តារាចម្រៀងរ៉េប King Chi បានប្រកាសលក់ផ្ទះនៅខេត្តបាត់ដំបងជាបន្ទាន់តម្លៃនៅក្រោមទីផ្សារ។ តារាចម្រៀងរូបនេះបានបញ្ជាក់ថាលោកត្រូវការលុយវះកាត់ប្តូរក្រលៀនឱ្យភរិយារបស់លោកដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ។ អ្វីដែលអត់សរសើរមិនបានចំពោះតារារ៉េបរូបនេះគឺលោកបានពោលថាលោកនឹងប្រើគ្រប់វិធីរកលុយមកព្យាបាលឱ្យប្រពន្ធខ្លួន។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEh39LSCjTFA6dNOlxXU6TdogIMgLPya8Sn9qFcKh9hrFMblCDJFG0goXV_IUlIhyphenhyphenIQWtCds9sgNqA1fszfx2hVTIRtwSiqSZ37ERZDMGuhw0jurKGffw04BUEwv72pjmuTvqDEruzSpfGxRf0kcuzS9ZDQBtFDlUF_YIugR016zI-UqcTStG3zIaY2WHAjp/s1351/image_2025-05-06_14-29-11%20(2).png
នៅថ្ងៃទី៦ ឧសភា តារារ៉េប King Chi បានបង្ហោះនៅលើគណនីហ្វេកប៊ុកផ្ទាល់ខ្លួនមានឈ្មោះថា Daddyy Chi ដោយប្រកាសលក់ផ្ទះបន្ទាន់តម្លៃក្រោមទីផ្សារ ដែលមានទីតាំងនៅបុរីត្នោតជួរ អន្លង់វិលបាត់ដំបង។ ក្នុងការប្រកាសដំណឹងនេះម្ចាស់បទ «៥ដុល្លារ» បានបញ្ជាក់យ៉ាងច្បាស់លាស់ថាត្រូវការលុយវះកាត់ប្តូរក្រលៀនឱ្យភរិយារបស់ខ្លួន។ បើតាមការបង្ហោះរបស់ភរិយាតារារ៉េបរូបនេះគឺបានចូលសម្រាកព្យាបាលនៅមន្ទីរពេទ្យកាលពីថ្ងៃទី៤ ឧសភា ។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEjAtZvwpEl9H7wT2pYDEAjUS28Ij2uCSUfKkxdqdS2mtfu1xgcDTI6DzRRzZUIAPxomjUphmISl-bDQAN90P21YGYTYG-DoFwl-H9wRXwI6sN65RVkg5gKhqPm7AWcOTRCPNILgcBgzq7WTMR5thDmdQWsvOBE6DJrMAikn8LoxKv4Jl3PcJCMCXBK72QXh/s2048/image_2025-05-06_14-26-48.png

នៅថ្ងៃទី៥ ឧសភា King Chi បានបញ្ជាក់យ៉ាងម៉ឺងម៉ាត់ថាលោកនឹងរកគ្រប់វិធីដើម្បីបានលុយមកព្យាបាលប្រពន្ធរបស់ខ្លួន។ លោកបានសរសេរថា «សូមព្រះប្រទានពរអូនឆាប់បានធូរស្បើយណាប្រពន្ធសម្លាញ់បងនឹងប្រើគ្រប់វិធីរកលុយដើម្បីឱ្យអូនបានវះកាត់ប្តូរក្រលៀន»។
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiS4OR34BQ1QWTt9ZAUrLfXKQUnwKBDDvLnxOfDsY5q3fNL0k7cU3tGR7s28IEvr3IkLgo0JfFLqmdL4lUrFpbsgIPI4RHyGMvkE20sEjEMSmSM3Q7KBEV3byvu581L-2_E1A4RLi2OaneuCa1cTrjJV9ycL1asskNTg4KNLoXQbdvWZMUTrS0w99BWupOQ/s1920/image_2025-05-06_14-26-44.png
គួរបញ្ជាក់ផងដែរថាចុងក្រោយនេះតារារ៉េប King Chi រួមទាំង ហ្សេដេស បានធ្វើឱ្យទស្សនិកជនមានការកោតសរសើរទៅកាន់អ្នកទាំងពីរដែលបានចូលរួមក្នុងអំពើសប្បុរសធម៌ដែលបានមកពីការរៀបចំកម្មវិធីសង្រ្កាន្តចំនួន ២០លានរៀលជូនដល់មូលនិធិមន្ទីពេទ្យគន្ធបុប្ផាកម្ពុជា។https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEgsBUb3On7L7NONibrqy9iiqc6B8VIlis2vUYAo-bdgbY7vwFNTUjC03z4Uth48xwL7UXbLfQ3BAAqsZguPH6KkqbE1FHzBMm2uSsfky4qQXZosQwAFRWryRWn_jIRPIlHB0_TNfx-UBe6CbBntFkqIY78-CNYod6qbrL6JcVyoVPYvams2rjOEHgnHrUxY/s703/image_2025-05-06_14-26-43.png

ក្នុងអាជីពជាតារាចម្រៀងរ៉េប King Chi បានធ្វើឱ្យទស្សនិកជនមានការកោតសរសើរដែលតារារ៉េបរូបនេះផលិតចម្រៀងរ៉េបបែបលក្ខណៈអប់រំនៅក្នុងសង្គមជាពិសេសគឺពាក្យពេចន៍ជួនរបស់លោក។ មិនត្រឹមតែប៉ុណ្ណោះតារារ៉េបរូបនេះក៏បានក្តោបឱកាសធ្វើជាគ្រូបង្វឹកការប្រកួតចម្រៀងរ៉េបផងដែរ៕