ប្រទេសថៃ ៖ អាណាព្យាបាល និងអាជ្ញាធរថៃកំពុងយកចិត្តទុកដាក់លើការរីករាលដាលនៃគ្រឿងញៀ..នមួយប្រភេទ ដែលមានទម្រង់ដូចជាស្ករគ្រាប់រូបរាងតុក្កតា កំពុងត្រូវបានចែកចាយយ៉ាងសេរី និងទាក់ទាញកុមារជាច្រើនបានយ៉ាងងាយស្រួល។ នេះបើយោងតាមប្រភពសារព័ត៌មានថៃ The Bangkok Post កាលពីថ្ងៃព្រហស្បត្តិ៍ ទី១៥ ឧសភា។

លោកវេជ្ជបណ្ឌិត Withid Sariddeechaikool អគ្គលេខាធិការរងនៃ FDA បាននិយាយថា ការចែកចាយស្ករគ្រាប់ ដែលមានឈ្មោះថា “Molly” ត្រូវបានគេរឹបអូសនៅខេត្ត Nong Khai កាលពីខែមីនា និងបានរកឃើញថាមានផ្ទុកសារធាតុមេតំហ្វេតាមីន និងអេស្ត្រូស៊ី ដែលជាជាសារធាតុញៀ..នកម្រិតធ្ងន់មួយប្រភេទ។ បើយោងតាមការត្រួតពិនិត្យរបស់រដ្ឋបាលចំណីអាហារ និងឱសថថៃ (FDA) បានឱ្យដឹងថា ឥទ្ធិពលញៀ.នរបស់ស្ករនេះអាចបណ្តាលឱ្យកុមារស្លា..ប់បាន។.jpg)
លោកវេជ្ជបណ្ឌិត Withid បាននិយាយបន្តថា នៅពេលកុមារស្រូបយកនូវសារធាតុទាំងនេះច្រើន វាអាចប៉ះពាល់យ៉ាងខ្លាំងដល់ប្រព័ន្ធសរសៃប្រសាទ ដែលបណ្តាលឱ្យមានការវង្វេងស្មារតី ចង្វាក់បេះដូងលោតមិនទៀងទាត់ សម្ពាធឈាមឡើងខ្ពស់ និងដាច់សរសៃឈាមខួរក្បាលឈានដល់ការបា.ត់ប.ង់ជី..វិត។.jpg)
ដោយឡែក សម្រាប់ប្រភេទថ្នាំ Ecstasy ក្នុងទម្រង់ជាតួអង្គតុក្កតា Labubu ដ៏ពេញនិយម ក៏មានការរីករាលដាលយ៉ាងទូលំទូលាយផងដែរ ជាពិសេសក្នុងពិធីបុណ្យ Songkran កាលពីខែមុន។ ហើយកាលពីថ្ងៃពុធ សប្ដាហ៍នេះ ប៉ូលិសបានចាប់ខ្លួនបុរសម្នាក់ក្នុងទីក្រុងបាងកក និងរឹបអូសបានថ្នាំគ្រាប់ល្បឿន 1,840 គ្រាប់ និង 525 គ្រាប់ជាទម្រង់តុក្កតា Doraemon។
បើតាមការស៊ើបសួរបន្ទាប់ពីការចា.ប់ខ្លួនអ្នកចែកចាយថ្នាំប្រភេទកន្លងមកបានឲ្យដឹងថា ៖ ថ្នាំញៀនប្រភេទតុក្កតាដែលគេកំពុងពេញនិយមនេះ ត្រូវបានលក់ក្នុងតម្លៃ 300បាត ឬស្មើជាង 9ដុល្លារក្នុងមួយគ្រាប់ ទៅឲ្យក្មេងៗ និងអ្នកប្រើប្រាស់ទាំងអស់។
ការលេចធ្លា.យព័ត៌មាននេះបានធ្វើឲ្យឪពុកម្ដាយជាច្រើនមានការព្រួយបារម្ភពីសុវត្ថិភាពរបស់កូនៗពួកគេជាខ្លាំង។ រីឯខាងប៉ូលីសថៃកំពុងយកចិត្តទុកដាក់លើការបង្រ្កាបជាបន្តបន្ទាប់ និងព្យាយាមផ្សព្វផ្សាយពីបញ្ហានេះយ៉ាងសកម្មដើម្បីទប់ស្កាត់កុំឲ្យមានកុមាររងគ្រោះជាបន្តទៀត៕










