យើងតែងតែយល់ថា ការនិយាយដើមអ្នកដទៃពីក្រោយខ្នង គឺជារឿងមិនល្អ ដោយសារការនិយាយអាក្រក់នឹងធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះអ្នកដទៃ ប៉ុន្តែអ្នកពិគ្រោះយោបល់ផ្នែកវេជ្ជសាស្ត្រអះអាងថា ការនិយាយដើមគ្នានឹងធ្វើឱ្យយើងបង្កើនភាពជិតស្និទ្ធជាមួយមិត្តភក្តិ និងជួយសុខភាពផ្លូវចិត្តផងដែរ ។ វាជាការផ្តល់នូវថាមពលដ៏ល្អមកឱ្យខ្លួនយើង ពេលបានខ្សឹបខ្សៀវជាមួយមិត្តភក្តិ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjMOxTmp2qZQop7680IdGHa34pE93gUmOejIvuRkBL4NUaPQwg8NL6GyQTUd-dIIaauKdPJnx4inayTVUdx3LJB8tchIh8BH8AyXw_eNQNgIc6qEn0JHM5RtTSGU3li-dF89Tt2MqUJk9onK0WhZhAlTsc5wO0zUOpZSUkx4bsAm7rJhQH_tssNFAwh99Cv/s1800/image_2025-05-16_14-00-29.png
លោក Charles Sweet ជាអ្នកពិគ្រោះយោបល់ផ្នែកវេជ្ជសាស្ត្រមកពី Linear Health និយាយថា ការខ្សឹបគ្នាជជែកពីរឿងរ៉ាវអ្នកដទៃ អាចធ្វើឱ្យសុខភាពផ្លូវចិត្តយើងល្អប្រសើរ គឺវាដូចគ្នានឹងការបញ្ចេញសម្ពាធផ្លូវចិត្តដ៏ត្រឹមត្រូវ នៅពេលមានអ្នកណាម្នាក់ស្តាប់ និងចាប់អារម្មណ៍ពីអ្វីដែលយើងរៀបរាប់ ។ វានឹងធ្វើឱ្យយើងមានអារម្មណ៍ថា ខ្លួនឯងមានតម្លៃ ពុំឯកោ ហើយយើងជាមនុស្សសំខាន់ ដែលមានអ្នកនៅក្បែរ ឬគាំទ្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEi4TXAEDEpmS6QEODixxFA9nCtYRFKF1vFBjB3m9ljKHMc8UNLpczT3Ea9OOLZg9h2vGxzFPsmSwrpsuLxHzOVpyuw33iAPCXkgZOG0DIBsa-Md6HXZ7vmJxvVchJ_YtV71xee9fD1i6qwKIWcirIa7Mye_TUB92EqabisWPe5KgmCdt48TEiPY94t4hf-r/s2048/image_2025-05-16_14-04-38%20(2).png
មិនមែនមានតែលោក Charles Sweet ម្នាក់ទេ ដែលអះអាងថា ការនិយាយដើមគេផ្តល់នូវអត្ថប្រយោជន៍សម្រាប់ខ្លួនយើង អ្នកចិត្តសាស្ត្រមកពីអាមេរិក អ្នកស្រី Alexandra Hoerr ក៏យល់ស្របតាមការអះអាងនេះដែរ ។ អ្នកស្រីនិយាយថា ការនិយាយដើមគ្នារបស់ស្រីៗ គឺជាវិធីមួយជួយការពារ ថែទាំ និងផ្តល់ព័ត៌មានឱ្យគ្នាទៅវិញ ទៅមក ។ វាពុំអាក្រក់ទេ ប៉ុន្តែវាជាការដាស់តឿនជាមុន ដើម្បីការពារមិនឱ្យមិត្តភក្តិប្រឈមនឹងស្ថានការណ៍គ្រោះថ្នាក់ ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh-JPkDBFnVBnT-0ZZGsb7ZHGw4k8D2jo_GaW0Y3FtJbiYlP4kGjfYYIPa7lPQLHSkT_lV15Xq_FubmQzlHoUu2gTtLF8hpY5kXlBc6YA4yhk5qs6wH2A08DHqMOLl4-G9MnWXHEvU_f3KgjWkOPKfozeRXJ9QB3D3pI_MS0aqv8PeucfB05BYLxXNGhFyd/s1600/image_2025-05-16_14-04-38.png

អ្នកស្រី Alexandra Hoerr ប្រាប់ថា ៖ «ធ្លាប់អត់ ពេលបាននិយាយពីអ្នកណាម្នាក់ជាមួយមិត្តភក្តិតាមទូរស័ព្ទរួចហើយមានអារម្មណ៍ថា ដូចលើកភ្នំចេញពីដើមទ្រូងអីចឹង ។ នេះហើយជាថាមពលដោយសារការបញ្ចេញអារម្មណ៍ពីក្នុងខ្លួន ដែលមានមិត្តភក្តិរង់ចាំស្តាប់ និងយល់ស្រប ។ បើអ្នកណាស្តាប់យើងនិយាយ វានឹងធ្វើឱ្យយើងមានអារម្មណ៍ថា គឺជាប្រយោជន៍យ៉ាងធំធេងសម្រាប់សុខភាពផ្លូវចិត្ត ដោយសារវាជួយកាត់បន្ថយភាពតានតឹង» ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhkVjq108A5BqW1jBajpJ2sM_4SAdcdP0CTbJLMJxZD4gYyGpu0hdbPnnapfVwNXLydrkyDWrk7JcCYZM6FeMv1FxAK_ZvFqpNi-Ad_-J2xsbNQAE4wcPcQRXkIG-hFhyphenhyphenvUgB8F7L8pSZXknhjbxPmZOFR2bTpJyvFbCh9OY2Dsrybf4jGkeaTG6fXpdBB7/s1200/image_2025-05-16_14-04-39%20(2).png

ប៉ុន្តែអ្នកជំនាញបញ្ជាក់ថា ធ្វើអ្វីក៏ដោយ តែងតែទទួលបានលទ្ធផលវិជ្ជមាន និងអវិជ្ជមាន គឺការនិយាយដើមអ្នកដទៃនឹងបង្កផលប៉ះពាល់ភ្លាមៗ ប្រសិនបើយើងនិយាយបង្ខូចកេរ្តិ៍ឈ្មោះអ្នកណាម្នាក់ ឬនិយាយអ្វីមិនពិត ។ ប៉ុន្តែបើគ្រាន់តែនិយាយដើម្បីចែករំលែក រៀនសូត្រ ឬពិនិត្យមើលគំនិតរបស់ខ្លួនឯង វានឹងពុំប៉ះពាល់អ្វីឡើយ ។ https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEga40RvOU1inYNhUVo4KS7uDbYYZ3CheBv2NI86sVTFJ0982IMIG6QEJLQ2qAI6vrEfXHOQ45uolajL5TVaQHXz4egkCnxGccZGtEkIDR-EBNiWrHz3UU85c8LTVqpKrBYK7QFNWkgRJvMdEOuldx8rBwT6X5YZ0T71DJ8G1hHyMjKZGtje6Foks_zgQa9k/s1140/image_2025-05-16_14-04-39.png

ហេតុនេះ ពេលយើងជួបជុំមិត្តភក្តិ និងនិយាយរឿងរ៉ាវឱ្យពួកគេស្តាប់ គឺត្រូវតែដឹងថា យើងពុំបាននិយាយកុហកពីអ្នកណាម្នាក់ យើងគ្រាន់តែនិយាយដើម្បីបង្កើនភាពជិតស្និទ្ធជាមួយមិត្តភក្តិប៉ុណ្ណោះ ។ ពេលខ្លះ វាក៏ជួយឱ្យផ្លូវចិត្តយើងល្អប្រសើរផងដែរ ក្រោយពីបាននិយាយដើមអ្នកណាម្នាក់ឱ្យមិត្តភក្តិស្តាប់ ៕