ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាថ្មីៗមកនេះ អូនផ្កាយ អតីតតារាសម្តែងស៊ិ.ចស៊ីបាន បង្ហាញការខូចចិត្តមានជម្លោះជាមួយនឹងប្តីរហូតមហាជនជាច្រើនសង្ស័យថាអ្នកទាំងពីរឈានដល់ផ្លូវបែកគ្នា។ ទោះយ៉ាងណា បន្ទាប់ពីឈ្លោះទាស់ទែងគ្នាប៉ុន្មានថ្ងៃ ពេលនេះ អូនផ្កាយ និងប្តី បានចេញវីដេអូមួយជាមួយគ្នាដោយបញ្ជាក់ថាអ្នកទាំងពីរមិនបានធ្វើជា ឈ្លោះដើម្បីទីផ្សារហើយមុននឹងត្រូវគ្នាវិញគឺខ្ទេចទូរសព្ទអស់មួយគ្រឿង។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYudqGg0ufby-DdhJuW-bigEIaKMpDyt7HnazQcEdLg1Xvc16fc8E1z7bqoxuDkZYl8C-uOUVofHlQoSnKgaulLKH0dLSjkh7utNzT3K7O3nOOX_xxNMJNoHuVLwSNFqJukeWsirgshgmIRRH_x-Xtb8CjlyFJpFI97uy-tLiGVDU0iEUiySATUZFK53AA/s2048/image_2025-01-21_09-13-02.png
នៅយប់ថ្ងៃទី១៦ ខែឧសភា អូនផ្កាយ បានចេញវីដេអូមួយជាមួយនឹងចំណងជើងថា «សម្តីពិតពីខាងប្រុស»។ ក្នុងវីដេអូដែលមានរយៈពេល៣នាទី អូនផ្កាយ បានឱ្យប្តីរបស់ខ្លួន ស្រាយបញ្ជាក់ថារឿងថ្មីៗនេះជាការពិតឬសម្តែងខណៈអ្នកទាំងពីរបានប្រូម៉ូតពីការលក់របស់ខ្លួន។ ប្តីរបស់ អូនផ្កាយ ថាមិនមែនជាការធ្វើទីផ្សារនោះទេ តាមលួងជិតឡប់ ប្តីប្រពន្ធ ឈ្លោះ គ្នាធ្វើទីផ្សារមិនមែនជារឿងងាយស្រួលនោះទេហើយវគ្គចុងក្រោយនេះ ផុសរូបសុទ្ធ តែបិទមុខ ចិត្តដូច៣៦០ដឺក្រេដូចខ្សែភ្លើងជំពាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiR-UpZqVnsZhyphenhyphenEX7oibRV-GYvrzUc6RaPeXS6sqiN27vmr6tyj91MQee_sXGT3fWAPMGW8wAwE92XapIK5_Utg9uSq2_ee6uOyb2Po41wzy7L8l_rfMo8Ulc1fcQoEK-k9dQ4pwB-cE3c0FS4E__Nnrto6j-c8HusLP6nC5PoV6V16KV4xArTPwdHKFChF/s2048/image_2025-05-17_08-37-17.png

បើតាមរូបភាពដែល អូនផ្កាយ បានបង្ហោះគឺមុននឹងត្រូវគ្នាត្រូវខ្ទេចទូរសព្ទអស់១គ្រឿង។ តារាសម្តែងស្រីដែលឃ្លាតពីអាជីពសិល្បៈរូបនេះបានបង្ហាញដែរថានាងមានគម្រោងបែកគ្នាជាមួយប្តីឱ្យបានច្រើនខែប៉ុន្តែបានត្រឹមតែ៤ថ្ងៃ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhyPxZZeUhdJD7BY2YlzLRYp2MwpuN4aqB_XU_My_BgswUkj545yUsY0GK9hI6WxapCy-R34MDxRkKAvan1DHCavN0DKwe_leosu181_y2idxF8RI7yj-YfWnX4d-ZDuQJy1NR7LizrNIzgTD2YF9vobnv_zm67Hm76gfCDY8l5ebG_e90IK5U1RHYAr3h7/s2048/image_2025-05-13_09-03-22.png

វីដេអូដែល អូនផ្កាយ ចេញមកបញ្ជាក់ត្រូវរូវជាមួយប្តីវិញមានអ្នកលេងបណ្តាញសង្គមជា ច្រើនបានចូលទៅបញ្ចេញមតិយោបល់។ ប្រិយមិត្តខ្លះបានសម្តែងការអបអរដែលអ្នកទាំង ពីរត្រូវគ្នាវិញ ខណៈអ្នកខ្លះទៀតបញ្ចេញមតិផ្លែផ្កាថានេះគ្រាន់តែយុទ្ធសាស្រ្តទីផ្សាររបស់ អ្នកទាំងពីរបន្ទាប់ពីស្ងប់ស្ងាត់ធ្វើឱ្យផ្ទុះឡើងវិញ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhYDA3Rx4GKnJy-cYJ-0i1qZlnvPzItNQkxzsP3SneouiYhFmgbM8o3vjnfYgnqD1UY5S0AqQw6mM13p29nRlNuOamYOVSh-jztYQAcy2CbMQMcaf4I4HWm6JWIStjGOiPIYcy11Li1y1NbtbzqlELHrNCMJpna2Vsl6hhLwG7dM0Fi5xJPCl5esLcA3VOz/s1720/image_2025-05-13_09-03-44.png

គួរឱ្យដឹងថា ចាប់តាំងពីឃ្លាតឆ្ងាយពីរង្វង់សិល្បៈ អូនផ្កាយ និងប្តីបានខិតខំរកស៊ីរួមទាំង បានប្រម៉ូតផលិតផលមួយចំនួន។ ប្តីប្រពន្ធមួយគូនេះបានធ្វើឱ្យទីផ្សារបាញ់ត្រាងផ្ទុះ កក្រើកពេញស្រុកខ្មែរបានមួយរយៈដែលមានមនុស្សម្នាផ្អើលទៅទិញភ្លូកទឹកភ្លូកដី។ គូសបញ្ជាក់ថាបច្ចុប្បន្ននេះអ្នកទាំងពីរមានកូនពីរនាក់ជាមួយគ្នាជាចំណងដៃ៕