ប្រព័ន្ធផ្សព្វផ្សាយរបស់ប្រទេសចិនបានរាយការណ៍ថាតារាសម្តែង Huang Xiaoming ស្ថិតនៅក្នុងបញ្ជីបេក្ខជនដើម្បីចូលរួមក្នុងវគ្គសម្ភាសន៍ថ្នាក់បណ្ឌិតនៃបណ្ឌិតសភាល្ខោនសៀងហៃ។ តារាសម្តែងរូបនេះបានដាក់ពាក្យចូលរៀនជំនាញគ្រប់គ្រងសិល្បៈ/ផែនការ សិល្បៈ ប្រឡងជាប់ជុំទី១ និងបន្តប្រឡងលើកទី២ក្នុងខែមិថុនាដើម្បីក្លាយជានិស្សិត បញ្ចប់ការសិក្សា។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhcVrMshV7INfiKfgFLhp5ajIqLsXOAkxCtXhhLx7MVEWk-iyZlr3wI9GN5YRPnwp9xuEgd19vN_7zeTb5y2y1KBQSFiEdt7zwcfpq-Cy1YIqxjupH5lBUHH6RmDOyyy89wuS0FfhF2ZyclrYo721FWIKBneuaqItj5tduakIk99fdGQ0aoVyVkv4xlOJL5/s2040/image_2024-11-20_13-54-07.png
ព័ត៌មានអំពី Huang Xiaoming ទទួលបានប្រតិកម្មវិជ្ជមានពីមតិសាធារណៈ។ ទស្សនិកជនភាគច្រើនវាយតម្លៃខ្ពស់ចំពោះស្មារតីសិក្សារបស់តារាប្រុសរូបនេះ។ ទោះបីជាលោកមានអាយុ ៤៨ ឆ្នាំក៏ដោយ ប៉ុន្តែលោក Huang Xiaoming នៅតែចង់រៀន និងជាកម្លាំងចិត្តសម្រាប់ក្មេងជំនាន់ក្រោយ។ ជាមួយគ្នានេះ ប្រធានបទ «ល្បឿនវាយអក្សររបស់ Huang Xiaoming» ក៏បានបង្កភាពចលាចលនៅលើ បណ្តាញសង្គម ទាក់ទាញចំណាប់អារម្មណ៍អ្នកគាំទ្រ។ នៅលើ Weibo ពាក្យគន្លឹះទាក់ទងនឹងតារាសម្តែងរូបនេះត្រូវបានពិភាក្សាយ៉ាងខ្លាំង។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEj-D08FPj01N14LKCioBZhBcVICRPsZwEiQKGezGVMdMOWniacLNgDHxeztOWcq-ERTEd-fc1ZU-3XvwB5uQFxC-tnwaT9xKDm9hx3XYVqf3WuLLi7MhrAOofFGDGj8cQLx3H8VvFJYq7MZrSQZL-Rvj1eS8mzwFcCOTfP1MspA1he6qoz1vxgjtWm0gnR7/s1619/image_2024-11-20_13-54-09.png

ខុសពីការសិក្សាថ្នាក់បណ្ឌិតរបស់លោក ល្បឿនវាយអក្សររបស់ Huang Xiaoming ត្រូវបានទស្សនិកជនបញ្ចេញមតិបែបកំប្លែងជាច្រើនជាមួយនឹងចំនួនអ្នកចូលមើលច្រើនជាង ៣០០លានដង និងមានការបញ្ចេញមតិបែបកំប្លែងជាច្រើនដូចជា៖ «ជាមួយនឹងល្បឿនវាយអត្ថបទនេះ គាត់ត្រូវចំណាយពេល ១០ ឆ្នាំដើម្បីបញ្ចប់និក្ខេបបទ របស់គាត់។ «វាមើលទៅដូចជាលើកទីមួយដែលប៉ះកុំព្យូទ័រ កាយវិការវាយអក្សររបស់ Huang Xiaoming ប្រៀបដូចជាអ្នកទើបចេះវាយអក្សរដំបូង…»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh4sficwNpzu7Trm_qLFR6kdyVmYAFecPAVFuf-p7fzyEqWi70bctsR_yvaMWJUm3lxiEPv0iEIfQymKiOaMJHbL8-vd1UTGBHoCLxhUQQ8rbzqLB3mD4eieuu4EP2yxvGDa8_De9i8ZV_zFGzZJGKqoa-Qo4hQW5uhyDn0qnBhg3sk5lYA-_yqfy2h9pUq/s2040/image_2024-11-20_13-54-10.png

Huang Xiaoming កើតនៅឆ្នាំ ១៩៧៧ នៅទីក្រុង Qingdao ខេត្ត Shandong ប្រទេស ចិន។ លោកបានសិក្សាក្នុងថ្នាក់តែមួយជាមួយ Zhao Wei ហើយបានបញ្ចប់ការសិក្សាពី បណ្ឌិតសភាភាពយន្តប៉េកាំង។ មិនអន់ជាងមិត្តភក្តិរបស់ខ្លួនលោកមានអាជីពល្បីល្បាញជាមួយនឹងស្នាដៃដែលត្រូវបានគេវាយតម្លៃខ្ពស់ជាច្រើន។ ជាមួយនឹងបទពិសោធន៍ ដែល លោកទទួលបានតារាប្រុសរូបនេះបានវិនិយោគលើវិស័យជាច្រើនហើយបានក្លាយជាអ្នក ជំនួញដ៏ជោគជ័យម្នាក់។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjttHd3V0b6DKsb50YqTlSkTwTo_l7Ocx929_WqPkQD1vsOHwQvhpQL7QUsbpf-cZbpH6ABED-Jqku6DYwSYCFjijLN-4OqSOH8zGXx9C2casvULTY_VCsJNHl0N16x0cgmqmsBVyF-GM6HbZ7AWOeKgc3h6yuaJyk8TknoKw6sv5tsbEiPTSem2g_GZH89/s1620/image_2024-11-20_13-54-12.png

Huang Xiaoming បានរៀបការជាមួយតារាសម្តែង Angelababy មានកូនប្រុសអាយុ ៨ឆ្នាំ ហើយបានលែងលះគ្នានៅឆ្នាំ ២០២២។ កាលពីឆ្នាំមុន តារាសម្តែងរូបនេះបាន ប្រកាសចំណងស្នេហ៍ជាសាធារណៈជាមួយនឹងតារាម៉ូដែល Ye Ke ហើយជីវិតឯកជន តារាប្រុសរូបនេះរងនូវភាពចម្រូងចម្រាសជាច្រើនជាមួយនឹងដៃគូថ្មីនេះ៕