ប្រិយមិត្តមួយចំនួនជ្រាបហើយថាអ្នកបង្កើតមាតិកាល្បីឈ្មោះក្នុងសង្គមលោក ហេង វាសនា បងប្រុសបង្កើតលោក ហេង វិសាល បានប្រកាសចំណងស្នេហ៍ជាសាធារណៈ ជាមួយគូស្នេហ៍ភេទដូចគ្នាគឺ Fong ។ នាពេលថ្មីៗនេះអ្នកទាំងពីរបានលាតត្រដាងនៅក្នុង កម្មវិធីសម្ភាសន៍មួយដោយបញ្ជាក់ថាខាងក្រុមគ្រួសារមិនជំទាស់ពីទំនាក់ទំនងអ្នកទាំងពីរ ឡើយ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjuW1w7YlHx9QWxGo7InXwyc_NgArHMSYmFpG4_Dh30tl5Jd3-pOeGA10vTLffIHfaLkAKEHFB9rk6JqlW9_zaFz12pqB6L_VtjqgZhOhHuVh1AR6rIOat47z7gGZDzOzrlU-NHvE_RPd9osRIJHx4qZ9ge4Iq7RDoDSQJs9rFpHyyYPF0CNxqJ-MZjrZut/s1892/image_2025-05-17_11-18-35.png

នៅក្នុងកម្មវិធី 3Fun ដែលបានចាក់ផ្សាយនៅរាត្រីថ្ងៃទី១៦ ឧសភា គឺមានវត្តមានរបស់ អ្នកបង្កើតមាតិកាលោក ហេង វាសនា និង Fong ដែលជាគូស្នេហ៍។ នេះជាលើកដំបូង សម្រាប់អ្នកទាំងពីរចូលរួមផ្តល់បទសម្ភាសន៍ចាប់តាំងពីលាតត្រដាងពីទំនាក់ទំនងមក។ កម្មវិធីនេះក៏បានធ្វើឱ្យអ្នកគាំទ្ររបស់ពួកគេបានដឹងពីរឿងរ៉ាវខ្លះៗនៃការចាប់ផ្តើមទំនាក់ ទំនងពីហ្វេន ទៅជាអ្នកគ្រប់គ្រង និងការផ្ញើទុរេនឱ្យ Fong ញុំា។ មិនលាក់លៀមនោះទេ Fong បានបញ្ជាក់ថាខ្លួនគឺជាអ្នកស្រលាញ់និងសារភាពទៅ ហេង វាសនា មុន ហើយការ យកចិត្តទុកដាក់លើចំណុចតូចៗ បានជំរុញឱ្យអ្នកទាំងពីរបង្កើត ទៅជាសម្ព័ន្ធភាពស្នេហ៍។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgL6DN2oxiJ4ZXWKv_Q8JzC78PAPo_zyRq8LLzsGtZ1GT9argERL-aOBnes_UZKCb1r_X57agOCs4egJlP-cKfRE7mQIiXiPdzXBq92N2-uDmK8ILuxeH0ZynMYP-93Jvr_LGsLGePAErc5jozNpMicNUUGoe93UFfb6qmnqLUlb_mvlRhW79jDod7PPwhy/s2048/image_2025-05-17_11-18-41.png
ជាមួយគ្នានេះដែរ ហេង វាសនា បាននិយាយថាចំពោះទំនាក់ទំនងស្នេហាភេទដូចគ្នា ជាមួយ Fong គឺមានមតិអវិជ្ជមានមួយចំនួនតូច ប៉ុន្តែមានភាពវិជ្ជមានច្រើន ខណៈចំណុច អវិជ្ជមាននោះគឺមានការប្រៀបធៀបទៅនឹង ហេង វិសាល ដែលជាប្អូនរបស់ខ្លួន។ ទោះយ៉ាងណាចំពោះទំនាក់ទំនងស្នេហាអ្នកទាំងពីរខាងក្រុមគ្រួសារមិនជំទាស់ការទាក់ទងរបស់ពួកគេឡើយ គឺមានការយល់ព្រម ខណៈ ហេង វាសនា និយាយថាទំនាក់ទំនងនេះ ហេង វិសាល គឺដឹងមុនគេ។ មិនត្រឹមតែប៉ុណ្ណោះអ្នកទាំងពីរក៏មានគម្រោងដឹកដៃគ្នាចូល រោងការនាពេលអនាគតផងដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjGMNN6w_oMAP2EjCWARlgB442yJVN6R-KiTN5mQOrzpCXn7OaZHQIsAgxkCH0ZX8iXB2ar1Wa4gOIK2yeV4_hahBEfBGdqxJGfE5RYVtIQqfyuPaQPJLdQ3ajGK5cT_cLeQL4RqWkIneFHyVScFJZpp5Q_YauBVwyWYDUYE-SeMBgWfJ9lIVW2N7olW43Y/s2048/image_2025-05-17_11-18-42.png

សេចក្តីស្រលាញ់ក្នុងរយៈពេល២ឆ្នាំមកនេះ Fong និង ហេង វាសនា បាននិយាយថាការ ប្រចែប្រចណ្ឌ គឺពិតជាមានហើយជាភាគីរបស់ Fong ប៉ុន្តែគឺជាការឈ្លោះតែម្នាក់ឯងពេល បានឆែកទូរសព្ទមើលឆាតរបស់ ហេង វាសនា៕