ការពលីរបស់កងទ័ពខ្មែរម្នាក់ដែលកងទ័ពថៃចូលមកវាយឆ្មក់បានធ្វើឱ្យថ្នាក់ដឹកនាំ ប្រជាជនខ្មែរទូទាំងនគរមានសេចក្តីសោកស្តាយយ៉ាងខ្លាំង។ ជាមួយនឹងការបាត់បង់ និង ការឈ្លានពានរបស់ថៃនេះអ្នកបង្កើតមាតិកាល្បីឈ្មោះ Yuro Mong និង តារាចម្រៀង លាង សុផាឡែន បានលើកឡើងពីចិត្តអង់អាចយ៉ាងគួរឱ្យសរសើរ។.png)
Yuro បានចែករំលែកវីដេអូមួយពីលោកព្រិន្ទបាលឯក សួន រោន ដែលបានបាត់បង់ជីវិត ការពារទឹកដី ដោយបានពោលយ៉ាងដូច្នេះថា «ខ្ញុំបាទឈ្មោះ អ៊ូ មើត ហៅ Yuro បើសិនជា ត្រូវការកងទ័ពបន្ថែមយាមនៅសមរភូមិខ្ញុំសូមស្ម័គ្រចិត្តចូលបម្រើ បើសិនជាត្រូវការ ពិតមែនអាចឆាតមកខ្ញុំផ្ទាល់បាន ខ្ញុំហ៊ាននិយាយ ចេញពីមាត់ខ្ញុំៗហ៊ានធ្វើ»។ .png)
ពាក្យសម្តីរបស់ Yuro បានធ្វើឱ្យមនុស្សជាច្រើនសម្តែងនូវការកោតសរសើរ ប៉ុន្តែក៏មានអ្នក មួយចំនួនបញ្ចេញមតិដែរថា ការចូលរួមមិនមែនចេះតែទៅនោះទេព្រោះតែយើងមិនទាន់ ដឹងផ្នែកប្រើអាវុធក្នុងសមរភូមិ»។

ងាកមកកាន់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាសកញ្ញា  លាង សុផាឡែន វិញក៏បានបង្ហាញចិត្តមោះមុតចង់ធ្វើជាទាហានដូចគ្នាព្រោះក្រៅពីការច្រៀងនាងក៏ចេះកាន់កាំភ្លើង។ ម្ចាស់បទ«បេះដូង១០០» បានចូលទៅខម្មិនលើការបង្ហោះរបស់ សម្តេចតេជោ ហ៊ុន សែន កាលពីយប់ថ្ងៃទី២៨ ឧសភា ថា«សម្តេចពុក នាងខ្ញុំសុំធ្វើទាហានមួយផង ក្រៅពីច្រៀងខ្ញុំក៏ចេះកាន់កាំភ្លើងបានដែរ ខ្ញុំពិតជាស្អប់ពួកវាណាស់ អាចោរសៀមគ្រប់ ជំនាន់»។
គួរបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី២៨ ខែឧសភា ក្រសួងការពារជាតិបានចេញសេចក្តី ប្រកាស ដោយបានបញ្ជាក់ថា ការប៉ះទង្គិចរវាងកងទ័ពកម្ពុជា និងកងទ័ពថៃ ដែលបានកើតឡើងនៅព្រឹកថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅភូមិតេជោមរកត ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រ វិហារ គឺកងទ័ពថៃបានធ្វើការបាញ់ប្រហារមុនមកលើលេណដ្ឋាន ដែលជាទីតាំងឈរជើងរបស់កងទ័ពកម្ពុជា ជាយូរលង់ ណាស់មកហើយ បណ្តាលឱ្យបាត់បង់ជីវិតកងទ័ពយើងម្នាក់៕
		
	









