ខេត្តព្រះសីហនុ មានកោះដ៏ស្រស់ស្អាតចំនួន៣២ ក្នុងនោះកោះពស់ គឺជាកោះដែលនៅជិតជាង ពោលមានមានចម្ងាយប្រហែល៨គីឡូម៉ែត្រពីរង្វង់មូលតោ​ពីរ។

ការចូលទស្សនានៅលើកោះនេះ ហាក់មានការរឹតត្បិត ដោយមានពាក្យចចាមអារ៉ាមជាច្រើនលើកឡើងថា៖”កោះពស់ ត្រូវបានលក់ឱ្យមហាសេដ្ឋីរុស្សុីជាយូរណាស់មកហើយ”។

ដោយឡែកចំពោះ ស្ពានឆ្លងទៅលើកោះនេះ ធ្លាប់បាន​បិទ​ច្រកទ្វារ មិន​អនុញ្ញាតឱ្យ​ប្រជាពលរដ្ឋ​ធ្វើដំណើរ​ឆ្លងកាត់​អស់​រយៈពេលជាច្រើន​ឆ្នាំ​មកហើយ ដែល​ធ្វើឱ្យ​សាធារណជន មានការ​ថ្នាំងថ្នាក់ និង​មិន​ពេញចិត្ត​មកលើ​រដ្ឋបាលខេត្ត​។

លុះដល់ឆ្នាំ២០២០ រដ្ឋបាល​បាល​ខេត្ត​ព្រះសីហនុ បានសហការជាមួយ​ក្រុមហ៊ុន​កោះពស់​ ​ខេ​ម​បូ​ឌា​ ​អុីន​វេស​មិន​គ្រុប អិ​ល​ធី​ឌី បើក​ចរាចរណ៍​ និងអនុញ្ញាត​ជូន​ពលរដ្ឋ​បានធ្វើ​ដំណើរ​កម្សាន្ត​លើ​ស្ពាននេះ។

មកទល់បច្ចុប្បន្ន នៅតែមានពាក្យចចាមអារ៉ាម លើកឡើងថា៖” ការធ្វើដំណើរទៅកម្សាន្តកោះពស់ នៅតែមិនអនុញ្ញាតឱ្យចូលទស្សនា ខណៈមូលហេតុនៅពីក្រោយបញ្ហានេះ មិនមាននរណាបញ្ជាក់ឱ្យច្បាស់នៅឡើយនោះទេ”៕