ខណៈរដូវវស្សាកាន់តែកៀកក្នុងការឈានមកដល់ ភ្លៀងក៏ចាប់ផ្ដើមមានធ្លាក់មកជាបណ្ដើរៗដែលនាំឲ្យតំបន់ខ្លះមិនថានៅខេត្ត ឬក្នុងក្រុងឡើយ តែងជួបប្រទះនឹងការជន់លិចទឹកចូលក្នុងគេហដ្ឋាន ដែលនាំមកនូវបញ្ហាជាច្រើនរួមមាន ការខ្វះអនាម័យបង្ករជាផលប៉ះពាល់ដល់សុខភាព និងសុវត្ថិភាពនៃសមាជិកគ្រួសារដែលរស់នៅក្នុងផ្ទះជាដើម។ បន្ថែមពីនេះ វាមានពួកសត្វអសិរពិសមួយចំនួនចូលមកជាមួយផងដែរ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh7qVcjdF-S6hOzWS8HgfW4IX4bFXehOXSgbRUWXJR2_T7VKoo6bjLrlI6gmQ5onnkHfSMXCa7680rGRhsVt3u1YHdojv58gNLizj30p09fCXn4Q6Nc7Rjnn-Lv8IL_a4ZY-bnP8MnOItCk2lCbMJ96GPDwVIUsgiJ91PxHmTO7g7kJe2NoZi_oza5qDQiQ/s1280/photo_2025-05-12_15-23-03.jpg
នៅពេលមានទឹកលិចម្ដងៗសត្វអសិរពិសជាច្រើនប្រភេទដូចជា ពស់ ក្អែប ខ្ទួយ ខ្យាដំរី និងផ្សេងៗទៀត តែងភៀសខ្លួនចេញពីជម្រករបស់វាដែលត្រូវភ្លៀងសើម ឬលិចទឹក មករកទីទួលសុវត្ថិភាព។ ក្នុងនោះផ្ទះរបស់លោកអ្នកអាចជាជម្រើសល្អសម្រាប់ពួកវា ព្រោះមានទីកន្លែងច្រើនសម្រាប់ឲ្យពួកវាលាក់ខ្លួនបាន។ ដូចនេះមកដឹងពីវិធីងាយៗ ក្នុងការការពារកុំឲ្យពពួកសត្វទាំងអស់នេះអាចមកសម្ញំលាក់ខ្លួននៅក្នុងគេហដ្ឋានដូចខាងក្រោម៖

១. បិទស្នាមប្រហោងដែលមាននៅជុំវិញផ្ទះ ៖ ចន្លោះប្រហោង ឬស្នាមប្រេះនៅតាមជញ្ជាំង របង និងទីតាំងផ្សេងទៀតនៅជុំវិញផ្ទះ អាចជាច្រកចូលសំខាន់សម្រាប់សត្វល្អិត ឬសត្វល្មូនទាំងឡាយ។ ដូចនេះ ក្នុងរដូវភ្លៀងនេះ អ្នកគួរស្វែងដំណោះស្រាយក្នុងការបិទខ្ទប់វាឲ្យជិត ដូចជាបៀកដោយស៊ីម៉ង់ត៍ កំបោរ ឬប្រើប្រាសើសំណាញ់មកព័ទ្ធជុំវិញក៏បានដែរ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhAl4xZqNlEQrUg4CtbVuICpcGahAZj15cLHpyXGg5wY501kjdok4aRH9HgELc3ySvqORRS3rNdhw_YmCm8HGaMNohHjq1pXhGRzml1m3gjyWi-8bWVUVOx-A8FL-hNU4FonlhCMkgcrKQcJvx3EhrgvXD9RePQyJARZ2Wu7eTeRmPOdZXnkYDwBC5Jhw-2/s1280/photo_2025-05-12_15-23-07%20(2).jpg
២. កា.ប់ឆ្ការព្រៃ ឬមែកឈើ ៖ ត្រូវកា..ប់ឆ្ការគុម្ពព្រៃ ឬ មែកឈើ ដែលមាននៅជុំវិញផ្ទះឲ្យបានស្អាតល្អ និងធ្វើយ៉ាងណាកុំឲ្យមានមឺកឈើលយមកប៉ះនឹងដំបូល ឬជញ្ជាំងផ្ទះជាដាច់ខាត ព្រោះសត្វទាំងអស់នោះតែងធ្វើដំណើរឆ្លងចូលមកផ្ទះរបស់អ្នកតាមផ្លូវទាំងអស់នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjo_Hr2vpd-bIKp1s39mMBCTVSCgj1kAGPim995WTeYQSb7v_80CxbV3Psrdys2orImzupnKoXasDJeFOqbR8QkyJzQCMf_6lRx4kdbREFlDRyBkslnsUChTHbhIfGc0nbdK37lsCMen9_9qKdY218MVsB6lgscLXqJ22tkiS_f74b8rW1MqCpRrnVms3ex/s1280/photo_2025-05-12_15-23-04.jpg
៣. រៀបចំទុកដាក់របស់របរប្រើប្រាស់ឲ្យមានសណ្ដាប់ធ្នាប់ ៖ ត្រូវទុកដាក់សម្ភារៈដែលប្រើប្រាស់រួចឲ្យបានត្រឹមត្រូវ ចៀសវាងការគរលើគ្នា ឬដាក់រប៉ាត់រប៉ាយផ្ដេសផ្ដាស ព្រោះសត្វមួយចំនួនដូចជាពស់ ក្អែប និងខ្យាដំរី … ចូលចិត្តពួនក្នុងស្បែកជើង, គំនរសម្លៀកបំពាក់ ឬកន្លែងដែលមានរបស់របររញ៉េរញ៉ៃដទៃទៀត។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjmvBNlgWWJmLQbg_ECe3N_2QpVF6CcF5w3Nat0d7tmfBs0-V6rV1CAfztSTng1NOL80M4eZcLKERayh_6hPNny8dkRgQI9wDA4MwdTYiovgrI1TD3a_S4ZNIDkWdcf4Ue6zIiAyNCGw7zfhIuoI-2Hbh6El3GUD7DtP74Rcj_d_OjPTGRbNu3rIYx7hkcj/s1280/photo_2025-05-12_15-23-07.jpg
៤. សម្អាតផ្ទះបាយ និង ទីកន្លែងរក្សាម្ហូបអាហារ ៖ ក្រៅពីពស់ ឬក្អែប សត្វល្អិតផ្សេងទៀតដូចជា កណ្ដុរ និង កន្លាតក៏ត្រូវប្រុងប្រយ័ត្នផងដែរ។ បើទោះជាវាគ្មានពិស ប៉ុន្តែវាជាភ្នាក់ងារចម្លងរោគដ៏ចម្បងបំផុតមួយ។ ដូច្នេះដើម្បីរាររាំងពួកវា ត្រូវទុកដាក់កាកសំណល់របស់អ្នកឲ្យបានត្រឹមត្រូវ ចំពោះចានឆ្នាំងដែលបានប្រើប្រាស់រួចត្រូវលាងសម្អាត និងរៀបចំឲ្យមានអនាម័យ ចៀសវាងការគរចោលនាំឲ្យទាក់ទាញដល់សត្វទាំងអស់នោះ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiVpFL6BqtNF0KaKUKZoxZ-jNafg9zOEOwhfz_IrOS-9AJKOLUeIKhjWDfx0aFgGzBvPy8zLv8ikH2APsgWq6zhJ8NbYsiwB1i28z6-OuUEXv50YpGIwseQn5moa7j9OOtom37jRus6FIT1OSBHWJGK4u1fpCJrtX-KmtdsqRciuU8VhGJx7eBHj8Hy7MMV/s512/photo_2025-05-12_15-23-06.jpg
៥. ប្រើប្រាស់ផលិតផលធម្មជាតិ ឬគីមី ៖ ដើម្បីទប់ស្កាត់ការជ្រៀតចូលនៃសត្វអសិរពិសទាំងនោះ វិធីធម្មជាតិដែលគេនិយមប្រើបំផុតមានដូចជា ការដាក់ពង្រាយផ្លែក្រូចសើច មើមខ្ទឹមស និងគល់ស្លឹកគ្រៃ ឬពេលខ្លះគេប្រើប្រាស់វត្ថុធាតុដើមទាំងនោះមកបុកផ្សុំបញ្ចូលគ្នា រួចរំលែកដាក់កែវ ឬកូនចានដាក់តម្រៀបជុះវិញផ្ទះ។ ចំណែកវីធីបែបសារជាតិគីមី គេអាចយកសាប៊ូដុំតូចៗ ឬសាប៊ូម្សៅទៅដាក់តាមមាត់លូ បំពង់បង្ហូរទឹក ឬកន្លែងទឹកសើមៗ នោះពួកសត្វទាំងអស់នោះនឹងមិនហ៊ានឡើងមកឡើយ៕