កាលពីថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ មន្ត្រីគយនៅទីក្រុង Mumbai បានចាប់ខ្លួនបុរសជនជាតិឥណ្ឌាម្នាក់ ក្រោយពេលគាត់ព្យាយាមនាំចូលសត្វពស់ដែលមានពិសចំនួន ៤៨ ក្បាល ព្រមទាំងសត្វកម្រផ្សេងទៀតមកក្នុងប្រទេសដោយលាក់វានៅក្នុងវ៉ាលីរបស់គាត់ ចេញពីប្រទេសថៃមកកាន់ទីក្រុង បុមបៃ នៅអាកាសយានដ្ឋានអន្តរជាតិ Chhatrapati Shivaji Maharaj ក្នុងទីក្រុង Mumbai ប្រទេសឥណ្ឌា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiQfd_R-2ck5x6XsQY-KGFFXSwTMXc4qJsbbZdTliwwmvwdQMHyIk3nxlDO0ZrZtvXU0QoVf2684HqRWuEr8FG37ejzAE4s2Ec4G3nOI2xAEO08WThhfrub1p-pEVry_9NARPqnnd2zkzzq5rmKM61Foa5wf4Y4YqRyFCveC3sPKFKY_XUUxV5FNwRFQffX/s1200/photo_2025-06-03_10-36-45%20(2).jpg
ក្នុងសេចក្ដីថ្លែងការណ៍ពីគយក្រុង Mumbai កាលពីថ្ងៃអាទិត្យ បានអះអាងថា សត្វពស់ទាំងនោះភាគច្រើនជាពស់វែក ដែលមានពិសខ្លាំង និងមានប្រភពមកពីប្រទេសឥណ្ឌូនេស៊ី។ ពួកវាត្រូវបានលាក់យ៉ាងហ្មត់ចត់នៅក្នុងធុងប្លាស្ទិកដែលដាក់ក្នុងថង់រទេះដឹកឥវ៉ាន់របស់អ្នកដំណើរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhieCjRbmB3Y1c9uund9uMICOhyphenhyphenGK-az5xrrHWYjBysLDD4o1PEWNN2L0RFiz_olavp4VuLieIhJSBQXbu4R5XqBvuVUdD1STneYv15MBhAMQ36u3KnvnorIb77V0W35cu3SS7ONJFwaMORertiz62A-D0jhdVB1kIoCG9LX9Y95KDrPh5bNLrAq3CtoJ_B/s895/photo_2025-06-03_10-36-45.jpg

បើតាមប្រភព The Times of India ឱ្យដឹងថា ក្រៅពីពស់វែកទាំងនោះ មន្ត្រីក៏បានរកឃើញសត្វព្រៃផ្សេងៗទៀតផងដែរ ដូចជា ពស់ពីងពាងកន្ទុយបី ដែលក៏ជាសត្វមានពិស និងអណ្តើកស្លឹកអាស៊ីចំនួន ៥ ក្បាល។ មន្ត្រីបានបញ្ជាក់ថា សត្វទាំងនេះត្រូវបានចាត់ទុកថាជាសត្វស្ទើរតែផុតពូជ និងត្រូវបានការពារយ៉ាងតឹងរឹងជាមួយនឹងច្បាប់អន្តរជាតិ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiWg8DXKsySNGR8dOOvLV04eOfYQlRdObXqQZmeOGSSmymTBIuEWkZIzpJb7tmAVF7rIcffFMbjbP_P5YQ7FyI_vkGgReUx66w-0DjwwI4yDcw8hST64Z8c8L7s4dbmBkLJ1Qk5htOWpQ5jv4if7sgpxFxciPZJ_DRYnOzeJ9O_Y4RhMv1O42ODvkCAcER1/s1000/photo_2025-06-03_10-36-47.jpg

រូបថតនៃសត្វព្រៃដែលរឹបអូសបានត្រូវបានបង្ហោះនៅលើបណ្ដាញសង្គម ដែលបង្ហាញពស់ពណ៌ខៀវ និងលឿងនៅក្នុងធុង។ ព្រឹត្តិការណ៍នេះបង្ហាញពីការបន្តនៃបញ្ហារត់ពន្ធសត្វព្រៃតាមយន្តហោះ ដែលកំពុងកើនឡើងជារឿយៗនៅឥណ្ឌា។ ក្នុងរយៈពេលកន្លងមកនេះ មន្ត្រីគយឥណ្ឌាបានរឹបអូសសត្វព្រៃ និងឥវ៉ាន់ខុសច្បាប់ជាច្រើនលើក។ ដូចជាកាលពីខែវិច្ឆិកា មានការចាប់ខ្លួនអ្នកដំណើរម្នាក់ដែលនាំសត្វអណ្តើកចំនួន ១២ ក្បាល។ ហើយកាលពីខែមុន គេក៏បានរឹបអូសសត្វកេងកងចំនួន ៤ ក្បាល ព្រមទាំងសត្វស្វា Siamang ចំនួន ៥ ក្បាលផងដែរ ដែលមានដើមកំណើតនៅក្នុងព្រៃនៃប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសថៃ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi0ds0CbAV0b4or-rkPWsinsW8d38tNImijretZfx9LtZOoaJ3ZVsypF1sz_fpYLxP1n16NFjuVZR2VPp1lWaetT1W_VywmFpYRcRT3UAK1n3Qf6Q7SIP6U86xJ53Uq3A1xOe2409Sbpp6Rb2NUUHEK1s4ZamSIl4uvRYDUROmULXxGu1k2L3R3QD3XXSJX/s680/photo_2025-06-03_10-39-49.jpg
ក្នុងឆ្នាំ ២០១៩ សារព័ត៌មាន BBC ក៏បានរាយការណ៍ថា មន្ត្រីគយនៅអាកាសយានដ្ឋាន Chennai បានរឹបអូសសត្វព្រៃច្រើនប្រភេទពីអ្នកដំណើរម្នាក់ ដែលធ្វើដំណើរពីប្រទេសថៃផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEg0YSKWY6FfrxqByaw2dJwzaW3wJCyWw_nbBRC3-iV0GSg8WKQ2I7k-DoBbYgvDxyVY3jHuTkk50NwGxSod4CgKLHnk8REmTpGFirZPxb-J4806ehOL_JYGriEnjJ1e8ahl6ft88ebdLj5JqVxypk3enbmT6Dq6366OuDlC1GDgP4uzoXzhP77F7NCKQ4nW/s1280/photo_2025-06-03_10-36-46.jpg

គួររំលឹកថា ការនាំចូលសត្វព្រៃដោយខុសច្បាប់គឺជាបទល្មើសធ្ងន់ ប៉ុន្តែបច្ចុប្បន្នការរត់ពន្ធប្រភេទនេះកំពុងកើនឡើងជាបន្តបន្តាប់ និងជាបញ្ហាសំខាន់មួយសម្រាប់សន្តិសុខ និងការពារធនធានធម្មជាតិ៕