នៅថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៥នេះ ប្រទេសឥណ្ឌា បានបើកការវាយប្រហារ ដោយគ្រាប់មីសុីលចូលទៅតំបន់កាស្មៀរ ខាងប្រទេសប៉ាគីស្ថាន ចំនួន៩កន្លែង បានធ្វើឱ្យមនុស្ស៧នាក់បាត់បង់ជីវិត។
នៅក្នុងការវាយប្រហារនេះ ឥណ្ឌា អះអាងថាពួកគេបាញ់មីសុីលកម្ទេចជម្រកក្រុមភេរវករតែប៉ុណ្ណោះ មិនមែនជាការឈ្លានពាន ឬធ្វើឱ្យប៉ះពាល់ដែនអធិបតេយ្យភាពរបស់ប៉ាគីស្ថាននោះទេ។
តែយ៉ាងណាមិញ បើតាមរដ្ឋមន្ត្រីក្រសួងការពារជាតិប៉ាគីស្ថានលោក Khawaja Asif បានចាត់ទុកថាការវាយប្រហារនេះជាសកម្មភាពសង្រ្គាម ដោយមីសុីលទាំងនោះ បានបាញ់ចេញពីទ័ពអាកាសឥណ្ឌា សំដៅមកទីប្រជុំជន ជនសុីវិលតែម្តង។
ក្រោយការវាយប្រហារ ប៉ាគីស្ថាន បានប្រកាសក្តែងៗ ដោយនឹងសងសឹកទៅកាន់ឥណ្ឌាវិញយ៉ាងចាស់ដៃ ឱ្យដូចឥណ្ឌាធ្វើដាក់ខ្លួន។
គួរបញ្ជាក់ថា តំបន់កាស្មៀរ គឺជាសមរភូមិដ៏តានតឹងបំផុត រវាងឥណ្ឌា និងប៉ាគីស្ថាន ដែលតែងផ្ទុះសង្គ្រាមដាក់គ្នា ជុំវិញការគ្រប់គ្រងតំបន់នេះ៕










