយុទ្ធនាការដែលប្រើរយៈពេលជាច្រើនខែចាប់តាំងពីក្នុងឆ្នាំ ២០២៤ ហើយបានបញ្ចប់នៅដើមឆ្នាំ ២០២៥។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjwN2-rpVePoHBwNlHtHelra0pwz47Y931LhZzAbJI8ArfzV0CxWUOPuLJl6xUC9z5e6W8SWQPlklwjWvT9UBeexMn0pNV3DYQnpO403aYseLild8ni4UNFJiLxyMOf1MrB_9TdtGb7B14gQcgg3J78ieM6sKrNTqf22nS9TLQ_hdi5642yfK50Oxw1dXMb/s800/image_2025-06-12_10-08-10.png
ប្រតិបត្តិការនៃការសម្អាតនេះ បានរៀបចំ និងការសហការរវាងរដ្ឋាភិបាល មណ្ឌលអភិរក្ស និងក្រុមស្ម័គ្រចិត្តក្នុងស្រុក និងអន្តរជាតិ។ ប៉ុន្តែតំបន់មួយចំនួនមិនអាចចូលដល់បានទេ លើកលែងតែប្រើខ្សែជំនួយ និងឧបករណ៍សម្អាតពិសេស ដើម្បីយកសំណល់ដែលជាប់នៅក្នុងច្រកភ្នំតូចៗ និងរូងភ្នំបាន។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgF_-huNkk0UdQCsSqHT4IOWIDbiaP5qjxagJz-eIIu6hFerTrdVcdzQS8089pzWRyWKKoyIa1_WvgtZdN9XSdTMfOC2eQPtYAn10_W81jAERtXtnLOHbGt3SsWunnB4kBzqyjgpfENtsZwI0j2Q43zoXP59Y33ORCwHwSwXRxm1x44jxKn324Zd0boHax5/s1200/photo_2025-06-11_11-54-42.jpg

រូងភ្នំជាច្រើននៅក្នុងតំបន់នេះមានអាយុកាលរាប់រយឆ្នាំមកហើយ ហើយសម្រាប់អ្នកអភិរក្ស វាជាប្រភពវប្បធម៌ និងប្រវត្តិសាស្ត្រដែលមិនអាចជំនួសបាន។ ការបំពុលដ៏សម្បូរបែបនេះបានជះឥទ្ធិពលទៅលើប្រព័ន្ធអេកូឡូស៊ីក្រោមដី ដូចជា កំណើនសារធាតុគីមី និងការប៉ះពាល់ដល់ប្រភពទឹកធម្មជាតិ។ អ្នកជំនាញបានព្រមានថា ប្រសិនបើគ្មានការអន្តរាគមន៍នោះទេ តំបន់នេះនឹងមានហានិភ័យរលាយផ្ទាំងថ្ម និងបាត់បង់សម្បត្តិប្រវត្តិសាស្ត្រទាំងមូល។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVaCIMybXJV7ZeedHG6MoX0H6TgHiSXDiaso6I1P6kKyhH58dADW418pTO5KG31hCPBD-p-T5qTU4jN9k-byT_mPhSrJ57c4lJTCfL4UzLLJKOqidS0nfWEoe1kM81Ixe4fhWtvjCKJt5oZBtNZVbsXHr-ACevUtaUFFUPiQn4tcojo79bUgqwTtLHzboY/s1920/image_2025-06-12_10-08-33.png

ជាការឆ្លើយតប អាជ្ញាធរចិនបានសម្រេចបង្កើនវិធានការទប់ស្កាត់សំណល់ទេសចរណ៍ជាថ្មី ដោយចេញបទប្បញ្ញត្តិហាមចោលសំរាម បង្កើនការឃ្លាំមើល និងបង្កើតកម្មវិធីអប់រំទៅកាន់ភ្ញៀវទេសចរណដែលមកទស្សនា។ អ្នកតំណាងអាជ្ញាធរបាននិយាយថា គោលបំណងនេះមិនមែនត្រឹមតែសម្អាតរម្មណីយដ្ឋានដ៏ស្រស់ស្អាតនេះប៉ុណ្ណោះទេ ប៉ុន្តែជាការបង្កើតទំនួលខុសត្រូវសង្គម និងការយល់ដឹងអំពីការអភិរក្សជាប្រព័ន្ធ។ លើសពីនេះសហគមន៍មូលដ្ឋានបានស្នើឱ្យអាជ្ញាធរជួយជំរុញការអភិវឌ្ឍទេសចរណ៍ចីរភាព ដូចជា បង្ហាញទស្សនកិច្ចអភិរក្ស ឬបង្កើតប្រព័ន្ធតាមដានសំណល់ដែលមានស្រាប់ និងសកម្មភាព ចេញ-ចូលក្នុងតំបន់ដ៏ចម្រូងចម្រាសនេះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj7smDjYbcn-kmb9m4x7Em75xqgfjcttNIPKYcufDI7ZijENMDA2qxjo5aMGc_MI9uIOKhK1DAoUYf8cpnxNnc2CAEu3NY52oA4K6Pg2k00MlxiCK2ass_6INzbHHlP7Fgij2bcccoQJfZ9Km3j8OB7gSELb7hbN0sls-__jT9YhyJAQLnSP4lDZ1s6uVT4/s1280/photo_2025-06-11_11-54-44.jpg

យ៉ាងណាមិញ ការសម្អាតដោយជោគជ័យនៅភ្នំ Tianzi នេះ មិនត្រឹមជាកិច្ចប្រឹងប្រែងបរិស្ថានទេ ប៉ុន្តែជាការសំដែងនូវភាពរួមចំណែករបស់សាធារណៈក្នុងការពារបេតិកភណ្ឌពិភពលោក។ វាបង្ហាញពីតម្រូវការដែលកាន់តែចាំបាច់នៃការគ្រប់គ្រងទេសចរណ៍ដោយការយល់ដឹង និងការទទួលខុសត្រូវសង្គម ដើម្បីធានាថាផលប្រយោជន៍ធម្មជាតិនេះអាចរក្សាបានសម្រាប់ជំនាន់ក្រោយៗ៕