ប្រទេសឥណ្ឌា ៖ មនុស្សម្នាជាច្រើននៅក្នុងប្រទេសឥណ្ឌា បានតម្រង់ជួរគ្នាត្រៀមចាំលោកអាចារ្យដើម្បីធ្វើពិធីយកផ្លែដូងមកបោ.កលើក្បាលរបស់ពួកគេ។ ការធ្វើរបៀបនេះ ព្រោះគេជឿថានឹងនាំមកនូវសំណាងល្អ សុខភាពល្អ និងទទួលបានភាពជោគជ័យ។
ការយកផ្លែដូងមកបោ.កបំបែ..កលើក្បាលបែបនេះ គឺជាពិធីសាសនាមួយដែលអនុវត្តនៅ ភាគខាងត្បូងនៃប្រទេសឥណ្ឌា ជាពិសេសនៅក្នុង រដ្ឋតាមីលណាឌូ (Tamil Nadu) និង Karnataka ដែលគេមានជំនឿថាធ្វើឡើងដើម្បីបង្ហាញពីការគោរពដ៏ខ្ពង់ខ្ពង់បំផុតដល់អទិទេព និងសុំពរជ័យពីព្រះ។.jpg)
ជាទូទៅពិធីនេះ តែងត្រូវបានប្រាព្ធឡើងនៅក្នុងវត្តនៃសាសនាហិណ្ឌូមួយចំនួនរួមមាន ៖ វត្ត Mahalakshmi នៅ Mettur និងវត្ត Sri Mahalakshmi នៅ Kaveripattinam ដោយអាចារ្យ ឬអ្នកបួសនៅទីនោះយកផ្លែដូងដែលបានសកសំបកខាងក្រៅរួច មកបំបោ..កនឹងក្បាលសាសនិករូបណាដែលចង់ទទួលពរជ័យពីពិធីនេះ។ ការបំបែ.កផ្លែដូង មានន័យសំដៅដល់ការបំបែកអំនួត និងជាការការថ្វាយខ្លួនដល់ព្រះ។ ដូច្នេះជាលទ្ធផល គេនឹងទទួលបាន សុខភាពល្អ និងជោគជ័យត្រឡប់មកវិញ។ 
ដោយឡែក បានយោងតាមការសង្កេតឃើញរបស់គ្រូពេទ្យជំនាញបាននិយាយថា វាមិនទំនងជានឹងផ្ដល់ឲ្យនូវសុខភាពល្អត្រឡប់មកវិញនោះទេ ផ្ទុយទៅវិញវាអាចនឹបង្ករគ្រោះថ្នា..ក់ដល់រាងកាយ ជាពិសេសគឺបរិវេណក្បាល។ គេបានសង្កត់ធ្ងន់ថា ពិធីនេះអាចនាំឲ្យមានបញ្ហា សុខភាពធ្ងន់ធ្ងរ ដូចជា៖ ធ្វើឲ្យខូចខាតឆ្អឹងលលាដ៏ក្បាល, ប៉ះពាល់ដល់ខួរក្បាល, អាចនឹងសន្លប់ ឬកើតមានបញ្ហាឈឺក្បាលរយៈពេលវែង។ ដូច្នេះ អ្នកជំនាញក្នុងសហគមន៍ និងអង្គការសិទ្ធិមនុស្សបានព្យាយាមជូនដំណឹង និងព្រមានពីគ្រោះថ្នា.ក់នានាដែលអាចនឹងកើតមានកំឡុងពេលប្រារព្ធពិធីបុណ្យនេះ។.jpg)
ទោះជាយ៉ាងណា ពិធីនេះនៅតែមានប្រារព្ធធ្វើនៅតាមតំបន់មួយចំនួនដដែល ព្រោះវាជាផ្នែកមួយនៃវប្បធម៌ និងការគោរពបូជាតាមតំបន់។ ប៉ុន្តែគេជ្រើសរើសវិធីសាស្រ្តដែលមានសុវត្ថភាពជាងមុនក្នុងការប្រារព្ធ ដូចជាពុះបំបែ.កផ្លៃដូងឲ្យរួចរាល់ ទើបយកមកឧបកិច្ចធ្វើជាបំបែ..កនៅលើក្បាល ដើម្បីចៀសវាងគ្រោះថ្នា..ក់ជាយថាហេតុ៕










