ប្រទេសព័រទុយហ្គាល់ ៖ អាកាសយានដ្ឋានអន្តរជាតិ Cristiano Ronaldo នៅលើកោះម៉ាឌេរ៉ា (Madeira) ប្រទេសព័រទុយហ្គាល់ គឺជាអាកាសយានដ្ឋានដ៏ប្លែកភ្នែក និងស្ថិតក្នុងចំណោមអាកាសយានដ្ឋានគ្រោះថ្នា.ក់បំផុតលើពិភពលោក ដោយសារការសាងសង់ Runway នៅលើសសរ ។ អាកាសយានដ្ឋាននេះធ្លាប់មានឈ្មោះថា អាកាសយានដ្ឋាន Madeira ប៉ុន្តែបានផ្លាស់ប្តូរឈ្មោះថ្មីនៅឆ្នាំ២០១៧ ដើម្បីផ្តល់កិត្តិយសដល់កីឡាករបាល់ទាត់ លោក Cristiano Ronaldo ក្រោយពីក្រុមជម្រើសជាតិព័រទុយហ្គាល់ ដណ្តើមបានពានរង្វាន់បាល់ទាត់អឺរ៉ុប នៅឆ្នាំ២០១៦ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh0IXcZTMHM8Gdd1mxnSL5CDk0xHMmsSO4kJDtxRGDfRB5_wNSIX37bBpLTVge1dPEnQSkHJZPc2XiJv0vJnDAACCTZzaDXcDYBFu2bEBsV-Tfr9J44z8Tr-5uHWT_fqxSbR62QPqijULmLzV68QXrMPXqNetqvETw3C3cRwTm6ItBXkoHpQauGDOAEGRsK/s1920/image_2025-05-07_11-14-13.png
លើសពីនេះ កោះម៉ាឌេរ៉ា គឺជាស្រុកកំណើតរបស់លោក Cristiano Ronaldo ។ កាលពីមុន អាកាសយានដ្ឋាន Madeira ធ្លាប់ល្បីល្បាញថា គឺជាអាកាសយានដ្ឋានមាន Runway ខ្លីបំផុត ដែលមានចម្ងាយត្រឹមតែ១,៦០០ម៉ែត្រប៉ុណ្ណោះ ព្រមទាំងហ៊ុព័ទ្ធទៅដោយភ្នំខ្ពស់ៗ និងមហាសមុទ្រ ។ ដូច្នេះ ធ្វើឱ្យយន្តហោះនានាពិបាកចុះចតនៅអាកាសយានដ្ឋាននេះ ហើយអាកាសយានិកត្រូវមានជំនាញ ឬប្រើប្រាស់បច្ចេកទេសខ្ពស់ ទើបអាចចុះចតយន្តហោះបាន ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhWzHfbxsefK3pPOrfrStcQB5TcfzcBb-pKXMaxyqL0mkHteacqrLNAtstQ1O6889-aKknPYnVHRUrZGmbyibiNo5dNuWAjlBzD4poL5nTFDmtkA2Rd4s3BA_YdL81q_7kx4lHs2rcGQVRcrwZ-uyJ65214yQVfEGKK9TaYi0_Zy6W6arq0u_zkWtayQ8o_/s2560/image_2025-05-07_11-14-14%20(2).png

កាលពីឆ្នាំ១៩៧៧ គឺមានយន្តហោះ១គ្រឿង របស់ក្រុមហ៊ុនអាកាសចរណ៍ព័រទុយហ្គាល់ បានធ្លាក់ចេញពី Runway របស់អាកាសយានដ្ឋាន ហើយនេះជាមូលហេតុធ្វើឱ្យអាកាសយានដ្ឋាន Madeira ពង្រីក Runway ចំនួន២០០ម៉ែត្របន្ថែមទៀត ដែលធ្វើឱ្យ Runway សរុបមានចម្ងាយ១,៨០០ម៉ែត្រ ។ ក្រោយមក នៅឆ្នាំ២០០០ អាកាសយានដ្ឋានក៏បានពង្រីក Runway ឱ្យមានប្រវែងរហូតដល់២,៧៨១ម៉ែត្រ ។ រីឯភាពលេចធ្លោបំផុតរបស់អាកាសយានដ្ឋាន គឺមានសសរសម្រាប់ទ្រ Runway ចំនួន១៨០សសរ ត្រូវបានសាងសង់លើមហាសមុទ្រ ហើយសសរនីមួយៗមានកម្ពស់ប្រមាណ៧០ម៉ែត្រ ។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEhQLXGcBZ13DN3scyAl2xrL_dLBCxHCMGJdyokEqOb__2NTesupjKf5OYUrssywsaW6lMWtQ7pAJgxwBMQIS30QEDBNp7xYtqWjfdn7vRbMSc7KO_Mj0Wh1jh0lgPlLC_gpiID2mu6Gl_sXN_tjatIoaI4XLH_UYPXQHmsGTAGm0UgWwUL8iA236mPrpNf7/s1920/image_2025-05-07_11-14-17.png
បច្ចុប្បន្ន អាកាសយានដ្ឋានអន្តរជាតិ Cristiano Ronaldo ត្រូវគេចាត់ទុកថា បានសាងសង់នៅកន្លែងពិបាកបំផុត និងជាអាកាសយានដ្ឋានគ្រោះថ្នាក់បំផុតលើពិភពលោក ។ History Channel បានចាត់ចំណាត់ថ្នាក់ Cristiano Ronaldo គឺជាអាកាសយានដ្ឋានគ្រោះថ្នាក់បំផុត លំដាប់ទី៩ លើពិភពលោក និងគ្រោះថ្នាក់បំផុត លំដាប់ទី៣ នៅតំបន់អឺរ៉ុប ដោយសារអាកាសយានិកត្រូវតែទទួលការហ្វឹកហាត់ពិសេសបន្ថែម ទើបអាចចុះចតយន្តហោះនៅអាកាសយានដ្ឋាននេះបាន ៕