មិនភ្លេចសន្យាជាមួយអ្នកគាំទ្រឡើយដែលនឹងមានបទ Time To Rise 2 ប៉ុន្តែ វណ្ណដា បានជូនដំណឹងថ្មីៗនេះថាលោកនិងផលិតកម្មរបស់ខ្លួនបានសម្រេចចិត្តថាបើគ្មានវត្តមានលោកតា គង់ ណៃ នឹងមិនដាក់ឈ្មោះចម្រៀង ឬ album ថា Time To Rise 2 ទេ ព្រោះគ្មានអ្វីមកជំនួសលោកតា គង់ ណៃ បានឡើយ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh6JFVc_u0wIAr1qlgPhEhuI-qSMX78nJAur8oGrxEKtZiqlelncKon8SV_-etmXZYyhKm522G-CKVatZgwu3EiaMOeHA84E2yXDFk9RYMPrtpShHrAsDizzCstbb23JeVPHRqx1v22I31dm1hpIblVB8btxDs40D0kOEopmB9OolJdAlPtK1vjrKh0cT2S/s2048/image_2025-05-12_11-35-21.png
នៅថ្ងៃទី ១១ ឧសភា វណ្ណដា បានបង្ហោះរូបមួយសន្លឹកក្នុងឈុតសហសម័យនៅមុខប្រាសាទអង្គរវត្ត ដែលត្រៀមនឹងបញ្ចេញ MV ដ៏ធំរបស់ខ្លួនក្នុងឆ្នាំនេះជំនួសឱ្យ Time To Rise 2។ ក្នុងសេចក្តីប្រកាសរបស់ វណ្ណដា បានបង្ហាញថា «ជម្រាបសួរពុកម៉ែបងប្អូនជាទីគោរព
ខ្ញុំនៅចាំសន្យារបស់ខ្ញុំថានឹងផលិតបទចម្រៀង Time To Rise 2។ ខ្ញុំសូមអរគុណដល់ការគាំទ្រនិង ផ្តល់ក្តីស្រលាញ់យ៉ាងធំធេងចំពោះបទ «Time To Rise» ពិសេសផ្តល់ការគោរព និងកិត្តិយសដ៏ខ្ពង់ខ្ពស់ជូនទៅកាន់លោកគ្រូព្រឹទ្ធាចារ្យ គង់ ណៃ នៃយើងគ្រប់គ្នា»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgN4mse92t-XKuAx25ZaH7OR3_IADG6o7NSL08odeJOvN1EBZPD3xuf0RTXXIMk5dbA7hwxSLf4AHEQlxMBACUgAb9k282wNKkDLR2Ecu5VAEfIG6voxC4gyd_fxPco4Po3s4Qt8yRunGmddu3l47iTn_EcosX58fqBsr5B0hrJ4M9j15VHcfMvzo22WdXe/s2048/image_2023-11-07_13-31-20.png
វណ្ណដា បន្តទៀតថា «តាមពិតទៅ ខ្ញុំបានគិតនិងផលិតមិនមែនត្រឹមតែមួយបទនោះទេ សម្រាប់ «Time To Rise 2» ផ្ទុយទៅវិញនោះខ្ញុំបានបំបែក Time To Rise 2 ទៅជាមួយ albumតែម្តង ដែលអត្ថន័យ និង អត្ថរស ឆ្លុះបញ្ចាំងពីការយល់បន្ថែមពីពាក្យថា Time To Rise ក្នុងនោះមានបទចម្រៀង “អាត្មា”ជាឧទាហរណ៍ និងមានអាល់ប៊ុមឈ្មោះថា ត្រីវិស័យទី៣ “វិលត្រលប់ទៅសុវណ្ណភូមិ” TREYVISAI lll “RETURN TO SOVANNAPHUM“ ។ ទន្ទឹមនឹងនោះដែរ សំឡេង អារម្មណ៍ និង អត្ថន័យដែលខ្ញុំបានបញ្ចូល ទៅក្នុងអាល់ប៊ុមនេះ គឺខ្ញុំផ្តោតទៅលើវប្បធម៌ និងសិល្បៈខ្មែរដ៏ផូរផង់ ដែលដូនតាយើងបានបន្សល់ទុកឱ្យ។ ខ្ញុំ និងបារមី បានគិតថា បើគ្មានវត្តមានលោកតា ពួកយើងនឹងមិនដាក់ឈ្មោះចម្រៀង ឬ album ថា Time To Rise 2 ទេ ព្រោះគ្មានអ្វីមកជំនួសគាត់បានឡើយ។ កិត្តិនាមលោកតានឹងរស់នៅក្នុងចិត្ត កូនចៅជារៀងរហូតជាមួយបទ «Time To Rise» ដែលជាស្នាដៃមិនអាចបំភ្លេចបាន រួមនឹងស្នាដៃ ជាច្រើនទៀតដែលលោកគ្រូព្រឹទ្ធាចារ្យ បានបន្សល់ទុក សម្រាប់កូនចៅខ្មែរជំនាន់ក្រោយ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhdKJtaavu3LPGtAQvVOcHS6OX1TiN9q3JYMslLu1Y9EhoZiV0ccqOrTTp_8RnRxY2YdKH52IOEpQnqrcyqr0THPDqY-axpmTYnqFU3jfn2i3VrPZ8Kgf4YBm29fYUH6e_5QpMvcPRgqXpVNo7gqO0D0ZNZCLuOu6HEppMB6GHjD4B7-17OlX-NaowAHAuc/s2048/image_2023-11-07_13-37-30.png

តារារ៉េបល្បីឈ្មោះប្រចាំប្រទេសរូបនេះបញ្ជាក់ទៀតថា «ក្នុងពេលឆាប់ៗនេះ ជំនួសឱ្យ Time To Rise 2 ខ្ញុំនឹងមានវីដេអូ ចម្រៀងផ្លូវការឈ្មោះ «សុវណ្ណភូមិ» ដែលនឹងចេញនៅថ្ងៃទី ១៣ ខែឧសភា ឆ្នាំ២០២៥។ នេះជា Music Video ដ៏ធំបំផុតរបស់ខ្ញុំក្នុងឆ្នាំនេះ ហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្ត គាំទ្រ»។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjXBe-XRZlVhYrNJwfv6Kkr0ZRWnXNsLSh4JJs6MDzpVkKiX8aGLU7CpSlgA18u849Ksyedy6RJr7vtolyBnNLVrpfEtGXMjD_SKXxpYkCgkrV2SqDRS8nTFAJiG-WDka7b9niwDjo_ox96IsfIXyH0_QIPwK3-KOOefPCKNrTqfefplR4yQvio3oL6QCVr/s820/image_2023-11-07_13-36-52.png

គួរបញ្ជាក់ផងដែរថា គិតមកទល់ពេលនេះបទ «Time To Rise » របស់តារាចម្រៀងរ៉េប វណ្ណដា និង ព្រឹទ្ធាចារ្យ គង់ ណៃ មានរយៈពេល៤ឆ្នាំមកហើយនិងមានការទស្សនាលើសពី១៣០លានដងនៅលើឆាណែលយូធូប។ មួយបទនេះជាបានជំរុញឱ្យកេរ្តិ៍ឈ្មោះរបស់តារារ៉េបរូបនេះមានឈ្មោះបោះសំឡេងខ្លាំងទាំងក្នុងស្រុកនិងក្រៅស្រុក និងជាស្នាដៃដ៏ល្អឥតខ្ចោះរបស់ វណ្ណដា និងលោកតា គង់ ណៃ ដែលមិនមានអ្វីជំនួសបាន។ ទោះបីជាពេលនេះលោកតា គង់ ណៃ លាចាកលោកប៉ុន្តែកេរ្តិ៍ឈ្មោះនិងស្នាដៃរបស់លោកនៅតែដក់ជាប់នៅក្នុងចិត្តមហាជន៕